អូនស្រលាញ់បង!!! 💗

874 51 4
                                    

ពេលវេលាបានកាត់មកដល់ល្ងាចមកប្រហែលម៉ោង6:30នាទៅ នៅក្នុងផ្ទះវីឡាដ៏ធំស្គឹមស្គៃរបស់លោក Gemini Norrawit របស់យើងវិញ ឃើញថាពេលនេះនាយកម្លោះតូចហ្វូតៗឯនេះវិញពេលដែលគេបានរៀបចំបន្ទប់គេរួចនិងបានប្លាស់ខោអាវសម្អាតខ្លួនហើយគេក៏បានចុះមកខាងក្រោមដើរទៅក្នុងផ្ទះបាយ ដោយបានឃើញអ៊ុំយ៉ៃនិងនាងនួន (នួនជាអ្នកបម្រើនៅផ្ទះរបស់ជេមដែលត្រូវជាក្មួយរបស់អ៊ុំយ៉ៃផងដែរ) ពួកគាត់កំពុងធ្វើម្ហូបដើម្បីត្រៀមសម្រាប់អាហារពេលល្ងាច ឃើញដូច្នេះហ្វូតក៏បានសួរទៅអ្នកទាំង2
ហ្វូត « នេះតើមានអ្វីអោយខ្ញុំជួយទេ» គេសួរឡើងដោយគេចង់ជួយហើយណាមួយ ហ្វូត គេក៏ជាមនុស្សចូលចិត្តចង្ក្រានបាយដូចគ្នា (ស្រីមេផ្ទះចា 🤭) ឮបែបនេះហើយអ៊ុំយ៉ៃក៏ប្រញាប់តបវិញភ្លាម « អូនេះអ្នកប្រុសតូច ចុះមកហើយហ្អ៎ អ៊ុំថាមិនអីទេជិតរួចហើយ ណាមួយមាននាងនួនជួយអ៊ុំបានហើយ អ្នកប្រុសឆាប់ទៅអង្គុយវិញទៅណា» នាងនួនក៏បានឆ្លើយពីក្រោយអ៊ុំស្រី «មែនហើយអ្នកប្រុស ដៃតូចៗស្រឡូនបែបនេះបងថាមិនល្អទេបើកាន់កាំបិតធ្វើឲ្យមុតដៃទៅគឺស្ដោយណាស់»😁 ហ្វូតគេតបវិញ «មិនអីទេ នេះខ្ញុំចេះធ្វើហើយធ្វើបានទៀតផង ចាំខ្ញុំបង្ហាញស្នាដៃឲ្យមើលណា» គេនិយាយហើយក៏ចូលទៅជួយអ្នកទាំង2ដោយបានចម្អិនម្ហូបអាហារទាំងអស់សម្រាប់ថ្ងៃនេះផងដែរ ពួកគេបានរៀបចំអាហារដាក់លើតុកហើយ ក៏បានឃើញកម្លោះរូបរាងសង្ហារខ្ពស់ល្មមដើរចូលមកក្នុងផ្ទះហើយក៏បានពោលឡើង «អេ សួស្ដីប្អូនហ្វូត នេះមកដល់យូរហើយមែនទេ»?? ប្រ៉មសួរទៅហ្វូតភ្លាមនៅពេលដែលដើរចូលមកដល់ ហ្វូតក៏តបវិញ
«សួស្ដីភីប្រ៉ម គឺខ្ញុំទើបមកដល់ថ្ងៃមិញនេះទេ» ហ្វូត
«ល្អហើយ នេះបងពិតជាសប្បាយចិត្តណាស់ណាដែលបានហ្វូតមកនៅជាមួយបានជាគ្នា ហើយមួយទៀតក៏ហ្វូតអាចទាយឲ្យភីជេមគាត់បានត្រលប់មកនៅផ្ទះធំវិញដែរ»ប្រ៉ម
ហ្វូតនៅពេលគេឮប្រ៉មនិយាយហើយគេរាងឆ្ងល់ដែរ ក៏សួរទៅវិញ «នេះបងមានន័យថាយ៉ាមិចទៅហេតុអីបានជាខ្ញុំជាអ្នកនាំបងជេមមកនៅផ្ទះធំនេះវិញ»???
