Ep:1៚Home🏠
" ថេយ៉ុងកូន មកហើយហេស៎ កូនប្រហែលឃ្លានហើយមកញុំាមក បាយម្ហូបអីឆ្អិនអស់ហើយ " អ្នកជាម្ដាយឃើញកូនមកពីរៀនវិញហើយក៏ហៅមកញុំាបាយ។
" បាទម៉ាក់! កូនឡើងទៅដូរខោអាវសិន "
" ចាសៗ "
៚ប្រវត្ថិរូបតួអង្គ គីម ថេយ៉ុង
គីម ថេយ៉ុងអាយុ16ឆ្នាំ កម្ពស់1.68 ភេទប្រុស ប្រភេទឈាមអូមេហ្កា ដៃជើងស្រលូនៗ ស្នាបើកធំ ចង្កេះតូច ត្រគៀកសាយ ចង់យាយថាស្រីៗល្មមៗសុំខ្មាស និយាយពីអត្ដចរិកគេវិញ ស្លូតបូតសុភាពរាបសា(តែបើម៉ោភ្លឺៗចែថេយ៍ដាក់ទៅវិញហើយធ្មេញសងធ្មេញសាច់សងសាច់)ចេះប្រាស្រ័យទាក់ទង ដឹងកាលៈទេសៈ ជាពិសេសចរិកខ្ជីខ្ជូតសាហាវ។គេមានសញ្ជាតិកូរ៉េខាងត្បូង ធំធាត់ឡើងនៅមណ្ឌលកុមារកំព្រានៃខេត្ដប៊ូសាន។
" ហ្អើយ!! ហ្អិកហ្អិកៗហ្អិ! ហា៎!ហ្អិកហ្អិៗ ហ្អិ ខ្ញុំស្អប់!!! ស្អប់ណាស់!!ហ្អិកៗ... " ឡើងមកបន្ទប់ភ្លាមថេយ៉ុងទំលាក់កាយក្រអូបមួយជំហរខ្លួនទៅលើពូក ដៃវាយទៅលើពូកខ្លាំងៗយំយកៗដោយមិនដឹងមូលហេតុ។
៚បកក្រោយពេលនៅសាលាវិញ...
" កូនសិស្សគីម ថេយ៉ុងឯងដឹងទេថាហេតុអ្វីបានជាយើងហៅឯងមកទីនេះ! ""បាទដឹង! "
ផាំង!!
" ដឹង!!ឯងដឹងហើយថាធ្វើបែបនេះគឺខុសហេតុអ្វីឯងនៅប្រព្រឹត្ដទៀត!? "
" ខ្ញុំមិនបានខុស! ពួកនាងទេដែរមកធ្វើបាបខ្ញុំមុន! ខ្ញុំគ្រាន់តែការពារខ្លួនប៉ុណ្ណោះ! "
" ថេយ៉ុង! ឯងវ៉ៃស្រីបែកមុខបែកមាត់ហើយឯងគិតថាសមទេឯងជាកូនប្រុសត្រូវចេះទទួលខុសត្រូវមិនមែនធ្វើខុសហើយដើរទំលាក់កំហុសអោយគេនោះទេ!"
" អោយខ្ញុំទទួលយ៉ាងមិច! ខ្ញុំមិនបានធ្វើអីខុសផងហ្នឹង! លោកគ្រូ!? "
" បាន! បើឯងនៅតែមិនទទួលស្គាល់កំហុសបែបនេះ យើងព្យួការសិក្សាឯងពីរអាទិត្យ! "
" លោកគ្រូស្ដាប់តែម្ខាងហើយក៏អាកាត់ដោយមិនសួររកដើមហេតុលោកគ្រូគិតថាលោកគ្រូធ្វើត្រូវមែនទេ? "
YOU ARE READING
បណ្ដាសា????️
Romance"តើបងគិតច្បាស់ហើយ?? " " តើមានផ្លូវផ្សេងទេ" " កុំធ្វើបាបគេអី" តើស្នេហារវាងសិស្សសាលាហ្នឹងមេម៉ាហ្វៀកំណាចទៅរួចដែលឬទេ?? តើពួកគេហ្នឹងមានឧបសគ្គអ្វីខ្លះមករារាំងផ្លូវស្នេហ៍ពួកគេ។✨????