ពេលនោះ ឡានពេទ្យក៏មកដល់ ដែលមីងជីបានខល់ហៅជាមុន គ្រូពេទ្យ៣នាក់ចុះមកធ្វើការសុំផ្លូវបន្តិចពីជុងហ្គុក រួចគ្រូពេទ្យស្រីម្នាក់ក៏ពិនិត្យជីពចរថាដៃរាងតូចក៏ទទួលដឹងចម្លើយភ្លាមៗ >
«គេនៅមានដង្ហើមទេ ឆាប់ឡើង» សម្ដីគ្រូពេទ្យធ្វើអោយ ធ្វើអោយថេយ៍ណៃ មីងជី ជុងហ្គុកផ្ដើមមានសង្ឃឹមឡើងវិញ មិនបង្អង់យូរ ជុងហ្គុកលើកត្រកងកាយតូចដាក់លើរទេះសែងដាក់ឡានពេទ្យចេញទៅជាមួយគ្រូពេទ្យយ៉ាងលឿន ។ចំណែក ថេយ៍ណៃ នឹងមីងជី ក៏ជិះឡានតាក់សុីទៅតាមក្រោយផងដែរ។
//មន្ទីពេទ្យ//
១ម៉ោងក្រោយមក គ្រូពេទ្យក៏ចេញមកចំនួន៣នាក់ ។
«អ្នកជំងឺគឺមានសុវត្ថិភាពវិញហើយ »ដុកទ័រញញឹមតិចៗ គ្រប់គ្នាបញ្ចេញស្នាមញញឹមទាំងរំភើបចិត្ត ។
«អរគុណណាស់គ្រូពេទ្យ»មីងជីលើកដៃសំពះអរគុណគ្រូពេទ្យទាំងត្រេកអរ ឡើងហូរទឹកភ្នែក ឃើញទង្វើគាត់សោះអាក្រក់ សម្ដីអាក្រក់ជាមួយថេរហង្សរាល់ថ្ងៃ តាមពិតគាត់ស្រឡាញ់គេណាស់ គ្រាន់តែថេយ៍ណៃគាត់ស្រឡាញ់ខ្លាំងជាង ។
ជុងហ្គុកចាប់ដៃតូចស្រឡូនងាកសម្លឹងមើលទៅកាន់ថេយ៍ណៃទាំងស្នាមញញឹមយល់ចិត្តគ្នាវិញ នាងក៏ញញឹមតបតរជុងហ្គុកវិញដូចគ្នា ។
«អាណាព្យាបាលអ្នកជំងឺសុំទៅបន្ទប់ពិភាក្សាជាមួយខ្ញុំបន្តិច »
«ចាស់លោកគ្រូពេទ្យ»
ស្នាមញញឹមមីងជី រលាយម្ដងបន្តិចៗ ជំនួសដោយចម្ងល់ ទើបដើរទៅតាមដុកទ័រក្នុងបន្ទប់ពិគ្រោះយោបល់ទាំងអារម្មណ៍មិនស្រួល សង្ឃឹមថាមិនមានបញ្ហាអីទៅចុះ ។
«ណៃ!!បងចេញទៅក្រៅទិញភេជ្ជះផ្លែឈើអោយថេហង្សបន្តិចណា អូនទៅមើលថេហង្សមុនបងទៅ» ជុងហ្គុកសម្លឹងមើលដំណើរមីងជីបន្តិច ដោយមិនបានគិតអ្វីច្រើនទេ គេងាកមកចាប់ដៃតូចៗថេយ៍ណៃទាំងស្នាមញញឹមជាការអនុញ្ញាតពីម្ចាស់បេះដូង។
«ចាស់..អូនរំខានបងពេកហើយ អរគុណណាជុងហើយក៏សុំទោសបងដូចគ្នាដែលអូនយល់ច្រឡំលើបង» នាងញញឹមតិចៗដែលមានក្ដីសុខជាខ្លាំង ។
YOU ARE READING
🔞ភ្លើងពិស🔥
Actionគេប្រៀបដូចជាភ្លើងដែលព្យាយាមបំផ្លាញពិសរបស់ខ្ញុំអោយអស់រឹទ្ធ ប៉ុន្តែវាមិនងាយស្រួលឡើយ ពឹសដូចជាខ្ញុំនេះអាចនឹងធ្វើអោយភ្លើងរលុតសាបសូន្យទៅវិញទេ ចង់ឈ្នះខ្ញុំវាពិបាកបន្តិចហើយ ចន ជុងហ្គុកគ្រីសាវេស៍ ....