ទីចាត់ការ//
ផាច់~
«អាថេយ៍!!ឯងឆាប់សុំទោសកូនលោកចនភ្លាម!!» ជីអុនស្ទុះទៅទះថេហង្សមួយកំភ្លៀង បន្ទាប់ពីដឹងថាក្មួយមានជម្លោះជាមួយកូនអភិជនប្រចាំប្រទេស បើខាងគេប្ដឹងយកលុយ តើនាងមានលុយពីណាសងថ្លៃសំណង បើរាល់ថ្ងៃនេះនាងលក់គុយទាវបានមួយរស់ៗនឹង ហេតុអ្វីចូលចិត្តធ្វើអោយនាងហត់ចិត្តម្លេះ?
«ខ្ញុំមិនបានខុសទេមីងជី វាឌឺខ្ញុំមុន ទើបខ្ញុំអត់ទ្រាំមិនបានក៏ដាល់វាមួយដៃទៅ ..
«ន៎ែ!!អាក្មេងឈ្លើយ កូនប្រុសយើងតាំងពីកើតមករហូតដល់ធំ យើងមិនដែលហៅគេវាដាច់សាច់ម្ដងណាឡើយ ឯងនឹងស្អី?បានប្រហឺនម្លេះ ត្រឹមជាក្មេងគ្មានម៉ែឪ ក្ររហាមលក់គុយទាវត្រុកៗដូចឆ្កែ ជីវភាពមិនបានចំណិតអ្នកបម្រើយើងផងអីក៏សម្ដីបាតផ្សារម្លេះ ?»ថេហង្សបន្លឺមិនទាន់ចប់ប្រយោគផង ស្រាប់តែលោកស្រីចន ងើបពីតុកៅអីដើរមកចាប់ច្របាច់ស្មាគេខ្លាំងៗ បោះសម្ដីមើលងាយទៅកាន់គេទាំងកំហឹង ។ដែលនាំអោយរាងល្អិតខឹងឡើងចង់ឆេះ ទើបដាក់ទៅវិញគ្មានខ្លាចសោះឡើយ កុំថាតែគេដែលខឹង សូម្បីតែជីអុនជាមីងរបស់គេក៏រាងខឹងដែរ ព្រោះលោកស្រីចន ទ្រង់ដូចជាមើលងាយហួសហេតុពេកហើយ ទើបនាងសម្រេចចិត្តនៅស្ងៀមអោយថេហង្សបោះសម្ដីទៅវិញចុះ>
«អរ!!ចុះអ្នកមានសម្ដីមិនបាតផ្សារគេដើរមើលងាយអ្នកក្រចឹងហេស៎?បែបនេះគេហៅថាអីវិញ?គេហៅថាអ្នកមានតែឈ្មោះ តែសីលធម៌សូន្យមែនទេ?» មើលងាយប៉ះ គីម ថេហង្ស គ្មានស្ងាត់មាត់មិនតបតរវិញទេ ដឹងតែដៀលទៅវិញហើយ ចាស់អោយគោរពគឺគោរពហើយ តែបើចាស់ណាចេញមកឈ្លើយ គេគ្មានខ្លាចឡើយ ។
«អាក្មេងចង្រៃ!!!..
«កុំណាលោកស្រី!!បានហើយ» លោកស្រីចន ខឹងក្ដៅនឹងថេហង្សចង់ឆេះ ទើបអត់ទ្រាំមិនបាន បម្រុងនឹងលើកដៃទះក្មេងតូចថេហង្សអោយរាងម្ដង តែក៏ត្រូវលោកចនជាស្វាមីមកចាប់ជាប់ជាមុន ។
«លែងខ្ញុំ!!ខ្ញុំវ៉ាយវាអោយស្គាល់ខ្ញុំម្ដង លោកបងចាប់ខ្ញុំធ្វើស្អី?»
«បានហើយ!! ចាស់ហើយទៅវ៉ាយឈ្លោះជាមួយក្មេងវាល្អមើលខ្លាំងណាស់ហេស៎លោកស្រី ? លោកស្រីក៏ខុសដែរ និយាយប្រាប់ក្មេងធម្មតាទៅវាស្ដាប់ហើយ ចាំបាច់អីត្រូវមើលងាយគេ» លោកចន ស្ដីអោយភរិយាចំៗមិនទុកមុខសោះឡើយ ទាំងដែលពេលនេះលោកនាយកសាលាក៏នៅឈរមើលដូចគ្នា នាំអោយលោកស្រីចន ស្ងាត់មាត់ចុកឈាមមួយរំពេជ ។
YOU ARE READING
🔞ភ្លើងពិស🔥
Actionគេប្រៀបដូចជាភ្លើងដែលព្យាយាមបំផ្លាញពិសរបស់ខ្ញុំអោយអស់រឹទ្ធ ប៉ុន្តែវាមិនងាយស្រួលឡើយ ពឹសដូចជាខ្ញុំនេះអាចនឹងធ្វើអោយភ្លើងរលុតសាបសូន្យទៅវិញទេ ចង់ឈ្នះខ្ញុំវាពិបាកបន្តិចហើយ ចន ជុងហ្គុកគ្រីសាវេស៍ ....