«ហាងកាហ្វេ»Gemini: អាវីន សុំច្បាប់អោយអញ1អាទិត្យមកណា អញត្រូវទៅជួយប៉ាអញនៅតាមខេត្ត មិនបានទៅរៀនទេ
Winny: ទៅសុំFourth ទៅ អញក៏មិនបានទៅសាលាដែរព្រោះ ថ្ងៃនេះប្អូនជីដូនមួយអញមកលេងផ្ទះ អញត្រូវជូនវាទៅដើរលេង
Gemini: Emmm ចឹងក៏បាន
~នៅផ្ទះFourth~
Gemini: Fot Fot នៅផ្ទះទេ ?
K'amm: Fourth អ្នកណាមករកកូនន៎ក ចេញទៅមើលបន្តិចទៅ
Fourth: បាទ ម៉ាក់
Gemini: Fourth គឺស្អែកយើងមិន....
Fourth: ឈប់ៗ....ចូលខាងក្នុងសិនមកចាំនិយាយ
Gemini: អត់ទេ យើងនិយាយតែមួយភ្លេតទេ ទៅវិញហើយមានការប្រញាប់
Fourth: ចូល (ហ្វូតស្តីយ៉ាងត្រជាក់ គេបើកទ្វាររបងអោយហើយមិនចូលប្រហែលពិបាកហើយ)
Gemini: ចូលក៏ចូល។ ជេមក៏ចូលទៅអង្គុយនៅក្នុងផ្ទះដោយមានហ្វូតនៅអង្គុយក្បែរ ហើយម៉ាក់ហ្វូតក៏យកទឹកមកទទួលគេ សួរនាំបន្តិចបន្តួចរួចក៏ឡើងទៅបន្ទប់របស់គាត់ទុកអោយពីរនាក់នេះនិយាយគ្នាវិញព្រោះមិនចង់រំខាន
Gemini: យើងប្រហែលមិនបានទៅរៀនទេអាទិត្យក្រោយ ព្រោះទៅតាមខេត្តជាមួយលោកប៉ា យើងមកប្រាប់ឯងអោយហើយកុំអោយមករអ៊ូដាក់យើងពេលក្រោយ ព្រោះនៅទីនោះក៏មិនសូវមានសេវាដែរជាកន្លែងដាច់ស្រយាល ចឹងហើយហាមរករឿង
Fourth: អឹមមម ហើយទៅយូរឬអត់??
Gemini: មិនប្រាកដទេ តែពេលយើងមិននៅហាមទៅដើរលេងផ្តេសផ្តាសណា គ្មានអ្នកណាជួយទេ
Fourth: ខ្ញុំដឹងហើយ ខ្ញុំនឹងមិនដើរទៅណាទៀតទេ (និយាយយឺតៗមួយៗឌឺអ្នកខ្លះ)
Gemini: ចឹងអស់ការហើយ យើងលាទៅហើយ ផ្តាំប្រាប់មីងអេមផងយើងទៅវិញហើយ
Fourth: តោះ ចាំយើងជូនដំណើរ
សកម្មភាពនឹងការសន្ទនាអម្បាញ់មឹញនេះគឺម៉ាក់ហ្វូតបានលួចស្តាប់ទំាងអស់ តើនឹងមានអ្វីកើតឡើង?ម៉ាក់ហ្វូតនឹងធ្វើយ៉ាងមឹចជាមួយហ្វូត?
កាត់មកដល់ពេលយប់ ខណៈពេលញុំាបាយ ម៉ាក់ហ្វូតក៏សួរនាំរឿងថ្ងៃមឹញឡើង ក្នុងតុបាយពេលនេះគឺដូចជាតុសួរចម្លើយយ៉ាងអញ្ចឹង