Good morning 🌄មកពេលព្រឹកតិចហេីយ
______________________________________
ថ្ងៃរះ ព្រលឹមស្រាងៗ នៅក្នុងបន្ទប់ធំទូលាយមួយបានអោយឃេីញនៅកម្លោះសង្ហា2រូបក្រសោបអោបស្រាណគ្នាទៅវិញទៅមក នេះបេីមានម្នាក់ជាស្រីច្បាស់ជាដូចប្ដីប្រពន្ធរៀបការថ្មីថ្មោងមិនខាន តែគួរអោយស្ដាយពួកគេទាំង2ត្រឹមជាបងប្អូនជីដូនមួយនឹងគ្នាសោះ។" ហ្ហឹម..!"សម្លេងក្រហឹមដេីមកបន្លឺឡេីងដោយពន្លឺថ្ងៃចាំងចំវង់ភក្ររំខានដល់ដំណេកក្មេងតូចអោយភ្ញាក់ដោយខានមិនបាន។sunooយកដៃបាំងនឹងពន្លឺហេីយងាកមក
សម្លឹងទៅបុរសក្បែខ្លួនដែលលង់លក់ដូចព្រះរាជបុត្រនិទ្រា។"បងhoonភ្ញាក់"sunoo ដាស់អ្នកក្បែខ្លួន មេីលទៅលក់ស្រួលដល់ហេីយគ្មានកម្រេីកបន្តិច បេីដៃវិញអោបស្អិតជាងកាវវិទ្យាសាស្រ្ដទៀត។
"ភ្ញាក់ទៅរៀនមេីលថៃ្ងឡេីងកម្ពស់ចុងដូងហេីយណា!"sunooអង្រូនកាយsunghoonតិចៗ
"យេីងទេីបតែដឹងសោះថាសាលារៀថ្ងៃអាទិត្យ"sunghoon តបទាំងនៅបិទភ្នែកនៅឡេីយ ចំណែកដៃក៏មិនព្រមលែងទៀត។
"អររ..ហាស់ថ្ងៃអាទិត្យ!!!"
"អឺហេីយឯងចាំបាច់ស្រែក"sunghoon ប្រញាប់យកដៃបិទត្រចៀកយ៉ាងប្រញាប់អោយតែកូននឹងស្រែកម្ដងៗអ្នកស្ដាប់នេះចង់ហឹងត្រចៀកហេីយសម្លេងឮជាងកញ្ចែរទៀត។
"មិចក៏មិនប្រាប់ហាស"
"...?"sunghoon ធ្វេីមុខឆ្ងល់ក្រែងទៅរៀនរាល់ថ្ងៃហៃហូច
មិចក៏មិនដឹងថាថ្ងៃនឹងថ្ងៃអីជាសិស្សរបៀបមិចនេះ។ចំណែកsunooមិនខ្វល់ថាអ្នកក្បែខ្លួនមានទឹកមុខយ៉ាងមិចទេ គេបានទាញខ្នើយនឹងភួយមកក្រោមជិតខ្លួនដេកតធ្វេីមិនដឹង ទុកអោយsunghoonនៅហួសចិត្ដតែឯង ក្មេងនេះចំមែន...
Skip....
"Hello oppa Heesung "
"ថ្ងៃនេះទំនេរខ្លាំងឬបានមកផ្ទះបងទាំងព្រលឹមបែបនេះ"Heesung តបទៅកាន់jakeទាំងញញឹមស្រាល
"សម្រាប់បងheeរវល់ប៉ុណ្ណាក៏អូនjakeម្នាក់នេះឆ្លៀតមកបានដែរ"
"សម្ដីផ្អែមដល់ហេីយណ៎កូនjake"ម៉ាក់Heesung ចេញមកពីណាមិនដឹងញញឹមរាក់ទាក់ព្រមទាំងឆ្លៀតញោះអោយក្មេងតូចអៀនថែមទៀត។