🔞19 21🔞

13.9K 109 11
                                    

# 19 21🔞

" ហ្យុង! ស្អែកជាថ្ងៃអ្វី? " សម្លេងក្មេងប្រុសអាយុ18ឆ្នាំ តែមិនមែនទេស្អែកនេះគឺគេចូល19ឆ្នាំហើយ នាយបានសួរទៅបងប្រុសរបស់ខ្លួន(មិនមែនបងប្អូនបង្កើត)បំណងចង់សួរគេថាតើថ្ងៃនេះជាថ្ងៃអ្វី តើគេចាំរឺអត់?

" ស្អែកមែនទេ? គឺថ្ងៃសុក្រ! ហេតុអីសុខៗឯងមកសួរបងបែបនេះ? " រាងតូច គីម ថេយ៉ុងដែលត្រូវជាបង តែមិនមែនបងបង្កើតបានឆ្លើយតបទៅនាយកម្លោះទាំងធ្វើមុខភ្លឹសៗទំនងមិនដឹងថាស្អែកនេះជាថ្ងៃអ្វី។

" អរ! គឺគ្មានអីទេ គ្រាន់តែចង់សួរបងថាតើស្អែកនឹងទំនេរទេ? គឺខ្ញុំចង់បបួល ហ្យុង ទៅដើរលេងហ្នឹងណា តើ ហ្យុង ទំនេរនៅថ្ងៃស្អែកដែរទេ? " ដំបូងនាយមានបំណងចង់និយាយថាស្អែកនេះជាថ្ងៃកំណើតនាយ តែមើលទៅ ហ្យុង របស់គេដូចមិនចាប់អារម្មណ៍ទើបមិនចង់និយាយ។

បើគេគិតថាយើងសំខាន់ គេចាំថ្ងៃកំណើតរបស់យើងហើយមិនចាំបាច់យើងប្រាប់គេនោះទេថាស្អែកនេះជាថ្ងៃអ្វី! ណ្ហើយ!!ឆ្នាំមុននាយបានឆ្លងវាជាមួយ ហ្យុង របស់នាយហើយៗអត់ឆ្នាំនេះក៏មិនអីដែរ! សំខាន់ឲ្យតែស្អែកនេះរាងតូចទំនេរសម្រាប់គេមួយថ្ងៃក៏មិនអីដែរ ទោះគេមិនដឹងក៏ដោយថាស្អែកនេះជាថ្ងៃកំណើតរបស់នាយនោះ។

" ស្អែកមែនទេ? ហា៎!! បងសុំទោសផងស្អែកនេះប្រហែលបងមិនទំនេរព្រោះបងមានការងារច្រើនណាស់នៅថ្ងៃស្អែកនេះ! " រាងតូចតបទៅនាយទាំងទឹកមុខរាងពិបាកចិត្តព្រោះគេពិតជារវល់មែន! គេមិនអាចកំដរនាយបានទេ។

" តែថ្ងៃស្អែកជា.... " ជុងហ្គុក នាយនិយាយដល់ត្រឹមនេះក៏ស្ងាត់ទៅវិញ...

" ថ្ងៃស្អែកមានអីមែនទេ? ស្អែកនេះដូចគ្មានអ្វីសំខាន់ផង បានហើយបងប្រញាប់ " រាងតូចនិយាយទាំងញឹមៗតិចៗរួចក៏លើកនាឡិកានៅលើដៃមកមើលក៏ឃើញថាយឺតម៉ោងទើប ថេយ៉ុងប្រញាប់រត់ឡើងឡានជិះទៅក្រុមហ៊ុន។

"ហ្ហើយយយយ!! នេះ ហ្យុង មិនខ្វល់ពីខ្ញុំពិតមែនរឺ?? ហេតុអី ហ្យុង មិនចាប់អារម្មណ៍លើខ្ញុំបន្តិច? មិនអីទេ ម្នាក់ឯងក៏បាន " ពេលយ៉ុងឡើងឡានចេញទៅផុត ជុងហ្គុកបានតែនិយាយម្នាក់ឯងតិចៗនៅផ្ទះម្នាក់ឯង ព្រោះរាងតូចថេយ៉ុង បានទៅក្រុមហ៊ុនរបស់គេបាត់ហើយ។

🔞Short_Novel🔞Where stories live. Discover now