ភាគទី២ « សត្រូវស្នេហា »

68 12 1
                                    

សាកលវិទ្យាល័យ

  សម្លេងអ៊ូអរត្រូវបានបន្លឺពេញឡើងសាលសាលា។ សិស្សានុសិស្សជាច្រើននាក់បានមកចូលរួមអ៊ូអរក៏ដូចជាចូលទស្សនាការប្រកួតតន្ត្រីប្រចាំសាលា។ ថ្ងៃប្រកួតបានឈានចូលមកដល់ ឆាកវេទិកាក៏ត្រូវបានរៀបចំឡើងយ៉ាងពិសេសសម្រាប់ការប្រកួតនាពេលបន្តិចទៀតនេះ។ ចំណែកនៅឯផ្នែកខាងក្រោយវេទិកាវិញ គ្រប់គ្នាហាក់កំពុងតែមមាញឹកនឹងក្រុមតន្ត្រីរបស់ពួកគេរៀងៗខ្លួន។

  ងាកទៅមើលខាងក្រុមសិស្សប្រុសបន្ទប់ 7A-4 វិញ។ ពួកគេម្នាក់ៗកំពុងតែឈរផ្តុំគ្នាជារង្វង់ដោយមានស្រស់ស្រីអ៊ីនជីនឈរក្នុងចំណោមពួកគេម្នាក់ដែរ។ កញ្ញារូបស្រស់កំពុងតែមមាញឹកភ្នែកក្នុងការសម្លឹងមើលទៅកម្លោះៗទាំងអស់យ៉ាងប្រិតប្រៀង។

  " គ្រប់គ្នារៀបរយហើយមែនទេ? " រាងស្តើង ហាមាត់សួរឡើងទៅគ្រប់គ្នាទាំងស្នាមញញឹម។ ព្រោះគ្រប់យ៉ាងហាក់ដំណើរការល្អខ្លាំងណាស់។

  " អ្ហឹម! គ្រប់យ៉ាងមិនអីទេ " ហ៊ីស៊ឹង កម្លោះសក់ពណ៌ផ្សែងបារីនិយាយឡើងទាំងមើលទៅកាន់អ្នកគ្រប់គ្នា។ ឯអ្នកផ្សេងទៀតក៏បានត្រឹមញញឹមឬងក់ក្បាលស្របនឹងសម្តីរបស់រាងខ្ពស់តែប៉ុណ្ណោះ។

  " ឈុតដែលបងជេយ៍និងបងស៊ុងហ៊ុនរើស ពិតជាត្រូវនឹងបទចម្រៀងណាស់ " ជុងវ៉ុន និយាយឡើងទាំងភ្នែកងាកក្រឡេកមើលទៅឈុតរបស់គ្រប់គ្នាព្រមទាំងរបស់ខ្លួនទាំងសើចញញឹម។

  " ត្រូវហើយ! មើលចុះ! សម្លៀកបំពាក់នេះឡើងសមនឹងខ្ញុំតែម្តងហើយ " ស៊ុននូ និយាយទាំងបង្ហាញនៅឈុតដែលខ្លួនកំពុងពាក់ទាំងញញឹមស្ទើររីកមាត់។

  " មើលមកខ្ញុំសង្ហារទេ? " នីគី គេនិយាយឡើងទាំងយកដៃចូកសក់ពណ៌ដូចនំអូរីអូគេទាំងមានទំនុកចិត្ត។ ចំណែកឯបងៗឃើញហើយក៏នាំគ្នាសើចយ៉ាងគគ្រឹក ហាក់ហួសចិត្តនឹងចរឹកប្រុសពៅជាខ្លាំង។

  " គ្រប់គ្នាពេញចិត្តគឺល្អហើយ ខ្ញុំនិងជេយ៍រើសវាយូរណាស់ទម្រាំបានប៉ុណ្ណឹង " ស៊ុងហ៊ុន ហារស្តីឡើងទាំងងាកទៅញាក់ចញ្ចើមដាក់ជេយ៍ដែលឈរក្បែរខ្លួន។

Toxic but PerfectWhere stories live. Discover now