EP6: Our turn

553 42 2
                                    


ថ្ងៃនេះគឺជាថ្ងៃប្រលងបញ្ចប់ថ្នាក់គឺប្រលងឆមាស បន្ទាប់ពីខិតខំយ៉ាងស្វះស្វែងមក ការប្រលងក៏បានបញ្ចប់ទៅយ៉ាងរលូន មនុស្សជាច្រើនកំពុងតែចេញពីថ្នាក់ដើម្បីទៅផ្ទះ ឯខ្លះក៏នាំគ្នាទៅដើរលេងជប់លៀងជាក្រុមមើលទៅពិតជារីករាយខ្លំាងណាស់ ។

  ក្រលេកមកមើល ក្រុមរបស់ពួកយើងវិញ នំាគ្នារៀបចំខ្ចប់ចំណីអាហារស្ពាយយកទៅផ្ទះវីននី ព្រោះថ្ងៃនេះម៉ាក់របស់វីននីឡើងទៅខេត្ត ទើបគេជប់លៀងនៅទីនោះតែម្តង ពួកគេរៀបចំធ្វើសាច់អំាងញុំាដោយមាន mark Chukki winny satang Wava gemini and fourth ជួយគ្នារៀបចំតាមតួនាទីដោយមានអ្នកអំាងសាច់ រៀបចំនំ ភេសជ្ជៈ នឹងអ្នកមានតន្រ្តីច្រៀងលេងកំដរ នឹងញុំាយ៉ាងសប្បាយ គេក៏បានជជែកពីអនាគតខាងមុុខផងដែរ ព្រោះឆ្នំាក្រោយពួកគេបំបែកផ្លូវគ្នាហើយ មានការងារផ្សេងៗគ្នា សង្ឃឹមថានឹងបានជួបជុំគ្នាម្តងទៀត ព្រោះពួកគេមានបំណងខុសគ្នា អាចនឹងទៅនៅកន្លែងឆ្ងាយពីគ្នាក៏មិនដឹងទើបពេលនេះត្រូវព្យាយាមបង្កើតអនុស្សាវរីយ៍អោយបានច្រើន មិត្តភាពមួយនេះនឹងនៅគង់វង្សបើសិនជាគេនៅតែបានជួបគ្នាទៀតមែនគឺជាសំណាងហើយ

Gemini: ហ្វូត ឆ្នំាក្រោយអូននៅទីនេះដដែលទេ

Fourth: អឹម ក៏..អូនត្រូវរកការងារធ្វើ ព្រោះម៉ាក់របស់វ៉ាវ៉ាក៏ស្គាល់អ្នកធំច្រើន អ្នកម៉ាក់ចង់អោយអូនទៅហាត់ការងារតាមម៉ាក់វ៉ាវ៉ាណែនំា

Gemini: បែបនេះបងរស់នៅយ៉ាងមឹចហ៎ា បងមិនចង់អោយអូនទៅណាឆ្ងាយទេ

Mark: ខ្ពើមហ៎ា ឆឺស!

Gemini: រឿងអញ កុំចេះដឹង

Fourth: តែអូនចង់សម្រេចចិត្តសិនថាគួររកដើមទុនបង្កើតអាជីវកម្មខ្លួនឯងឬក៏ធ្វើការយកបទពិសោធន៍សិន

Gemini: បើអូនសម្រេចចិត្តរួចប្រាប់បងអោយដឹងផង បងក៏នឹងតាមអូនដែរព្រោះមិនចង់ឃ្លាតពីអូនទេ

Fourth: ចុះបងវិញចង់ធ្វើអីក្រោយរៀនចប់

Gemini: បងចង់ទៅជួយប៉ាធ្វើការ ព្រោះបងរៀនបានច្រើនអាចនឹងអនុវត្តបាន តែការងារផ្សេងក៏បងOkណាអោយតែបាននៅក្បែរអូន

Fourth: អូហូ ពូកែដល់ហើយ

Gemini : ពូកែចឹងមានរង្វាន់អោយអត់

You've reached the end of published parts.

⏰ Last updated: Oct 12, 2023 ⏰

Add this story to your Library to get notified about new parts!

Secrets with love babeWhere stories live. Discover now