ប្រ៉ម «គឺមកពីគាត់ឆ្កួតនឹងការងារពេកមិនដែលនឹកឃើញមកផ្ទះទេគឺគាត់នៅតែសណ្ឋាគារបន្ទប់របស់គាត់ តែថាឥឡូវប្រហែលជាបានហ្វូតមកប្តូរអត្តចរឹកមនុស្សគល់ឈើដូចគាត់បានហើយ» គេនិយាយជាមួយគ្នាហើយសើចយ៉ាងសប្បាយដែលធ្វើឲ្យអ្នកកម្លោះដែលគេនឹកដើមអម្បិញមិញចុះមកដល់ក៏សួរឡើងតែម្ដង
ជេម «និយាយគ្នារឿងអី មើលទៅសប្បាយម្ល៉េះ»?
ប្រ៉មតប «គ្មានអីទេ គឺគ្រាន់តែនិយាយគ្នាលេងអំពើកូនឆ្កែដ៏គួរឲ្យស្រលាញ់តែប៉ុណ្ណោះ (okay កូនឆ្កែឈ្មោះថាជេមីណាយ 😆) ពេលនោះហ្វូតគេក៏បានលូកមាត់និយាយឡើងទៅកាន់ជេម «បងមកដល់ហើយ តោះឆាប់ទៅញាុំបាយទៅ» ថាហើយហ្វូតក៏បាននាំបងប្អូន2នាក់មកអង្គុយនៅតុកបាយ ដោយមានអ៊ុំយ៉ៃនិងនាងនួនជាអ្នកដួសបាយឲ្យពួកគេ «អូហូ ហេតុអីម្ហូបថ្ងៃនេះទំនងខុសប្លែកពីធម្មតាម្ល៉េះហាសបងនួន» ប្រ៉មនិយាយទៅកាន់នួន
«ចាលោកប្រុសគឺត្រូវតែប្លែកហើយព្រោះវាជាស្នាដៃប្អូនហ្វូតណាមិនត្រឹមតែពិសេសទេថែមទាំងរសជាតិ អូហូលេខ1ហើយចាស» នួនតបហើយថែមទាំងលើកមេដៃទៅឲ្យហ្វូតដែរ👍🏻.....ជេមពេលបានឮនួននិយាយហើយគេតបសួរទៅហ្វូតវិញ «នេះអូនចេះធ្វើម្ហូបដែលមែនទេ»?
«អូហូ បងនិយាយមកបែបនេះគិតថាអូនមិនចេះធ្វើអីសោះមែនទែហាស»? ហ្វូតនិយាយដោយធ្វើជាអន់ចិត្ត ឯជេមក៏តបវិញមកជាលួង «មានឯណាបងគ្រាន់តែសួរធម្មតាទេណាកុំខឹងបងអីណា ណាៗ» ងាកមកមើលប្រ៉មវិញនៅពេលឃើញបងប្រុសរបស់គេចេះញិកញ៉ក់បែបនេះគេក៏បាននិយាយឡើងមកតែម្ដង« នេះតើខ្មោចខាងណាចូលសណ្ឋឹតបងទៅ នេះខ្ញុំមិនបានស្រម៉ៃទេមែនទេមិញនេះមិនមែនជាលោក Gemini Norrawit ទេមែនទេអ៊ុំយ៉ៃ»? គេក៏បានថែមទៅសួរអ៊ុំយ៉ៃថែមទៀត ដែលធ្វើឲ្យជេមគេក្រិដនិងប្អូនប្រុសពេកក៏បានយកបន្លែមកគប់ទៅប្រ៉មហើយពោលថា« ឆាប់បិទមាត់ឯងហើយឆាប់ញាុំបាយទៅកុំនិយាយស្ដីអត់ប្រយោជន៏» ឯអ៊ុំយ៉ៃឯនេះវិញគឺគាត់ក៏មិនបាននិយាយអីដែរគាត់បានត្រឹមតែសើចហួសចិត្ត2នាក់បងប្អូនគេនេះ
ហ្វូតបានចាប់ម្ហូបទៅឲ្យជេម ហើយសួរថា «បងសាកអានេះទៅ ឆ្ងាញ់ទេ»?
