💐ᴏʙsᴇssᴇᴅ ᴡɪᴛʜ ᴍᴇ💐

846 56 10
                                    

JEON JUNGKOOK X PARK JIMIN[MIMI]

[បម្រាម:មានពាក្យពេចន៍មិនសមរម្យសូមអានដោយទំនួលខុសត្រូវ>-<]

@SEOUL-SOUTH KOREAN

ពេលព្រឹកជាវេលាដែលមនុស្សម្នានាំគ្នាចាកចេញទៅបំពេញការងាររៀងខ្លួនមិនខុសពីអ្នកទៃឡើយជីមីនបានរៀបចំខ្លួនជាស្រាចដើម្បីទៅក្រុមហ៊ុនដែលខ្លួនធ្វើការប៉ុន្ដែនាយតូចមានការប្រុងប្រយ័ត្នខ្ពស់ផងដែរពីសុវត្ថិភាពរបស់ខ្លួនក្នុងនាមជាសិល្បករជំនាន់ថ្មីនិងមានកេរ្ដិ៍ល្បីល្បាញនាពេលបច្ចុប្បន្ន

"មីនមីន!!!អា៎~អរុណសួស្ដី!!!ថ្ងៃនេះដូចជាស្រស់ស្រាយដល់ហើយ"មកដល់ក្រុមហ៊ុនជីមីនត្រូវបានរាក់ទាក់ដោយមិត្តរួមអាជីពនិងជាមិត្តសម្លាញ់ជាមួយគ្នាតាំងពីកុមារភាពគឺ

"ថេយ៍!!ហិហិអរុណសួស្ដី"នាយតូចញញឹមយ៉ាងស្រស់ធ្វើឲ្យថ្ពាល់ខាងសងខាងប៉ោងគួរក្នាញ់ថែមទាំងធ្វើឲ្យកែវភ្នែកទាំងគូរត្រូវបិទជិតទៀតផងកាន់តែមើលជីមីនកាន់តែទាក់ទាញនិងគួរឲ្យស្រលាញ់ព្រមគ្នា

"ហឺ!!!នេះកុំប្រើភាពគួរឲ្យស្រលាញ់មកជាលេសគេចពីសំណួររបស់យើងណាឯងប្រាប់មកថាមានរឿងអ្វីខ្លះ"អារម្មណ៍របស់មិត្តរួមព្រលឹងបានធ្វើឲ្យថេយ៉ុងដឹងយ៉ាងច្បាស់ថាជីមីនមានអ្វីលាក់បាំងពីគេរាងតូចចាប់ផ្ដើមមានកម្ដៅនិងថ្ពាល់ពេលនឹកដល់ព្រឹត្តិការណ៍ដែលបានកើតឡើងពីម្សិលមិញ

"គឺ~អីយ៉ាគ្មានអ្វីច្រើនទេគ្រាន់តែគាត់ចំណាយពេលជាមួយពេញមួយយប់"នាយតូចនិយាយទាំងព្យាយាមគេចដើម្បីកុំឲ្យកំពូលមិត្តវាប់ចំណុចបានថាគេកំពុងអៀនខ្លាំងយ៉ាងណា

"ថាម៉េច~វ៉ូ!!!ពេញមួយយប់ចឹងហេស!!!មីនមីនហា៎មិនធម្មតាទេឯង"ថេយ៍ញញឹមបែបកំហួចព្រោះនាយបានដឹងហើយថាមិត្តសម្លាញ់របស់ខ្លួននេះណាមានប៉ាស្ករជួយផ្គត់ផ្គង់

"ហ៊ឺ!!!ឈប់សម្លឹងយើងបែបនេះទៅ"នាយតូចគេចមុខទាំងអៀនកាន់តែខ្លាំងក្រៅពីថេយ៉ុងគេមិនប្រាប់នរណាឡើយសូម្បីតែអ្នកចាត់ការផ្ទាល់ខ្លួនរបស់គេរឺក្រុមហ៊ុនផ្ទាល់ព្រោះនេះជាការសម្ងាត់រវាងគេទាំងពីរ

ᴊɪᴋᴏᴏᴋᴀᴜWhere stories live. Discover now