"មានរឿងអ្វីមែនទេថេយ៍....?" អ្នកស្រីគីមរ៉ាតហាក់ភ្ញាក់ផ្អើលនៅពេលឃើញកូនស្រីកើតមានអាការៈចម្លែកឡើងមកបែបនេះភ្លាមៗនោះ។
"......."ថេយ៍មិនមាត់អ្វីមួយម៉ាត់ទឹកភ្នែករបស់នាងក៏ស្រាប់តែស្រក់ចុះមកដោយមិនមានការព្រៀងទុកជាមុន។ ព្រោះរូបភាពជាច្រើនសន្លឹកកំពុងតែបង្ហាញចេញមកយ៉ាងច្បាស់ថាម្នាក់ដែលនៅក្នុងរូបនោះគឺជា Jeon Jungkook អនាគតស្វាមីរបស់នាងពិតមែន។
ដោយក្នុងរូបនោះជុងហ្គុក គឺគ្មានអាវនោះទេ ដោយយូណានាងថតត្រឹមតែផ្នែកខាងលើតែប៉ុណ្ណោះ ដោយពួកគេគឺដណ្តប់ភួយត្រឹមផ្នែកខាងក្រោម។ តែក៏អាចឲ្យយើងមើលដឹងយ៉ាងច្បាស់ថាពួកគេគឺពិតជាមានអីៗជាមួយគ្នាមែន។.សារ
"ប្តីរបស់ឯង រសជាតិមិនអន់នោះទេ ផ្អែមជាប់ចិត្ត..." មិនមែនមានតែសារដែលលោតមកនោះទេថែមទាំងភ្ជាប់ជាមួយរូបថតរបស់នាងអោនទៅថើបថ្ពាល់របស់ជុងហ្គុកទៀតផង។
"យ៉ាងមិច..?ឯងគាំងរហូតដល់និយាយមិនចេញហើយតើមែនទេ..ហឹុកៗ ..យើងគិតថាពេលនេះឯងកំពុងតែច្រាលឈាមជាមិនខានទេ...Kim Taehyung មិត្តសម្លាញ់...." សារមួយទៀតក៏លោតមួយហើយវាមានភ្ជាប់ជាមួយនឹងទីតាំង Apartment របស់អ្នកដែលផ្ងើមកទៀតផង។
"ឯងពិតជាមិនចង់រស់ នោះទេស្រីចង្រៃ..."ថេយ៉ុងក្តាប់ទូរស័ព្ទនៅក្នុងដៃរួចក៏និយាយទាំងភ្នែកនាងឡើងក្រហម...។មុននិងងើបចេញពីតុអាហារដែលកំពុងតែរួមជាមួយម្តាយរបស់នាង។
"កូនថេយ៍...ចង់ទៅណានឹងកូន" ថេយ៍មិននិយាយអ្វីនាងក៏ចាប់ទាញកាបូបរួចក៏បើកឡានចេញទៅបាត់យ៉ាងលឿនស្លេវតែម្តង។ដែលធ្វើឲ្យអ្នកជាម្តាយភ័យលួសព្រលឹងសឹងស្លាប់ទៅហើយ។
"លោកស្រីតើមានរឿងអ្វីទៅ មិចក៏អ្នកនាងតូច...?"
"ខ្ញុំក៏មិនដឹងដូចគ្នាម៉ែដោះ....."គាត់ក៏មិនដឹងដូចគ្នាព្រោះពេលដែលសួរនាង នាងមិនបានឆ្លើយជាមួយនឹងសំណួររបស់គាត់នោះឡើង តែបែបជានាងអង្គុយយំទៅវិញ? ដោយហេតុការណ៍មិនសូវជាល្អអ្នកស្រីគីមក៏ប្រញាប់ទាញទូរស័ព្ទខលទៅស្វាមីរបស់គាត់ឲ្យឆាប់ត្រឡប់មកផ្ទះព្រោះគិតថាថេយ៉ុងនាងកំពុងកើតអ្វីក៏មិនដឹងហើយប្រហែលថាមិនមែនជារឿងល្អនោះឡើយ។
YOU ARE READING
រឿង Model កំពូលស្នេហ៍(ចប់)
AdventureJk:តើប៉ារបស់ពួកក្មួយឈ្មោះអ្វីដែរក្មេងតូច? J'h:ពួកខ្ញុំគ្មានប៉ានោះទេព្រោះប៉ារបស់ពួកយើងឃើញស្រីក្រៅល្អជាងប្រពន្ធកូនរបស់គេ T'E: បងប្រុសមិចក៏បងនិយាយបែបនេះ?