ជេម« បាទអគុណអូនហើយ» គេញាុំបន្តិចហើយក៏តបថែមទៀត «អូហូ នេះវាឆ្ងាញ់ខ្លាំងណាស់ណា តើសង្សារអ្នកណាគេអីក៏ពូកែយ៉ាងនេះទៅន៎»??
ហ្វូត« គឺសង្សាររបស់បងហ្នឹងហើយ» ហ្វូតនិយាយថែមទាំងមិនភ្លេចធ្វើទឹកមុខគួរឲ្យក្នាញ់របស់គេទៅកាន់ជេមទេ ឯជេមក៏បានយកដៃគេក៏មកបិចថ្ពាល់ហ្វូតតិចៗ ដែលធ្វើឲ្យអ្នកនៅក្នុងតុកបាយរួមគ្នានៅមិនសុខក៏បាននិយាយឡើង «ហ្អឹមៗ នេះមិនអាណិតអ្នកនៅខ្លួនមួយដូចខ្ញុំទេអីហាស»
ជេមតប «ហើយឯងមិនទៅរកទៅ អ្នកឃាត់»?
ហ្វូត «មែនហើយបងពេទ្យមិនទាន់មានអ្នកណានៅក្នុងចិត្តទេហ្អ»??
ប្រ៉ម «គឺមិនទាន់រកឃើញ តែបើរកមិនបានដូចហ្វូតបងមិនយកទេ នេះស្ដាយណាស់ដែលបងស្គាល់ហ្វូតយឺតពេលខំអីបងមិនឲ្យបានបងជេមទេ» គេនិយាយញ៉ោះបងគេដែលធ្វើឲ្យជេមងាកមកសម្លក់គេម្ដងទៀតហើយពោលឡើងមក
«នេះឯងអាចនិយាយម្ដងទៀតបានណា ឯងចង់ត្រូវគ្រប់សំណរបស់យើងណាស់មែនទេអាពេទ្យ» ប្រ៉មគេឃើញបែបនេះគេពិតជាអស់សំណើចនឹងបងប្រុសគេខ្លាំងណាស់ ហ្វូតក៏បានកាត់2នាក់ន៊បងប្អូនគេហើយឲ្យញាុំបាយបន្តរ.....អាហារពេលល្ងាចក៏បានបញ្ចប់ដោយរីករាយហើយពួកគេក៏ទៅបន្ទប់រៀងខ្លួនទៅ
កាត់មកក្នុងបន្ទប់ហ្វូត(ដែលនៅទល់មុខនឹងបន្ទប់របស់ជេមដូចគ្នា) ហ្វូតគេបានចេញពីបន្ទប់ទឹកហើយរៀបនឹងឡើងគេងលើគ្រែហើយតែគ៏មានមនុស្សគោះទ្វារបន្ទប់ឡើកមក
ហ្វូតក៏ងើបទៅសួរ «បងជេមមែនទេ»? អ្នកខាងក្រៅក៏តប «បាទ! គឺបង » ជេមឆ្លើយ
បន្ទាប់មកហ្វូតក៏បានបើកទ្វារចេញមកពេមទាំងសួរទៅជេម «បង មានការអីមែនទេ»? ហ្វូត
«គឺគ្មានអីនោះទេ គ្រាន់តែចង់មកមើលអូនថានៅបានឬអត់ ហើយមានខ្វះខាតអីអាចប្រាប់បងបានណា» ជេម
«អឹម....អូននៅបានគ្មានបញ្ហាទេ» ហ្វូត
«តើបងអាចចូលទៅខាងក្នុងបានទេ»? ជេម
