Ep3

242 27 3
                                    

មួយថ្ងៃៗបានកន្លងផុតទៅជារឿយៗឯដង្ហើមលោកប៉ាកម្សត់របស់ខ្ញុំក៏កាន់តែជិតអស់ទៅៗ។ខ្ញុំអង្គុយជ្រុបក្បែរគ្រែអ្នកជំងឺដោយសភាពស្គមស្គាំងអស់កម្លាំងល្ហិតល្ហៃដោយសារតែត្រូវគេងកំដរលោកប៉ាជាយូរថ្ងៃព្រោះចង់នៅក្បែរគាត់ជាលើកចុងក្រោយនៃឆាកជីវិតនេះ
«កូនឆាប់គេងទៅគេងមិនគ្រប់គ្រាន់ជាច្រើនយប់បែបនេះមិនល្អទេ»
«មិនអីទេប៉ានេះមើលនេះ!កូន
រឹងមុាំតើ»
ខ្ញុំលើកដៃបង្ហាញសាច់ដុំតូចៗរបស់ខ្ញុំទៅឲ្យលោកប៉ាឃើញតែលោកប៉ាបែរជាសើចនិងសាច់ដុំខ្ញុំខឹកខឹកទៅវិញ
«សាច់ដុំតូចយ៉ាងនេះប៉ាបារម្ភណាស់!កូនដឹងទេ?មានអ្នកមិនចូលចិត្តគ្រួសារយើងច្រើនណាស់ប៉ាខ្លាចថាបើប៉ាមិននៅនិងមានគេមកវាយធ្វើបាបកូនទេ»
«ហឹម!ប៉ាកុំគិតច្រើនពេកអីកូនអាចការពារខ្លួនឯងបានណាសំខាន់ពេលនេះលោកប៉ាសម្រាកសិនចុះណាយប់ហើយ»
ខ្ញុំដាក់ឲ្យលោកប៉ាគេងឲ្យស្រួលបួលដោយយកចិតហតទុកដាក់តែមើលទៅមុខគាត់ហាក់ដូចជាចង់សួររឿងអ្វីម្យាង
«ប៉ាចង់សួរអីមែនទេ?»
«ម៉ាក់កូនគេទៅណាហើយ?»
...
ខ្ញុំស្ងាត់មួយសន្ទុះកំពុងរិះគិតថាគួរប្រាប់ឬមិនគួរបើប្រាប់អាចនិងប៉ះពាល់ផ្លូវចិត្តគាត់តែបើមិនប្រាប់គាត់អាចនិងគេងមិនលក់ហឹម!!!!
«នាងទៅជួបគេមែនទេ?»
ខ្ញុំងាកមកមើលមុខលោកប៉ាចំៗខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែរគាត់បានដឹងរឿងនេះ
«បាទ....»
«ណ្ហើយ...មនុស្សដូចជាប៉ាក៏ជិតនិងស្លាប់ទៅហើយឲ្យនាងយកប្តីថ្មីក៏ល្អ»
...
បុរសសង្ហាអង្គុយសញ្ជប់សញ្ជឹងមើលទៅទូរស័ព្ទរងចាំការឆ្លើយតបពីសង្សាររបស់ខ្លួនដែរខានជួបគ្នាជាច្រើនថ្ងៃទាំងចិត្តអន្ទះសារ
«ហ្វូតអូនកើតអីមែនទេ?ហេតុអីមិនតបឆាតបងបន្តិចសោះអញ្ចឹង?»
ជេមីណាយព្យាយាមចុចវាយតួអក្សរដើម្បីផ្ញើរសារទៅកាន់មនុស្សជាទីស្រឡាញ់របស់ខ្លួនឲ្យបានដឹងតែនៅតែគ្មានការឆ្លើយតមពីភាគីម្ខាងទៀតដដែល។ជេមីណាយអស់ការអត់ធ្មត់ក្នុងការរង់ចាំការឆ្លើយតបនេះតទៀតហើយគេក៏ទុកទូរស័ព្ទចោលហើយស្ទុះវឹងទៅរកម៉ូតូដើម្បីជិះទៅរកហ្វូតនៅឯផ្ទះ។

ម៉ូតូឈប់ចតយឺតៗនៅមុខផ្ទះរបស់ហ្វូត។
តឹង!
«មានអ្នកនៅផ្ទះទេបាទ?»
ជេមីណាចុចកណ្តឹងផងស្រែកសួរផងមួយសន្ទុះក្រោយមកក៏មានអ្នកបម្រើម្នាក់មកបើទ្វាឲ្យគេក៏ប្រញ៉ាប់សួរអ្នកបម្រើម្នាក់នោះភ្លាម
«តើហ្វូតនៅទេ?»
«អូ...លោកប្រុសតូចនៅមន្ទីរពេទ្យ...»
«គេកើតអីមែនទេ?ៗ»
«មិនកើតអីទេចាគឺលោកប្រុសគាត់ទៅមើលថែលោកធំនៅពេទ្យ»
.....
Ok cutត្រឹមហ្នឹងសិនអេដមីន
កំពុងsad😿
Jessica 🌷🌷

You've reached the end of published parts.

⏰ Last updated: Oct 16, 2023 ⏰

Add this story to your Library to get notified about new parts!

សង្សាកំសាកWhere stories live. Discover now