Episode 7 : នាងល្អិត!!!

363 33 1
                                    

  "ស៊ុងហ៊ុន!!! អូនឈឺពោះខ្លាំងណាស់ ហ្ហឹក!!! ហ្ហឹក!!! "ជេយ៉ុនទាញជាយអៅវស៊ុងហ៊ុនជាប់មិនព្រមប្រលែងព្រោះពេលនេះកំពុងឈឺចុកចាប់ស្ទេីរស្លាប់ស្ទេីររស់មិនអាចគណនាបាន!!!!

  " អាbom ឯងបេីកឡានលឿនតិចទៅ!!! "ស៊ុងហ៊ុនស្លន់ស្លោរស្ទេីរតែគាំងបេះដូងស្លាប់ម្ដងៗទៅហេីយពេលលឺសម្រែកប្រពន្ធស្រែកបែបនេះ!!!
  " បាទចៅហ្វាយ "ថាចប់នាយនេះក៏បន្ថែមល្បឿនកាន់តែលឿនទៅៗ

  " ជេយ៉ុនធ្វេីចិត្តឲ្យស្ងប់ណា៎ ទ្រាំតែតិចទៀតទេដល់ពេទ្យហេីយណា៎កូន!!! "លោកស្រីសុឹមចាប់អង្អែលដៃកូនតិចៗដេីម្បីលួងលោមចិត្តរាងតូចជេយ៉ុន


   * មន្ទីពេទ្យសេអ៊ូល *

  " លោកគ្រូពេទ្យជួយប្រពន្ធខ្ញុំង!!! "ស៊ុងហ៊ុនបីជេយ៉ុនមកដាក់គ្រែអ្នកជំងឺរួចក៏ពោលឡេីងទាំងស្លន់ស្លោរ

  " មិនអីទេលោកធ្វេីចិត្តឲ្យត្រជាក់ៗណា ខ្ញុំនឹងជួយប្រពន្ធលោកឲ្យអស់ពីសមត្តភាព "លោកគ្រូពេទ្យញញឹមរួចក៏ដេីរចូលបន្ទប់វះកាត់បាត់ ដោយទុកឲ្យរាងក្រាសស៊ុងហ៊ុននៅអន្ទះសារនៅខាងក្រៅ ដេីរចុះឡេីង ឡេីងអ្នកអង្គុយក្បែរនោះវិលមុខទៅហេីយ!!!

   " ស៊ុងហ៊ុនអង្គុយចុះសិនមក ជេយ៉ុនមិនអីទេណា៎ ជឿម៉ាក់!!! "លោកស្រីសុឹមញញឹមរួចទាញដៃរាងក្រាសឲ្យអង្គុយចុះតាមសម្រួល

   " មែនហេីយចៅហ្វាយ អ្នកប្រុសជេយ៉ុនច្បាស់ជាមិនអីទេ !!!! " Bom

   " អ្នកណាជាប្ដីរបស់អ្នកជំងឺ??? ដោយសារតែទទួលរងប៉ះទង្គិចខ្លាំង ចឹងហេីយក្មេងត្រូវកេីតមុនថ្ងៃកំណត់ ចឹងសូមលោកប៉ាធំចូលទៅជួយផ្ដល់ជាកម្លាំងចិត្តដល់ប៉ាតូចផងចា៎!!!! "អ្នកគ្រូពេទ្យ

   " បាទ!!!! " ស៊ុងហ៊ុន និយាយចប់ក៏ដេីរចូលបន្ទប់វះកាត់ទៅជាមួយអ្នកគ្រូពេទ្យ

   *ក្នុងបន្ទប់វះកាត់*

  " ជេយ៉ុនអូនអាចធ្វេីបានណា៎ បងជឿលេីអូន!!! "ស៊ុងហ៊ុន

  " អុឹម!!!! "ជេយ៉ុន

  "តិចទៀតបានជួបមុខនាងល្អិតហេីយណា៎!!! " ស៊ុងហ៊ុនញញឹមតិចៗ ចិត្តមួយរំភេីបចិត្តមួយទៀតអាណិតប្រពន្ធមិនដឹងថាឈឺចាប់យ៉ាងណានោះទេ!!!

you are my heart ( Complete ✔️)Where stories live. Discover now