នៅក្នុងសួនច្បារមួយនាទីប្រជុំជនមួយកន្លែង កំពុងមានក្មេងម្នាក់ដេីរដាក់ចំណីឲ្យឆ្មាដែលអនាថា នឹងជួយតម្រាបផ្ទះឆ្មាដែលបានខូចខ្ទិចក្រោយពេលភ្លៀងធ្លាក់កាល់ពីយប់នោះឲ្យមកដូចដេីមវិញ
"ម៉ែវៗៗ អេ!មកនេះមកក្មេងឆ្លាតនេះសុីទៅ"សម្លេងផ្អែមៗស្រាលបានចេញពីមាត់ក្មេងប្រុសស្រែកហៅឆ្មាមុននេះ អេឈប់ប្រុស?នេះបេីមិននិយាយទេគិតថាស្រីហេីយ សក់មិនវៃងតែក៏ស្អាតសំនឹងរាងតូចៗ ដៃស្រលូនវែងនេះណាស់
"ម៉ែវ!"ភ្លាមៗក៏មានឆ្មាមួយដេីរមកឈ្មូលនឹងជេីង របស់គេនោះ អេ!មេីលទៅវាដូចជាឆ្មាពូជមែនទេ?អ្នកណាយកមកចោលនៅទីនេះទៅណ៎?វាដូចជាឈឺទៀតផង
"អេ?នេះទេីបនឹងមកថ្មីហេ?ឈឺមែនទេអាល្អិត?ប្រហែលមកពីត្រូវទឹកភ្លៀងយប់មិញហេីយតោះ"ថារួចគេក៏បីឆ្មាពណ៍សរនោះចេញទៅព្រោះមេីលទៅឆ្មាមួយនេះញាក់ញ័ររងារខ្លាំងណាស់ ក្ដៅខ្លួនផងទេដឹង វាក៏ទម្លាប់ហេីយដែរសម្រាប់គេដែលឃេីញសត្វឈឺហេីយយកទៅព្យាបាលនោះ
___________________
ទីនេះជាមន្ទីពេទ្យសត្វមួយកន្លែងក្នុងក្រុងសេអ៊ូលវាគឺនៅជិតសួនច្បាសមុននេះដូចគ្នា តែវាគឺនៅផ្លូវតូចល្មមមួយក្រោយសួនច្បារនេះប៉ុនោះរឺហៅថាផ្លូវក្រវ៉ាត់ក្រុង
"អេ៎!ថេយ៉ុងហា.ឯងយកឆ្មាមកពីណានឹង"គ្រាន់តែឃេីញមិត្តបីឆ្មាដែលយកមកពីក្នុងសួននោះមកក៏សួរភ្លាម ថេយ៉ុង?មែនហេីយគឺ គីម ថេយ៉ុង ក្មេងដែលបាន កេីតកាល់ពី25ឆ្នាំមុននោះអី ពេលនេះក៏ធំល្មមពេញរូបរាងហេីយ
"គឺយេីងឃេីញនៅសួនជិតពេទ្យនេះឯង វាឈឺហេីយ យកថ្នាំ បន្ដិចមក យេីងចាក់ឲ្យវា"ថេយ៉ុងនិយាយទៅមិត្តសម្លេងធម្មតាតែមុខដូចជាមិនសូវញញឹមដូចឃេីញឆ្មាមុននេះសោះហេីយនេះហេីយជាចរឹកថេយ៉ុង មិនសូវចេះញញឹមទេតែបានញញឹមម្ដងៗគឺសូម្បីតែសត្វក៏រត់មករកដែរ។ក្រោយព្យាបាលចាក់ឆ្នាំរួច ក៏អង្គុយលេងវាបន្ដិចព្រោះថាឥលូវនៅព្រឹកនៅលេីយ មិនមានអ្វីច្រេីនធ្វេីទេ សត្វដែលយកមកពីម្សិលនោះ ក៏ចាក់ថ្នាំនឹងដាក់ចំណីឲ្យរួចដូចគ្នា ។
YOU ARE READING
អធិទេពស្នេហ៍💗(Slow Up)
Truyện Ngắnជាក្មេងដែលមិនស្គាល់ក្ដីស្រលាញ់មកជួបនឹងមនុស្សប្រុសដែលចូលចិត្តបង្ហាញក្ដីស្រលាញ់ វាហាក់ដូចជាមនុស្សពីរភពនៅផ្សេងគ្នាតេីអាចនៅជាមួយគ្នាទេ?(Tk) ស្នេហាដែលមិនពិត នឹងមនុស្សដែលមិនស្គាល់អ្វីថាស្នេហ៍ហា តេីពិតជាអាចរួមដំណេីរទៅមុខបានទេ?(Ym) ចង់ដឹងមានតែតាមដានបន្ដរ💗