«អឹម...បងចូលមល» ហ្វូតនិយាយហើយក៏បានបិទទ្វាបន្ទប់ហើយដើរចូរទៅខាងក្នុង ងាកខ្លួមក៏ឃើញថាជេមកំពុងតែគេងនៅលើគ្រែពូករបស់គេ គេក៏ប្រញាប់សួរជេមភ្លាម «អោ!!! ហេតុអីបងមកគេងនៅទីនេះ ឆាប់ងើបឡើងមកនេះបន្ទប់របស់ខ្ញុំទេ» ហ្វូតនិយាយថែមទាំងដើរទៅទាញដៃជេមឲ្យងើប តែកម្លោះសង្ហារជេមរបស់យើងមិនងើបទេព្រមទាំងតបវិញថា «ត្រូវហើយជាបន្ទប់អូន តែជាផ្ទះរបស់បង បងធ្វើអីក៏បានដែលមិនអញ្ចឹង» (ក្បាលខូចចង់គេងមួយអូន🤭) ហ្វូតគេជ្រេញរឹកសង្សារគេណាស់ គេឈរសម្លក់នាយកម្លោះមួយសន្ធុះ ក៏និយាយឡើង « okay បើបងមិនចេញទៅអូនជាអ្នកចេញក៏បាន» ហ្វូតរៀបនឹងដើរចេញហើយតែក៏ត្រូវបានជេមទាញខ្លួនមកវិញ ជេមបានយកដៃទៅអោបចង្កេះដ៏តូចមួយក្ដាប់របស់ហ្វូតហើយនិយាយ « អូហូ បងធ្វើលេងទេ កុំប្រញាប់ងរពេកអីណាក្មេងល្ងង់» គេនិយាយហើយគេថែមទាំងបាកឱនទៅថើបថ្ងាស់ហ្វូតមើលទៅយ៉ាងកក់ក្ដៅ ហ្វូតឯនេះវិញនៅពេលបានសង្សារខ្លួនមកថើបហើយគឺអៀនញញឹមខ្ចិបតែម្ដង ហ្វូតពេលនោះមិនដឹងជាគិតអីទេភាពក្លាហ៊ានពេញខ្លួនក៏បានតបទៅកាន់ជេមដែលកំពុងឈរទល់មុខគ្នា (ហើយមុខពួកគេទាំង2នាក់គឺជិតគ្នាតែម្ដង) ហ្វូត «បងជេម!!!»
ជេម «ហ្អឹម??» ជេមគ្រាន់តែក្រហឹមបន្តិច
ហ្វូត « អូនស្រលាញ់បង» (ឲ្យចឹងឡើងកូនស្រី 😆)
ជេម « បងក៏ស្រលាញ់អូនដូចគ្នា ស្រលាញ់ខ្លាំងណាស់» និយាយចប់ជេមក៏បានឱនមុខគេបន្តិចម្ដងៗហើយក៏បានឃើញថាបបូរមាត់ទន់ៗកំពុងប៉ះគ្នា 🫣 មុនដំបូងមានតែជេមទេដែលជាអ្នកកម្រើកបបូរមាត់របស់គេដោយគ្រប់ដណ្ដប់ទៅលើបបូរមាត់តូចស្ដើងរបស់ហ្វូត តែបន្ទាប់មកក្រោយទទួលបានអារម្មណ៏យ៉ាងកក់ក្ដៅដែលជេមបានផ្ដល់ឲ្យគេហើយ ហ្វូតគេក៏បានតបទៅវិញដូចគ្នា ពួកគេបានផ្ដល់ក្តីស្រលាញ់ឲ្យគ្នាយ៉ាងផ្អែមល្ហែម 🥰 បន្តិចក្រោយហ្វូតគេក៏បានរុញជេមចេញហើយក៏ទាញជេមឲ្យចេញពីបន្ទប់ហើយក៏បាននិយាយ «បានហើយ បងឆាប់ទៅគេងទៅ យប់ហើយ ហ្វូតនិយាយទាំងអៀនមុខក្រហមដូចឆេះ»
ជេមតប «នេះបងសុំគេងផងបានទេ»?
