Episode 15 Game ចាប់ផ្ដើម 💬

614 45 6
                                    

ពេលវេលាដែលបានឆ្លងកាត់មកអស់រយះពេលប្រមាណជាមួយខែមកហើយ ក្រលេកមកមើលទំនាក់ទំនងស្នេហារវាងគ្នានិងគ្នារបស់គូរសង្សារ (តែក៏អាចហៅថាប្ដីប្រពន្ធក៏បានដែរ🤭) របស់យើងទំាង3គូរឯនេះវិញពីមួយថ្ងៃទៅមួយថ្ងៃពួកគេកាន់តែស្រលាញ់គ្នាលើសដើម ទោះបីជាពេលខ្លះមានរឿងអន់ចិត្តតិចទួចឬខឹងគ្នាជាពិសេសនាយតូចទាំង3គឺថាស្ដេចប្រច័ណ្ឌលើលោកហើយ តែយ៉ាងណាក៏ដោយក៏កម្លោះៗរបស់យើងនៅតែតាមលួងនិយាយហេតុផលឲ្យស្ដាប់ ពួកគេបែបនេះជារឿងធម្មតាទៅហើយ តែគ្មានរឿងអ្វីមកបំបែកក្ដីស្នេហាមួយនេះពីអ្នកទាំង3គូរយើងនោះទេ។
«ព្រឹកថ្ងៃថ្មីក៏បានចូលមកដល់🌻»
នៅក្នុងបន្ទប់ប្ដូរសំម្លៀកបំពាក់ដែលមានទូរខោអាវសងខាងហើយនិងមានតាំងគ្រឿងលម្អជាច្រើនយ៉ាងប្រណិតមិនត្រឹមតែប៉ុណ្ណេះ ក៏ឃើញថាមានកម្លោះសង្ហារបស់យើងគឺលោក Gemini Norrawit នេះកំពុងតែស្លៀកពាក់ដើម្បីទៅធ្វើការ gem កំពុងតែកឹបឡេវអាវរបស់គេសុខៗក៏មានម្រាមដៃតូចៗមួយគូរបានមកឱបចង្កេះគេពីក្រោយហើយថែមពោលឡើងផ្អែមល្ហែមមកgemផងដែរ
«Good morning my love 😍 » ហេតុអីថ្ងៃនេះទៅធ្វើការលឿនម្ល៉េះហាស fot និយាយ
Gem «បាទ គឺថ្ងៃនេះមានបុគ្គិលថ្មីចូលមកសម្ភាសការងារដូច្នេះទើបត្រូវទៅសណ្ឋាគាររឿងលឿនបន្តិចណាអូនសម្លាញ់» gem តបមកវិញទាំងបានបែរខ្លួនមករក fot ហើយយកដៃទាំងពីរមកក្រសោបមុខដ៏គួរឲ្យស្រលាញ់នៅចំពោះមុខខ្លួន ដោយ fot វិញក៏បានឱបចង្កេះ gem ជាប់ដូចគ្នា។
Gem« ហើយចុះអូនចង់ទៅជាមួយបងដែលទេ?» gem សួរទៅកាន់ fot ព្រោះតាំងតែកើតរឿងលើកមុនហើយនិងក្លាយជាសង្សារអ្នកកម្លេះម្ចាស់សណ្ឋារគារដែលជាអ្នកមានស្ដុកស្ដមនេះមកជីវិតរបស់ fot គឺប្រៀបបានដូចជាព្រះនាងអញ្ចឹងមិនត្រូវធ្វើការនៅតែផ្ទះ បើចង់ទៅណាក៏មានអ្នកជូនទៅបើមិនមាន gem ទេក៏ត្រូវមានអង្គរក្សជាអ្នកជូនទៅដែរ។ fot ពេលឮ gem សួរហើយក៏តប
Fot «អត់ទេ អូនចង់ទៅដើរផ្សារសិនហើយចាំពេលថ្ងៃអូនយកអាហារថ្ងៃត្រង់ទៅឲ្យណា okay ទេ»? គេនិយាយបណ្ដើរនឹងបានចងក្រវ៉ាត់ករឲ្យ gem បណ្ដើរឬឯនាយក្រាសដែលឈរចំពោះមុខគេនេះវិញគឺថាញញឹមស្រស់តែម្ដង ព្រោះអ្នកណាទៅគិតទៅថាក្ដីស្រលាញ់ដែលបានមានតាំងតែ12ឆ្នាំមុនមកដោយគ្មានសង្ឃឹមក្នុងការទទួលបានរឹតតែមិនសង្ឃឹមថានិងទទួលបានការស្រលាញ់តបមកវិញពីក្មេងម្នាក់ដែលគេបានរងចាំ12ឆ្នាំមកហើយនោះ តែព្រហ្មលិខិតនិងវាសនាពិតជាបានមើលឃើញនិងអាណិតកម្លោះសង្ហាដែលឯកាស្រលាញ់គេម្នាក់ឯងមករហូតមកនោះ ក៏បានប្រទាន fot ឲ្យមកជួបគេម្ដងទៀតថែមទាំងឲ្យពួកគេបានស្រលាញ់គ្នាផងដែរ 🥰 gem ក៏បានតបទៅកាន់ fot វិញដែរ
Gem « អឹម តាមចិត្តអូនចុះ អញ្ចឹងចាំជួបគ្នាពេលថ្ងៃណា បងទៅសិនហើយ bye bye សំណព្វចិត្ត» និយាយហើយគេក៏បានទាញអាវក្រៅមកពាក់ហើយក៏មិនភ្លេច good bye kiss ទៅកាន់នាយតូចរបស់គេដូចគ្នា 😘
Fot « អឹម bye bye ណា អូនស្រលាញ់បងណា»
Gem «បាទ ស្រលាញ់អូនដូចគ្នា» បន្ទាប់ពីបានលាគ្នាហើយ gem ក៏បានចេញឡានទៅសណ្ឋាគារដោយមាន captain ជាអ្នកបើកឡានឲ្យគេ។ ឯfot វិញក៏បានទៅងូតទឹកនិងបានរៀបចំខ្លួនហើយក៏ទាញទូរស័ព្ទមក chat ក្នុងគ្រុបដែលមាន fot ford និង winny
In chat 💬
Fot« Hello @ford @p'win ថ្ងៃនេះទំនេរទេ ទៅ shopping ជាមួយគ្នាតើល្អទេ»?
Ford «អើ ក៏ល្អដែលកំពុងនៅហាងអុផ្សុកផង»
Win« អឹម ស្រេចតែពួកឯង បង okay ហើយទៅម៉ោងប៉ុន្មាន»?
Fot «ឥឡូវល្អទេ នេះខ្ញុំរៀបចំខ្លួនហើយៗ »
Ford « ok ឯង ចាំជួបគ្នាណា យើង line ទៅប្រាប់ P'mark សិន»
Fot« okay see you na»
Win« ok បងនៅទីនេះស្រាប់បងចាំនៅ office បង Tang ណា»
Fot « ok p'win ខ្ញុំទៅដល់ឥឡូវហើយ»
Group offline

One Day Until We Meet Again  <End>Where stories live. Discover now