Episode 5 " ជេយ៉ុនឯងយំ?? "

358 34 4
                                    

  សម្រាប់ភាគនេះរឿងទាក់ទងទៅនឹងបច្ចុប្បន្ន របស់តួអង្គ ភាគមុនសាច់រឿងនិយាយពី កាលជេយ៉ុននៅរៀនជាមួយស៊ុងហ៊ុន ដែរជាមិត្តរហូតខ្លាចជាស្នេហា 

  ** តោះចូលសាច់រឿងយេីងវិញ **

5ឆ្នាំក្រោយ!!!

" ជេយ៉ុន!!!! ជេយ៉ុន!!! " លោកស្រីសុឹមត្រូវជាម្ដាយជេយ៉ុនស្រែកហៅកូមខ្លួនតិចៗ ពេលរាងតូចកំពុងអណ្ដែតអណ្ដូង អារម្មណ៍ទៅតាមខ្យល់

" បាទម៉ាក់!!! "រាងតូចបែរមកតបម្ដាយទាំងក្រវាសទឹកភ្នែកចេញ!!! តែវាមិនអាចគេចស្រីសែរភ្នែកម្ដាយម្នាក់នេះបានទេ!!!

"ជេយ៉ុន កូនយំ ទៀតហេីយមែនទេ??? បានៗ កុំយំអី មេីលចុះពេលនេះឯងស្គមណាស់ មោះទៅរកញុំាបាយ !!! "លោកស្រីជួយលេីកកូនជាទីស្រឡាញ់ឲ្យងេីបឈរឡេីងទាំងលំបាកបំផុត!!

" ម៉ាក់!!! ខ្ញុំមិនឃ្លានទេ!!! "ជេយ៉ុនតបម្ដាយតិច ហាក់គ្មានកម្លាំងចិត្តទាល់តែសោះ

" ឯងមិនឃ្លានចៅម៉ាក់គេឃ្លាន ឯងឈប់គិតពី park sunghoon ម្នាក់នោះទៅ !!!

" ម៉ាក់!!!! ហ្ហឹក!!! ហ្ហឹក!!! ហេតុអីគាត់ធ្វេីចឹងដាក់ខ្ញុំ?? "ជេយ៉ុននឹកឃេីញក៏យំឡេីងមក ស្របពេលខួរក្បាល នឹកឃេីញថ្ងៃដែរស៊ុងហ៊ុនស្រែកដេញរាងតូចចេញពីផ្ទះព្រោះជឿពាក្យម្ដាយ ទាំងមិនស្ដាប់ហេតុផងសូម្បីបន្ទិច

* Flast back *

" ម៉ាក់!!!! "ស៊ុងហ៊ុនស្រែកអស់សម្លែងពេលត្រឡប់ពីក្រុមហ៊ុនមិនទាន់ទាំងដាក់កាបូបធ្វេីការបានស្រួលបួលផង ក៏ត្រូវជួបហេតុការនឹកស្មានមិនដល់ !!

" ស៊ុងហ៊ុនមេីលប្រពន្ធឯងចុះ!!!! "លោកស្រីផាក

" ម៉ាក់!!! ខ្ញុំអត់បានធ្វេីអីទេ!!! ម៉ាក់គាត់រអិលជេីងដោយខ្លួនឯងទេ!!! "រាងតូចព្យាយាមប្រកែកទាំងញ័រមាត់តតាក់ ពេលក្រលែកឃេីញភ្នែកស្វាមី ក្រហមច្រាលហាក់ខឹងស្ទេីរតែស្ទះឈាមទៅហេីយ!!

" មិនបានធ្វេីអី??? ខ្ញុំឃេីញដោយផ្ទាល់ភ្នែកឯងជាអ្នកច្រានម៉ាក់ ឲ្យធ្លាក់មក នេះសំណាងហេីយដែរជណ្ដេីរមិនសូវខ្ពស់ " Nana

" ជេយ៉ុនអូនដូចជាហួសហេតុពេកហេីយ!!! "ស៊ុងហ៊ុនស្រែកមួយវ៉ាស ស្ទេីរតែយំទៅហេីយ ស៊ុងហ៊ុនពីមុនបាត់ទៅហេីយ តាំងពីថ្ងៃដែរជេយ៉ុន រៀបការចូលមកក្នុងគ្រួសារនេះគ្មានទេពាក្យថាក្ដីសុខ ដោយសារតែមានម្ដាយក្មេកដែរមិនពេញចិត្ត តាមពិតស៊ុងហ៊ុន លោកស្រីផាក គាត់បានរេីសមនុស្សស្រីឲ្យរួចទៅហេីយ តែរាងក្រាសស៊ុងហ៊ុនម្នាក់នេះ បែរជាមកស្រឡាញ់នឹងរៀបការជាមួយជេយ៉ុនទៅវិញ

you are my heart ( Complete ✔️)Where stories live. Discover now