ក្មេងទំនើង

215 9 0
                                    

ភាគទី21

<<លោកចង់បានន័យថាយ៉ាងម៉េចទៅ?>>អត់យល់មែនមិនមែនធ្វើពើទេ។

<<...>>ឃើញគេនៅតែធ្វើមិនដឹងអ្វីទៀតនាយក៏ស្ងាត់លេងតបទៅវិញ។

<<ញ៉ាំទេ?បើមិនញ៉ាំខ្ញុំទៅហើយ>>ដោយខ្ចិលខ្វល់ខ្វាយច្រើនថេយ៉ុងក៏សួរជាលើកចុងក្រោយមុននឹងបម្រុងដើរចេញទៅ។

<<ឈប់!>>រាងតូចក៏ឈប់នឹងបែរមករកនាយ។

<<បើចង់ឱ្យខ្ញុំញ៉ាំបញ្ចុកមក>> នាយនិយាយដោយទឹកមុខក្រញ៉ូវដូចកូនក្មេងដែលថេយ៉ុងឃើញហើយអស់សំណើចបន្តិចមុននឹងដើរទៅជិតនិងបញ្ចុកគេតាមអ្វីដែលគេចង់បានព្រោះខ្លួនក៏ចង់ឱ្យនាយញ៉ាំអីដែរផងនោះទើបមិនប្រកែក។

   រំលងទៅមួយសន្ទុះពួកគេក៏បានធ្វើដំណើរមកដល់កន្លែងមួយទៀតដែលវាក៏ជាកន្លែងមានទឹកដែរគ្រាន់តែនេះគឺជាទឹកជ្រោះហើយវាធំស្អាតជាងកន្លែងមុន។

<<មើលចុះគួរឱ្យចង់ងូតណាស់>>ម៉ារៀ ឈរជិតទឹកពោលឡើងទាំងញញឹមស្រស់ស្រាយ។

  អែលលីដែលមើលនោះឃើញនាងនៅឈរក្បែរទឹកដូច្នេះក៏ធ្វើជាដើរទៅរអិលជើងប៉ះដែលធ្វើឱ្យម៉ារៀត្រូវធ្លាក់ចូលទឹកព្រូងព្រោះនាងមិនមែនប៉ះតែតិចណាដូចមានបំណងចង់រុញច្រានច្បាស់ណាស់។

<<អាក៎!!>>ព្រូង!!

<<អុស៎ម៉ារៀ!ជុងហ្គុកជួយម៉ារៀផងនាងធ្លាក់ចូលទឹកហើយ>>អែលលី ឃើញហើយក៏ធ្វើជាភ័យស្លន់ស្លោហៅជុងហ្គុកឱ្យមកជួយទាំងក្នុងចិត្តសមចិត្តមិនស្ទើរ។

<<ម៉ារៀ!>>គ្រាន់តែឮដូច្នោះហើយនាយក៏រហ័សរត់មកដោះកាតាបលោតចូលក្នុងទឹកដើម្បីជួយនាង។

<<ខឹកៗជួ-អឹប>>

   ទីបំផុតជុងហ្គុកក៏បានស្រង់ម៉ារៀឡើងមកលើគោកក្នុងសភាពមួយដែលគួរឱ្យបារម្ភណាស់ព្រោះនាងឈ្លក់ទឹកឡើងក្រហមមុខ។

<<ម៉ារៀអូនយ៉ាងម៉េចទៅហើយ?>>ជុងហ្គុក ផ្ដេកខ្លួននាងលើដីដោយទ្រក្បាលនាងឡើងដោយដៃនិងពោលសួរទាំងបារម្ភ។

<<ខឹកៗមិ-មិនអីទេអ្ហឹក>>ឈ្លក់ទឹកឡើងក្រហមមុខទៅហើយតែនាងនៅតែបដិសេធថាមិនអីទៀត។

♨️ក្មេងទំនើង⛓️Where stories live. Discover now