បណ្ដាសារ🌪️
Ep:3
៚ថ្ងៃបន្ទាប់
" ឆឺតៗ អាលេខខង្រៃចាក់ថ្ងៃចេញយប់ឆឺតៗ!អាលេខចង្រៃចាក់ថ្ងៃចេញយប់ អេ!...! "
" ហិហិ! ថ្ងៃនេះថ្ងៃជ័យថ្ងៃសេរីសួស្ដី មានការងារធ្វើ!!! " នាយតូចងើបមកតាំងពីព្រឹកប្រលឹមមកច្រៀងសប្បាយអរណាស់រួចរៀបចំខ្លួនអោយរៀបរយដើម្បីទៅសម្ពោធការងារដែលទើបតែរកបាន។><
————————
" នេះឬកន្លែងដែលខ្ញុំត្រូវធ្វើការ? " មកដល់ទីតាំងហើយនាយតូចឈរពីមុខហាងដែលមានឈ្មោះថា « ឋានសួគ៌មួយរាត្រី » គ្រាន់តែអានឈ្មោះក៏ដឹងថាជាកន្លែងអីដែល> ; <។( ក្លិបហ៎)
« ហេតុអីខ្ញុំល្ងង់អីយ៉ាងនេះ! មិនសួរគេថាក្រុមហ៊ុនគេជាក្រុមហ៊ុនអ្វី? » ខកខ្លួនអស់! គេមិនទាន់មានអាយុគ្រប់18ឆ្នាំផងហើយអោយគេទៅធ្វើការក្នុងហាងចឹងៗមិចនឹងបានទៅ! មិនដឹងថាចូលទៅគេត្រូវធ្វើការអ្វីផងស្រួលមិនស្រួលចាប់បង្ខំគេអោយធ្វើការងារប្លែកៗនោះគិតយ៉ាងម៉េចទៅ។
« គ្មានជម្រើសទេមានកន្លែងនេះមួយគត់ដែលទទួលខ្ញុំធ្វើការ! » មុនចូលទៅខាងក្នុងនាយតូចត្រៀមឧបករណ៍រួចគ្រប់អស់ហើយ គឺប្រដាប់ឆក់ បើពួកគេហ៊ានតែធ្វើអីផ្ដេសផ្ដាសគឺគេឆក់អោយបាស់សក់តែម្ដង។
" ហ្វូ...!! "
_________________
" មកហើយហេស៎ ថេយ៉ុងបងភ្លេចប្រាប់ឯង ឯងធ្វើ...."
« ធ្វើ...ធ្វើអ្វី?!! » នាយតូចផ្ទួនពាក្យបុគ្គលិកស្រីនោះព្រមទាំងដៃសសៀរសូកចាប់កាន់ប្រដាប់ឆក់ ។ បុគ្គលិកស្រីម្នាក់នោះ បន្ដពាក្យថា ធ្វើជាបុគ្គលិករត់តុ
ឮបែបនេះធ្វើអោយថេយ៉ុងសម្រួលខ្យល់ដង្ហើមមកវិញ។" គឺចឹងទេ...ខ្ញុំខំតែភ័យ!"
" ហាស៎ហា៎ៗ បងធ្វើអោយឯងភ័យហើយ! មកពីម្សិលមិញបងមានណាត់សំខាន់នឹងណាបានជាបងរកបុគ្គលិកប្រញាប់ៗបែបនេះ... "
" បាទបង "
ថ្ងៃដំបូងក្នុងការងារថ្មីដែលមានភ្លេងញាក់កន្ដ្រាក់អារម្មណ៍បូករួមភ្លើងហ្វាឆ្វេកឆ្វាចចង់ខ្វាក់ភ្នែកធ្វើអោយនាយតូចថេយ៉ុងចង់សឺម្ដងៗដែលតែគេត្រូវអត់ធ្មត់ជួនកាលមកពីគេមិនទាន់សុំានិងទដ្ឋភាពឆ្វាចៗចឹងក៏ថាបាន។
———————-
" អ៊ើយ អឹម...!! ចប់ការងារហើយ "
" ខ្ញុំទៅមុនហើយបងៗ "
" យូរម្លេះ! ហេតុអីគ្មានTaxiមួយចឹង?! "នាយតូចចេញមកឈរនៅខាងក្រៅខាងដើម្បីរង់ចាំTaxi ប៉ុន្ដែឈរចាំប្រហែល15នាទីហើយស្ងាត់សូន្យមិនឃើញTaxiឆ្លងកាត់សោះ។
ងុឺត!!
" សូមអញ្ញើញឡើងឡានអ្នកប្រុស ខ្ញុំនឹងជូនអ្នកប្រុសទៅផ្ទះបាទ!"
" លោកជាអ្នកណា? មិនអីទេបន្ដិចទៀតមានTaxiមកហើយ...មិនរំខាន់លោកទេ "
នាយតូចថេយ៉ុងឈរចាំប្រហែល10នាទីទៀតមានឡានទំនើបពណ៍ខ្មៅមួយគ្រឿងមកឈប់នៅពីមុខគេហើយអ្នកបើកបរជាបុរសនោះខាកញ្ចក់ឡានចុះក្រោមហើយនិយាយហៅគេឡើងឡាន។ប៉ុន្ដែនាយតូចបដិសេធ គេមិនធ្លាប់ជួបមិនធ្លាប់ស្គាល់ផងអោយគេទៅជាមួយស្រួលមិចបាន ។" ឯងឡើងឡានមក...គឺយើងទេ! "
" អុ! oh! ជាលោកពូជុងគីទេឬ!? " អ្នកខាងក្រោយឃើញនាយតូចខ្លាចថាគេជាពពួកជនឆបោកមិនហ៊ានឡើងឡានបែបនេះគេក៏ខាកញ្ចក់ឡានហើយហៅគេឡើងឡាន ពេលបានឃើញមុខលោកពូដែលធ្លាប់ជួយគេកាលពីម្សិលមិញបែបនេះហើយគេក៏ហ៊ានឡើងទៅជាមួយពួកគេ។
" ប្រាប់ផ្លូវទៅគេទៅ "
" អ៎!អូ!បាទ រួចហើយ"
" ខ្ញុំរំខានលោកពូម្ដងទៀតហើយ...! "
To be continued 🦋
ជំពាក់កន្លះភាគសិនណា៎🙏✨
YOU ARE READING
បណ្ដាសា????️
Romans"តើបងគិតច្បាស់ហើយ?? " " តើមានផ្លូវផ្សេងទេ" " កុំធ្វើបាបគេអី" តើស្នេហារវាងសិស្សសាលាហ្នឹងមេម៉ាហ្វៀកំណាចទៅរួចដែលឬទេ?? តើពួកគេហ្នឹងមានឧបសគ្គអ្វីខ្លះមករារាំងផ្លូវស្នេហ៍ពួកគេ។✨????