" សួស្តីលោក Min សុំទោលដែលធ្វើឲ្យលោករង់ចាំយូរ!" ថេយ៉ុងចុះពីលើឡានសំដៅចូលទៅខាងក្នុងដែលមានលោក min yoongi និយាយក្រុមការងារជាច្រើនអ្នកដែលកំពុងតែរៀបចំយ៉ាងមមាញឹកជាមួយនឹងកិច្ចការរបស់ពួកគេ។
"ហ៎អ្នកនាងថេយ៍ សូមអញ្ជើញចូលក្នុង"យ៉ុងហ្គីក៏ក្រឡេកទៅឃើញថេយ៉ុងដើរចូលមកនាយក៏ប្រញាប់ទុកកិច្ចការរបស់នាយមួយឡេកសិនមុននឹងដើរចូលទៅរកនាងតូច។
"ចា៎អរគុណ យើងអាចឆាប់ផ្តើមថតឥលូវតើមែនទេ?"នាយកំលោះក៏បាននាំថេយ៉ុងឲ្យមកអង្គុយនៅបន្ទប់តុបតែងមុខ។
"បាទពិតមែនហើយព្រោះ ខាងក្រុមការងាររៀបចំរួចរាល់អស់ហើយ រង់ចាំតែអ្នកនាងប៉ុណ្ណោះ ចឹងខ្ញុំចេញទៅវិញសិនហើយ" yoongi និយាយទៅកាន់រាងតូចទាំងផ្ចាប់ជាមួយស្នាមញញិមស្រស់របស់នាយ។រួចក៏ចាត់ចេញទៅបាត់។
"នេះមែនទេជាឈុតដែលឲ្យខ្ញុំស្លៀកថតនោះ?"យ៉ុងហ្គីចេញទៅផុតថេយ៉ុងក៏បែរមកនិយាយជាមួយនឹងបុគ្គលិកស្រីម្នាក់ដែលមើលការខុសត្រូវទៅលើឈុតរបស់នាង។
"ចា៎សអ្នកនាង!"នាងនិយាយទាំងអោនមុខចោះ ព្រោះខ្លាចថានាងនឹងធ្វើអ្វីឲ្យថេយ៉ុងមិនពេញចិត្ត។ ព្រោះអ្នកណាៗក៏ដឹងអំពីរភាគឆ្នាស់ឆ្នើមរបស់នាងដែរ។
"បានហើយនាងចេញទៅចោះ ទុកឲ្យខ្ញុំជាអ្នកធ្វើវាដោយខ្លួនឯង! កុំភ្លេចប្រាប់ជំនួយការរបស់ខ្ញុំឲ្យនាងចូលមកផងណា"
"ចា៎!" បុគ្គលិកស្រីម្នាក់នោះក៏ចាត់ចេញទៅបាត់មួយសន្ទុះក្រោយមកបងម៉ូក៏បានបើកទ្វារចូលមកម្តង។
"មានអ្វីឲ្យបងជួយមែនទេអូនថេយ៍ ?"
"គ្មានអ្វីនោះទេ ខ្ញុំគ្រាន់តែចង់មានមនុស្សនៅបានជាគ្នាប៉ុណ្ណោះ!" ថេយ៍ នាងក៏និយាយឡើង នាងក៏មិនយល់ពីខ្លួនឯងនោះដែលមួយរយ:ក្រោយមកនេះនាងចេះតែមានអារម្មណ៍ថា ដូចកំពុងត្រូវបាត់បង់អ្វីម្យ៉ាងចំពោះនាងយ៉ាងចឹង។
" អូនមិនស្រួលខ្លួនមែនទេថេយ៍?"
"ខ្ញុំក៏មិនដឹងដូចគ្នាដែលបង! តែមួយរយ:នេះខ្ញុំចេះតែរក អ៊ួករហូត"
"អូនគួរណា តែទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលឲ្យច្បាស់សិនទៅណា ថេយ៍!"
YOU ARE READING
រឿង Model កំពូលស្នេហ៍(ចប់)
AdventureJk:តើប៉ារបស់ពួកក្មួយឈ្មោះអ្វីដែរក្មេងតូច? J'h:ពួកខ្ញុំគ្មានប៉ានោះទេព្រោះប៉ារបស់ពួកយើងឃើញស្រីក្រៅល្អជាងប្រពន្ធកូនរបស់គេ T'E: បងប្រុសមិចក៏បងនិយាយបែបនេះ?