ep12

280 37 2
                                    

{មន្តស្នេហ៍កញ្រ្ជោងតូច}🦊
____________________

  មកដល់ពេលនេះsunghoonបានមកដល់ហាងកាហ្វេរបស់jay។ តែហាងការហ្វេរបស់jayបានបិទទៅហើយ
sunghoonគេមកទីនេះដើម្បី មករកsunooព្រោះខ្លាចថា
sunooនឹងមកទីនេះ។

<<តើគេពិតជាទៅចោលខ្ញុំពិតមែនហេស៎? នេះខ្ញុំនិយាយដាក់គេខ្លាំងណាស់មែនទេ! >>

sunghoonបើកឡានបណ្ដើរគិតបណ្ដើរ គេដូចកំពុងគិតពី
sunooខ្លាំងណាស់។ គេបើកឡានសម្លឹងមើលទៅខាងក្រៅ
ក្រែងលរមានsunooដើរនៅតាមផ្លូវ។
___

ត្រឡប់មកsunooវិញគេអង្គុយនៅមាត់ទឹកមួយកន្លែង។ភ្នែកគេមើលទៅទឹកមិនឈប់ ទាំងមាត់នៅប្រលាកឈាមនៅឡើយ។អារម្មណ៍sunooកំពុងអណ្ដែតអណ្ដូង ទៅតាមខ្យល់ បកល្វើយៗដែលប៉ះសាច់គេផាយៗ ធ្វើឲsunooរងាផងដែរ។

<<តើគេពិតជាគ្មានអារម្មណ៍អ្វីឲខ្ញុំពិតមែនហេស៎? មិចក៏គេកាន់ជើងjiyinម្លេះ! sunghoonលោកពិតជាមិនចង់ស្ដាប់ហេតុផលខ្ញុំពិតមែនហេស៎.>>

sunooនិយាយទាំងស្រក់ទឹកភ្នែកមក ដោយមិនដឹងខ្លួន។
គេក្រោកឈរ ដោយទប់ខ្លួនគេមិនចង់នឹងសោះ។

មកដល់ផ្លូវស្ងាត់ជ្រងំsunooគេដើរទាំងភ័យខ្លាច។ហើយមេឃសុខៗក៏ចាប់ផ្ដើមភ្លៀងមកទៀត ធ្វើឲsunooរកកន្លែងជ្រកគ្មានសោះ។ គេមកអង្គុយចុះនៅក្បែមាត់ផ្លូវដែលមានឡានបើកទៅវិញទៅមក។sunooអង្គុយអោបក្បាលជង្គង់ខ្លួនឯងទាំងរងារ។ មេឃផ្គររន្ទះលាន់លឺខ្លាំងៗ ឯsunooក៏កាន់តែខ្លាច។

<<sunghoon!លោកនៅឯណា ខ្ញុំខ្លាចណាស់>>

sunooគេយំនឹងហៅឈ្មោះsunghoonតិចៗទាំងមាត់ញ័រទទ្រើង។
...……

មួយសន្ទុះមកsunooក៏មានអារម្មណ៍ថានរណាម្នាក់បានយកឆ័ត្រមកបាំងឲគេ។ទឹកភ្លៀងក៏លែងមានស្រក់លើគេទៀត sunooងើបមុខឡើងងើយទៅមើលថានរណាកំពុងឈរបាំងឆ័ត្រឲគេ។

sunooគ្រាន់បានឃើញភ្លាមក៏ងើបស្ទុះទៅអោបគេម្នាក់នោះភ្លាម។

<<មិចក៏លោកទុកខ្ញុំចឹង~>>sunooគេនិយាយទាំងដៃអោបsunghoon ហើយសំឡេងខ្សោយៗ។

<<ខ្ញុំសុំទោស! >>

ទិដ្ឋភាពពេលនោះដែលពួកគេឈរអោបគ្នានៅកណ្ដាលភ្លៀង។មេឃផ្គររន្ទះយ៉ាងណាក៏ពួកគេអោបគ្នាមិនលែងដែរ។
_______

មន្តស្នេហ៍កញ្រ្ជោងតូច🦊(ចប់)Where stories live. Discover now