" ក្មេងតូច! កុំទៅ!!!"
" ព្រះអង្គម្ចាស់! ទ្រង់ព្រះសុបិន្តមិនល្អទៀតហើយមែនទេ ក្រាបទូល? "
" អភ័យទោសផង យើងធ្វើឲ្យឯងភ្ញាក់ ទៅសម្រាកវិញចុះ "
ព្រះអង្គម្ចាស់របស់យើង ក្រោយពីមានបន្ទូលប្រាប់មនុស្សជំនិតរបស់ទ្រង់ហើយក៍យាងចេញពីរាជដំណាក់ទៅ ដំណាក់មួយផ្សេងទៀតដែលរំលងពីរាជដំណាក់ទ្រង់ត្រឹមតែ 3 ប៉ុណ្ណោះ ទ្វារដំណាក់បានបើកបង្ហាញនូវរូបព្រះឆាយាល័ក្ខជាច្រើន ប៉ុន្តែមួយក្នុងចំណោមព្រះឆាយាល័ក្ខធំៗទាំងនោះបានបង្ហាញនូវ ព្រះភក្រ័ដ៏ស្រស់ផូរផង់មួយម្ចាស់ក្សត្រីមួយព្រះអង្គ ដែលពេលនេះព្រះអង្គរបស់យើងក៍យាងទៅកាន់កន្លែងតាំងព្រះឆាយាល័ក្ខនោះ ភ្លាមៗព្រះភ័ក្រដែលគ្រប់គ្នាតែងតែឃើញតែស្នាមញញឹមជាពិសេសចំពោះអ្នកជម្ងឺរបស់ទ្រង់ ស្រាប់តែជើងទាំងគូរទន់ដួលទៅលើដី ទឹកនេត្រាក៍ហូរស្របពេលជាមួយគ្នា " ព្រះមាតា ធ្លាប់មានព្រះបន្ទូលមកបុត្រថា មនុស្សប្រុសមិនត្រូវយំឲ្យគេឃើញនោះទេ តើកូនខុសដែរទេ បើកូនយំនៅនឹងមុខព្រះមាតា? តើបណ្ដាសារនោះពិតជាមានមែនឬយ៉ាងណាព្រះមាតា? កូនមិនដែលខ្លាចការស្លាប់នោះទេ ប៉ុន្តែ2ឆ្នាំមុននឹងស្លាប់ដោយសារបណ្ដាសារកូនគ្រាន់តែចង់ដឹងការពិត មុនកូនត្រូវស្លាប់ប៉ុណ្ណោះ ព្រះមាតាជួយនាំកូនទៅរកមនុស្សដែនឆ្ងាយម្នាក់នោះផង ក្រាបទូល! កូនវង្វេងអស់ហើយ កូនរកពន្លឺមិនឃើញពិតមែន " ក្រោយបន្ទូរអារម្មណ៍តាមរយៈទឹកភ្នែកជំនួសពាក្យជាច្រើនដែលកប់ក្នុងចិត្ត រាងក្រាស់ដែលសម្ងំយ៉ាងយូរក៍ចេញមកដំណាក់របស់ខ្លួន ទោះបីជាមាត់ប្រាប់មនុស្សជំនិតថាមិនអី ប៉ុន្តែទឹកដក់ក្នុងភ្នែក ចុងច្រមុះស្រួចប្រែជាក្រហមនោះមិនអាចលាក់ការពិតបាននោះទេ ឃើញហើយ បេនក្នុងនាមជាមនុស្សជំនិតរបស់ព្រះអង្គម្ចាស់របស់យើង ឬនិឆា កាន់តែមានអារម្មណ៍អាណិតទ្រង់លើសដើម ដោយមូលហេតុធំធាត់ឡើងមកជាមួយគ្នា និឆានិងបេន បានឆ្លងកាត់រឿងជាច្រើនជាមួយគ្នា ខុសទាស់ត្រង់ថាម្នាក់ត្រូវឆ្លងកាត់តួនាទីបែបជាព្រះបុត្រា និងម្នាក់ជាអង្គរក្សដែលអាចប្តូរស្លាប់ប្ដូររស់ដើម្បីលោហិតនៃព្រះញាតិវង្ស
YOU ARE READING
និទ្ទ្រាស្នេហ៍
Romance" ទៅកាន់កូនក្មេងម្នាក់នោះ " ពេញមួយជីវិតនេះខ្ញុំមិនដែរប្រាថ្នាអ្វីសម្រាប់ខ្លួនឯងម្តងឡើយប៉ុន្តែពេលនេះខ្ញុំសុំប្រាថ្នាឪ្យជួបគេម្ដងទៀត ជួបក្មេងម្នាក់នោះម្ចាស់សម្លេងដ៏គួរឪ្យស្រឡាញ់ដែលមានតែមួយគត់ សុំឪ្យខ្ញុំបានជួបគេម្តងទៀតខ្ញុំនឹងមិនបណ្តាយឪ្យគេរបូតពីដៃជា...