ហ្វូត« មិនបានទេទៅបន្ទប់បងទៅ អូនគេងហើយ good night na ☺️» និយាយហើយក៏បានបិទទ្វារបន្ទប់បាត់ទុកឲ្យជេមនៅឈរខាងក្រៅឯនេះវិញឈរសើចនិងសង្សារកំពូលអៀនមួយនេះជេមគេនិយាយតិចៗ «សំណាងហើយចេញមកទាន់ខំអីពិតជាលើសនេះមិនខានទេ» (លើសអីទៅណ៎រ😆) ឬឯហ្វូតក្នុងបន្ទប់នេះ អៀនរមួលលើគ្រែម្នាក់ឯងខ្ទិចខ្លីហើយ 😂
Time Skip ⏭️
កាត់មកព្រឹកស្អែកនៅក្នុងផ្ទះ ពួកគេទាំងបីបានញាុំអាហារពេលព្រឹកហើយក៏បានទៅធ្វើការរៀងខ្លួន ដោយជេមគេជិះឡានជាមួយហ្វូតទៅសណ្ឋាគារ ឯប្រ៉មក៏ចេញឡានទៅមន្ទីរពេទ្យដូចគ្នា។ កាត់មកដល់សណ្ឋាគារវិញជេមនិងហ្វូតក៏បានបណ្ដើរគ្នាចូលទៅធ្វើការតាមធម្មតា ដើរដល់ office ក៏បានឃើញអ្នកនាងចេនរបស់យើងក៏បានមកទទួលចៅហ្វាយរបស់ខ្លួននិងហ្វូត ដោយចេនសួរទៅហ្វូត «អេនេះប្អូនហ្វូតមកធ្វើការហើយបានមែនទេ»?
ហ្វូត «បាទ មកបានហើយគឺខ្ញុំមិនកើតអីទេ» អ្នកទាំងពីរនិយាយគ្នាលេងបានបន្តិចជេមក៏បានហារមាត់និយាយទៅកាន់ចេនថា «អ្នកនាងចេន ថ្ងៃនេះខ្ញុំមានការងារត្រូវធ្វើនៅខាងក្រៅជាមួយកាប់ទែនប្រហែលជាល្ងាចបានត្រលប់មកផ្ញើរមើលការងារផង ជាពិសេសជួយមើលថែរហ្វូតផងណា» ជេមនិយាយហើយក៏បានដើរទៅជិតហ្វូតហើយក៏មិនភ្លេចទៅថើបថ្ពាល់សង្សារគេដែម នេះគេមិនឃើញថាចេនកំពុងបើកភ្នែកធំៗប៉ុនពងមាន់មើលគេទេ គេក៏បានផ្តាំទៅហ្វូតថា «នេះបើអផ្សុកចេញទៅដើរលេងឬទៅផ្ទះមុនបងក៏បានណា បងទៅហើយ»
ហ្វូត «ដឹងហើយ ឆាប់ទៅៗ» បន្ទាប់ពីជេមនិងកាប់ទែនចេញទៅបាត់ចេនស្រាប់តែស្រែកឡើងតែម្ដង «Awww ហ្វូតនេះដូចជាបងបាបគិតពិតមែនថាចៅហ្វាយនិងហ្វូតពិតជាមានអីមិនខាន ឃើញទេឥឡូវក៏មែនហើយ អួយបងរំភើបខ្លាំងណាស់មិនបានទេគឺត្រូវតែប្រាប់នាងកេតនិងកុបគីហើយ» ថាហើយចេនក៏រត់ទៅក្រៅបាត់....ទុកហ្វូតឲ្យនៅឈរសើចម្នាក់ឯង គេមិនបានហាមឃាត់ចេនទេ ព្រោះគេមិនចង់លាក់បាំងអំពីទំនាក់ទំនងរវាងគេនិងជេមដូចគ្នា។
Skip ⏭️
មកដល់ពេលល្ងាចម៉ោងប្រហែលជាង5pm ទៅហើយជេមមិនទាន់ត្រលប់មកវិញទេ ហ្វូតគេនៅក្នុង office មិនមានអ្វីធ្វើគេអផ្សុកខ្លាំងណាស់គេក៏បានដើរចេញទៅក្រៅដើម្បីទៅនិយាយលេងជាមួយ ចេន កេត និង កុបគី គ្រាន់តែទៅដល់ភ្លាមបុគ្គលិកទាំងអស់បាននិយាយបែបញ៉ោះហ្វូតលេង (អ្នកនៅទីនោះគេចូលចិត្តហ្វូតគេមានតែអបអរហ្វូត) ដោយពួកគេបានដឹងពត៌មានតាមចេនអស់ហើយ ហ្វូតឯនេះវិញគេមិនដឹងត្រូវនិយាយអីក៏អៀនដើរចូល office វិញ។ ពេលហ្វូតចេញទៅបាត់ កុបគីពោលឡើង « អួយខ្ញុំនេះច្រណែនហ្នឹងប្អូនហ្វូនមែនណា មិនដឹងជាត្រូវធ្វើបុណ្យប៉ុន្មានវត្តទេទើបបានសង្សាស្អាតសង្ហាហើយជាសដ្ឋីអ្នកមានដូចជាលោក Gemini ទៅណរ៎» ចេន«នែរ៎!! នាងកុបគីដេកស្រម៉ៃទៅឯងនេះ» 🤭
