រយៈពេលបីថ្ងៃបន្ទាប់ ទីបំផុតថេយ៉ុងក៏មានអ្នកស្ម័គ្រចិត្ត បរិច្ចាគបេះដូងឲ្យ ។ ដំណឹងមួយនេះហាក់ធ្វើឲ្យថេយ៉ុងសប្បាយចិត្តជាខ្លាំង ថេយ៉ុងរំជើបរជួលដល់ថ្នាក់យំចេញមកសូម្បីអ្នកស្រីគីមក៏យំរំភើបជាមួយនាយតូចដូចគ្នា។ ប៉ុន្តែនៅពេលដែល ថេយ៉ុងសួររកឈ្មោះ អ្នកដែលមានសណ្ដានចិត្តល្អ ហ៊ានផ្ដល់បេះដូងមកឲ្យខ្លួន គ្រូពេទ្យបែរជាលាក់អត្តសញ្ញាណរបស់គេទៅវិញ។ នាយតូចគ្រាន់តែចង់ដឹងពីឈ្មោះនឹង គ្រួសាររបស់គេប៉ុណ្ណោះហើយ ពេលដែលខ្លួនជាពីជំងឺនេះពេលណា ថេយ៉ុងនឹងសងគុណទៅគ្រួសាររបស់គេវិញ ឲ្យសាកសមសម្រាប់ការលះបង់ដ៏ធំធេងមួយនេះ។
ថ្ងៃដែលថេយ៉ុងត្រូវវះកាត់ប្ដូរបេះដូងក៏បានមកដល់ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ វាជាថ្ងៃខួបគម្រប់អារយុរ19ឆ្នាំ របស់ថេយ៉ុង ។ កាយតូចត្រូវគ្រូពេទ្យដាក់ឲ្យគេងលើ គ្រែអ្នកជំងឺ សល់មិនប៉ុន្មាននាទីទៀតប៉ុណ្ណោះ ថេយ៉ុងត្រូវចូលទៅបន្ទប់ ICU ដើម្បីធ្វើការវះកាត់ ដង្ហើមនឹងអាយុជីវិតរបស់គេពេលនេះ គឺផ្ញើរលើដៃរបស់គ្រូពេទ្យទាំងស្រុងហើយ ។ នាទីចេះតែដើរទៅមុខជារើយៗ ធ្វើឲ្យចិត្តថេយ៉ុងកាន់តែមិនស្ងប់ ទើបសម្រេចចិត្តហារស្ដីចោទសួរទៅម្ដាយ ដែលឈរនៅជិតៗខ្លួន ។
« ម៉ែហា៎!!! ម៉ែ!! កូនភ័យណាស់!! » នាយតូចបន្លឺឡើងទាំងរកកល់ទឹកភ្នែក គំនិតអវិជ្ជមានក៏ចេះតែលោតឡើងមក ធ្វើឲ្យចិត្តចាប់ផ្ដើមភ័យខ្លាច ខ្លាចគ្រប់យ៉ាងដែលត្រៀមនឹងកើតឡើង ក្នុងពេលបន្តិចទៀតនេះ ។
« ថេយ៍ម៉ែនៅទីនេះហើយកូន!! គ្មានរឿងអីកើតឡើងចំពោះកូនទេ ជឿម៉ែណា!! កុំយំ!! ឬកូនមិនចង់នៅជាមួយម៉ែទេ!?? »
« អត់ទេៗម៉ែ!! កូនមិនចង់ទៅណាចោលម៉ែទេ កូនចង់នៅជិតម៉ែ ចង់អោបម៉ែ ចង់នៅញ៉ាំបាយជុំគ្នាជាមួយម៉ែ អ្ហឹកៗៗ ម៉ែថាទៅកូននឹងមិនកើតអីទេ!! ពិតទេម៉ែ!! អ្ហឹកៗ »
« ត្រូវហើយកូនប្រុស!! កូននឹងជា ហើយនឹងលេងឈឺបែបនេះទៀតហើយបន្ទាប់ពីថ្ងៃនេះតទៅ ឈប់យំទៅណាកូន!! »
« បាទម៉ែ អ្ហឹកៗៗ!! កូនជឿម៉ែ!! ផុតពីថ្ងៃនេះទៅកូននឹងរស់នៅជាមួយម៉ែ ហើយធ្វើជាកូនល្អ រកលុយចិញ្ចឹមម៉ែមិនឲ្យម៉ែលំបាកឡើយណាម៉ែ!! ម៉ែចាំកូនណា!! »
YOU ARE READING
Owner Heart Mafia ᥫᩣ (Slow Update)
Action" ថ្ងៃដំបូងដែលយើងបានជួបឯង គឺជាថ្ងៃដែលបេះដូងរបស់យើងបានបាត់ "