EP04 : តើលើខ្លួនរបស់ឯងមានប្រជ្រុយកន្លែងណាខ្លះទៅ??

358 32 4
                                    

សពរបស់អ្នកស្រីគីម ត្រូវបានបញ្ចុះ ក្បែរផ្នូរប្ដីរបស់គាត់ នៅឯក្រោយផ្ទះ ស្ថិតក្រោមដើមឈើធំមួយ ធ្វើជាម្លប់យ៉ាងត្រជាក់ ដល់ពួកគាត់ទាំងពីរ ។ ថេយ៉ុងអង្គុយនៅមុខផ្នូរម្ដាយ ដោយទឹកមុខ ស្រងូតស្រងាត់ សម្លឹងមើលទៅផ្នូរ របស់គាត់មិនព្រិច។ ខ្យល់បក់រវិចៗ មកប៉ះនឹងដងខ្លួន ស្លឹកឈើក៏ដាច់ជ្រុះធ្លាក់មក ជារើយៗ ភ្លាមៗដំណក់ទឹកថ្លា ចាប់ផ្ដើមស្រក់ចុះមក
តក់ៗ ដល់ដី ទាំងម្ចាស់វា មិនបានដឹងខ្លួន ។

« ម៉ែហា៎!! ម៉ែឮកូនហៅទេ កូនដឹងថាម៉ែ ប្រាកដជាបានឮ ហើយក៏កំពុង ស្ដាប់កូនដូចគ្នា សូមម៉ែទៅឲ្យបានសុខចុះ ម៉ែកុំបារម្ភពីកូនអី កូននឹងមើលថែរក្សាខ្លួនឲ្យបានល្អ ហើយកូននឹងស្វែងរក ការងារធ្វើ បន្ថែមទៀត ដើម្បីដោះសង បំណុលដែល នៅសល់ កូនកំពុងតែ ធ្វើតាមនៅអ្វី ដែលជាបំណងប្រាថ្នារបស់ម៉ែហើយ តើម៉ែសប្បាយចិត្តទេ?? កូនដឹងថាម៉ែកំពុងញញឹម ម៉ែញញឹមស្អាតណាស់ ម៉ែគេងឲ្យស្ងប់ចុះណា!! កូននឹងធ្វើជា កូនដ៏រឹងមាំ កូនសន្យាថាកូននឹងមិនធ្វើឲ្យ ម៉ែខកបំណង ចំពោះកូននោះទេ!! អ្ហឹកៗ »

សម្លេងយំនៅតែបន្ត ថេយ៉ុងយំរហូត គេងលក់នៅលើ ផ្នូរម្ដាយដោយមិនដឹងខ្លួន ទាំងដាមទឹកភ្នែកជាប់នឹងថ្ពាល់ ក្រោមផ្ទៃមេឃស្រទុំនា ពេលរសៀល ។ វាគួរឲ្យស្រណោះ ស្រណោកណាស់ សម្រាប់ក្មេងប្រុសម្នាក់ ដែលគ្មានទីពឹង សល់តែសម្បកផ្ទះ បាត់បង់ទាំងម្ដាយ ឪពុកគ្មានសាច់ញាតិ ដូចជាគេ ។ តែថេយ៉ុងនៅតែអាច បន្តរស់បាន ទោះបីជាគ្មាន ពួកគាត់នៅក្បែរក៏ដោយ ថេយ៉ុងបានសន្យាជាមួយម្ដាយរបស់ គេរួចហើយ ចឹងហើយគេមិន អាចចុះចាញ់ ត្រឹមនេះបានទេ គេត្រូវតែតស៊ូដើរទៅមុខទៀត ។ ប្រសិនបើ ព្រហ្មលិខិតជាអ្នកកំណត់ឲ្យ ជីវិតគេត្រូវធ្លាក់ដុនដាបបែបនេះទៅហើយ ចឹងខ្លួននេះហើយ ជាអ្នកកែប្រែជោគ វាសនាដ៏អាក្រក់មួយនេះដោយខ្លួនឯង ។

#ថ្ងៃថ្មី៚

ព្រឹកថ្មីថ្ងៃថ្មីវាអាចនឹងជាថ្ងៃដែលល្អ ថ្ងៃចាប់ផ្ដើមជីវិតថ្មីហើយរស់នៅ ប្រកបដោយសេចក្ដីសុខសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែមិនមែនសម្រាប់ គីម ថេយ៉ុង នោះទេ! មើលចុះមិនទាន់ទាំង ព្រឹកស្រួលបួលផង ថេយ៉ុងត្រូវងើបងេមង៉ាមរៀបចំខ្លួនដើម្បីទៅធ្វើការ បើរាប់តាំងពីថ្ងៃដែលថេយ៉ុងបានឈប់សម្រាក វាចូលជិត ពីរអាទិត្យទៅហើយ។

Owner Heart Mafia ᥫᩣ  (Slow Update)Where stories live. Discover now