Ep:2
៚ថ្ងៃបន្ទាប់
" សូមទោស ខាងយើងមិនអាចយកក្មេងមិនទាន់គ្រប់អាយុមកធ្វើការបានទេចាស "
" អូ បាទ មិនអីទេ "
" សូមទោស ហាងខ្ញុំមិនត្រូវការបុគ្គលិកទៀតទេ "
" អូ បាទៗ "
" សូមទោស... "
" ហិហិ មិនអីទេ លាហើយ "
————————-
" ហ៊ើយ!!! មួយព្រឹកហើយគ្មានកន្លែងណាទទួលខ្ញុំចឹងនៀក! " មួយព្រឹកធំហើយដែលនាយតូចថេយ៉ុងដើររកកន្លែងធ្វើការ តាមពិតទៅគេបានធ្វើការជាអ្នករត់តុនៅហាងគុយទាវមួយកន្លែងបានពីរបីអាទិត្យដែលហើយតាំងពីគេផ្លាស់មករៀននៅទីក្រុងសេអ៊ូល។
នាយតូចដើររកកន្លែងធ្វើការថ្មីដោយសារ មានភ្ញៀវប្រុសម្នាក់បានលូកលាន់គេពេលគេកំពុងធ្វើការដោយយកដៃមកអង្អែលគូ*ទគេ ដឹងហើយថានាយតូចថេយ៉ុងចិត្ដក្ដៅខ្លាំងខ្លាប៉ុណ្ណា គេក៏បានប្រដៅភ្ញៀវនោះដោយគេចាប់កាច់បំបាក់ដៃដែលអង្អែលគេហើយចាប់ច្បាមសក់ក្បាលភ្ងៀវប្រុសនោះអុកទៅនឹងតុអាហារតែគេមិនមែនបោកតែម្ដងពីរនោះទេគឺបោកតតែក្បាលភ្ញៀវប្រុសនោះចេញឈាមបានគេឈប់ ចំណេកឯភ្ញៀវដទៃទៀតមិនមានអ្នកណាមកឃាត់នោះទេបែរជាទាញទូរស័ព្ទមកថតទៅវិញ ។ឯម្ចាស់ហាងឮសម្លេងអូរអរក៏រត់មកមើល ឃើញថេយ៉ុងកំពុងចាប់ក្បាលបុរសជាភ្ញៀវបោកទៅទៅនឹងតុអាហារឮសម្លេង ផាំង! ផាំង!ៗរកតែជនដៃដល់នោះតដៃមិនទាន់ លទ្ធិផលចុងក្រោយគឺចូលប៉ុស្ដិ៍ទាំងជនដៃដល់ទាំងជនរងគ្រោះ។
" ហេតុអីក្មួយប្រើហិក្សាទៅលើអ្នកដទៃបែបនេះ! " ពូប៉ូលីសសង្ហារ
" ហិៗហ្អិក!ហ្អិក គេ.. គេ... !ហ្អិកៗ "
" មានរឿងអី?និយាយមកណា៎ "
" ហ្អិកហា៎! គេ..ហ្អិក គេបាន..លូក ហ្អិក!... "
" គឺៗ...ក្មេងនេះគេហក់មកវាយខ្ញុំទាំងគ្មានមូលហេតុហើយចាប់ក្បាលខ្ញុំបោកទៅនឹងតុ... អ៎ អូ៎យយ! ឈឺៗណាស់! " ជនដៃដល់នោះនិយាយកាត់នាយតូចភ្លាមៗពេលគេរកប្រាប់ពីមូលហេតុដែលដែលខ្លួនបង្ករជាអំពើហិង្សាទៅលើទៅលើបុរសនោះ។លោកពូលីសងាកមកមើលនាយតូចថេយ៉ុងវិញ។
YOU ARE READING
បណ្ដាសា????️
Romance"តើបងគិតច្បាស់ហើយ?? " " តើមានផ្លូវផ្សេងទេ" " កុំធ្វើបាបគេអី" តើស្នេហារវាងសិស្សសាលាហ្នឹងមេម៉ាហ្វៀកំណាចទៅរួចដែលឬទេ?? តើពួកគេហ្នឹងមានឧបសគ្គអ្វីខ្លះមករារាំងផ្លូវស្នេហ៍ពួកគេ។✨????