ភ្លាមនោះនារីម្នាក់មុខមាត់sexy បានដើរមកដរដោយគេបានឮរាល់ការសន្ទនាមិញនេះហើយគេស្រែកទៅកាន់កុបគីតែម្ដង «នេះឯងនិយាយស្អីមិញនេះ អ្នកណាជាសង្សាររបស់បងជេម»? នេះគឺអ្នកនាង ភីម
ចេន «សួស្ដីអ្នកនាងភីម មករកលោកជេមមែនទេ? ពេលនេះលោកជេមមិននៅទេ មានការអីអាចផ្ដាំនាងខ្ញុំបានចាស» ចេននិយាយទាំងញញឹមដោយមិនចង់ញឹញឹមដាក់ភីម។ តែភីមគេមិនខ្វល់គេក៏បានសម្លត់ទៅកុបគីម្ដងទៀត « នែឆ្កួតឯងឮយើងសួរទេហាស ថាឯងបាននិយាយអីបម្បាញ់មិញនេះ» កុបគីគេក្រឹតហ្មឹងភីមណាស់ក៏បានឆ្លើយនិងសំណួរភីមបែបដឺដងទៅវិញ « ចាជំរាបអ្នកនាងភីមចា នាងខ្ញុំនាកកំពុងសរសើរទៅសង្សារលោក ជេម ថាហេតុអីសំណាងយ៉ាងនេះនៅសុខៗមកដល់មិនទាន់បានប៉ន្មានផងក៏ធ្វើឲ្យលោកជេមលង់ស្នេហ៏ទៅហើយ មិមដូចអ្នកខ្លះតាមហុចឲ្យគេចង់ពាក់កណ្ដាលជីវិតហើយតែខាងប្រុសគេមិនខ្វល់» កុបគីនិយាយហើយបែរងាកទៅសើចជាមួយកេតែឯអ្នកទីនោះវិញក៏បានលួចសើចចំអកទៅភីមដូចគ្នា។ ភីមគេខឹងណាស់គេស្រែកសួរ «តើវាជាអ្នកណាទៅ?»
កេតតប «ចាស គឺសង្សារលោកជេមជាប្អូនហ្វូតនោះអី ចា»
ឮបែបនេះភីមស្ទុះចូលទៅ office របស់ហ្វូតភ្លាមដោយមានចេន កេត រត់តាមពីក្រោយព្រោះខ្លាចភីមទៅធ្វើបានហ្វូត គេបើកទ្វារចូលដែលធ្វើឲ្យហ្វូតភ្ញាក់ងាកមកមើលក៏ឃើញភីមហ្វូតសួរ «នេះអ្នកនាងភីមឦាមការអីមែនទេ ហេតុអីចូលមកមិនចេះគោះទ្វារនែបនេះ នៅសាលាគេមិមបង្រៀនសុជីវធម៌ទេអីនែក»? (បស់គេហាាស់🤭)
ភីម«ជាមួយឯងយើងមិនបាច់មានសុជីវធម៌ជាមួយទេ» នែយើងសួរតាមត្រង់ឯងបង្វក់បងជេមអ្វីខ្លះហាសបានជាបងជេមស្រលាញ់ឯង»
ហ្វូត«ខ្ញុំមិនបានធ្វើអីទេគ្រាន់តែនៅស្ងៀមៗធម្មតាមិនបាច់រត់ត្រុកៗបានប្រុសដូចអ្នកខ្លះទេ ត្រូវទេអ្នកនាងភីម» slayy
ភីមឮហើយឆេះឈួលក្នុងខ្លួនស្ទុះវឹងក៏បានទះហ្វូតមួយដៃ ស្របពេលដែលទ្វារបានបើកចូលមកឃើញជេមកំពុងតែឈរមើលមកដោយបានស្រែកទៅភីមភ្លាម «ភីមឈប់បានហើយនេះនាងធ្វើឆ្កួតអីរបស់នាងនែកហេតុអីក៏មកធ្វើបានមនុស្សរបស់ខ្ញុំ» ជេមនិយាយទាំងទឹកមុខខឹង (នោះៗនាង) ជេមនិយាយហើយក៏បាមដើរទៅទាញហ្វូតមកជិតខ្លួនហើយក៏បានយកដៃទៅប៉ះមុខហ្វូតដែលមានស្នាមម្រាមដៃនៅលើថ្ពាល់ហ្វូតជេមសួរ« នេះឈឺទេ»?
