ក្មេងទំនើង

210 7 0
                                    

ភាគទី19

   ថេយ៉ុងបាននៅជាមួយម៉ារៀរហូតដល់ម៉ោង4ជិត5ទើបនាងព្រមត្រឡប់ទៅវិញ។

*សង្ឃឹមថាគេមិនទាន់មកវិញទៅចុះ*ថេយ៉ុង អង្គុយក្ដាប់ដៃបន់ក្នុងចិត្តកុំឱ្យតែនាយឆាប់ត្រឡប់មកវិញមិនចឹងទេគេច្បាស់ជាត្រូវនាយដាក់ទោសមិនខាន។

  ឡានបន្តបើករហូតដល់ភូមិគ្រឹះគ្រប់គ្នាក៏ចុះពីឡាននិងចូលទៅខាងក្នុង។ពួកគេដើរចូលក្នុងបន្ទប់ទទួលភ្ញៀវក៏ស្រាប់តែគាំងមួយកន្លែងនៅពេលឃើញរាងកាយសង្ហារកំពុងអង្គុយគងទាក់ខ្លាសម្លឹងមកពួកគេដោយក្រសែភ្នែកនឹងស្មើ។

<<ជុងហ្គុក...>>ម៉ារៀ នាងពោលហៅឈ្មោះនាយទាំងញញឹមមិនសូវសមនិយាយឱ្យត្រង់នាងក៏មានអារម្មណ៍ថាខ្លាចជាមួយនឹងក្រសែភ្នែកនាយនៅពេលនេះដែរទោះបីជាពេលខ្លះនាយថ្នមនាយស្រលាញ់ក៏ដោយ។

<<ទើបតែមកពីណា?>>នាយសួរដោយសម្លេងមាំមើលក៏ដឹងថាខឹងដែរចំណែកថេយ៉ុងវិញកំពុងតែប្រហោងពោះឃើញនាងដូចជាភ័យគេក៏កាន់តែប្រហោងពោះលើសដើម។

<<គឺ...ទើបតែមកពីចម្ការទំពាំងបាយជូរ>>នាង ឈរឆ្លើយទាំងមិនហ៊ានដើរទៅអង្គុយជិតនាយ។

<<បងបានប្រាប់ហើយឱ្យអូនសម្រាកហេតុអ្វីក៏មិនស្ដាប់បង?>>

<<គឺ..សូមទោសមកពីអូនធុញទ្រាន់នឹងនៅមួយកន្លែង>>នាង និយាយទាំងមិនហ៊ានងើបមើលមុខនាយទាំងដែលនាយមើលមុខនាងជាប់រហូត។

<<អូនក៏អាចដើរជុំវិញភូមិគ្រឹះនេះរំសាយបានដែរតើ>>

<<ជុងហ្គុក អូនសូមទោសតែដោយសារអូនចង់ឃើញទើបបបួលថេយ៉ុងទៅជាមួយ>>ឮនាងនិយាយដល់ឈ្មោះរាងតូចជុងហ្គុកក៏បែរមកមើលអ្នកដែលឈរនៅពីក្រោយខ្នងនាងវិញឃើញបែបនេះថេយ៉ុងក៏ប្រញាប់អោនមុខចុះ។

<<បងកុំបន្ទោសគេអីនេះក៏ដោយសារតែអូនដែលចចេសចង់ទៅនោះ>>ឃើញនាយសម្លឹងទៅរាងតូចបែបនេះនាងក៏ប្រញាប់និយាយបកស្រាយកុំឱ្យនាយបន្ទោសរាងតូចទាន់។

<<ប្រសិនបើគេមិននាំអូនទៅអូនក៏មិនអាចទៅបានដែរ>>

<<មកពីគេមិនហ៊ានជំទាស់នឹងអូន>>

♨️ក្មេងទំនើង⛓️Where stories live. Discover now