«អឹម អូនមិមអីទេ» ហ្វូត....ថាហើយជេមក៏បានងាកទៅមើលភីមកំពុងឈរក្ដាប់ដៃមើលមកពួកគេ ហើយជេមក៏និយាយឡើង «នាងទៅវិញបានហើយទាន់ខ្ញុំមិនទាន់ហៅប៉ូលីសមកចាប់នាង»
ភីម«បងជេមបងហ៊ានធ្វើបែបនេះដាក់ខ្ញុំដោយសារអាក្មេងនេះមែនទេ»?
ជេម«មែនចុះយ៉ាងមិចមិនថាអ្នកណាក៏ដោយឲ្យតែហ៊ានប៉ះពាល់របស់ខ្ញុំស្រលាញ់ជាពិសេសគឺហ្វូត!...បានហើយឆាប់ចេញទៅកាប់ទែនជួយយកគេចេញទៅ» កាប់ទែនបានទទួលបញ្ជាពីចៅហ្វាយប្រុងហ្នឹងដើរទៅចាប់នាងភីមហើយតែក៏ត្រូវបាននាងភីមស្រែកឲ្យវិញ «មិនបាច់ទេកុំមកប៉ះយើងយើងដើរខ្លួនឯងបាន ភីដើរចេញទាំងអាម៉ាស មកដល់ក្រៅបន្ទប់នាងល្អក៏បានឈរនិយាយទាំងគុំនុំម្នាក់ឯង «អៃហ្វូតចាំមើលទៅថាឯងឬយើងជាអ្នកបានបងជេម» 😠ថាហើយគេចេញទៅដោយមានខ្សែភ្នែកជាច្រើនមើលមកគេដោយខ្លះបានសើចឲ្យនាងទៀតផងនោះគឺពួកបុគ្គលិកហ្នឹងឯង
កាត់មកមើលជេមហ្វូតវិញ
ជេម« អូនមិនអីទេមែនទេឲ្យបងសុំទោសណាបងមកមិនទាន់»
ហ្វូត« អឹមមិនអីទេអូនមិនកើតអីទេ បងមកវិញល្អហើយតោះទៅញាុំអីទៅអូនខ្លានហើយណា» និយាយគ្នាចប់គេក៏បានចេញទៅញាំុអីទៅ។ មកដល់ហាងមួយកន្លែងជេមគេមានអារម្មណ៏ថាប្លែកៗដូចជាមានអ្នកណាកំពុងតាមដានគេអញ្ចឹង គេញាុំបណ្ដើរងាកមើលឆ្វេងស្ដាំបណ្ដើរ តែគេក៏មិនបានគិតច្រើនទេពួកគេបានបញ្ចប់ការញាុំហារហើយក៏បានត្រលប់ទៅផ្ទះវិញទៅ......
ចប់episode 11

To be continue,,,,,,,
Thank you for your reading 🫶🏻
ភាគនេះadminសរសេររៀងវែងតិចហើយបើភ្លាវអីកុំប្រកាន់ណា ☺️

One Day Until We Meet Again  <End>Where stories live. Discover now