សំឡេងផ្គរលាន់បន្លឺយ៉ាងខ្លាំងពាសពេញផ្ទៃមេឃដែលនាំឱ្យបរិយាកាសដែលកំពុងស្រស់ស្រាយប្រែក្លាយជាអាប់អួល។ មិនយូរប៉ុន្មានតំណក់ទឹកភ្លៀងក៏ចាប់ផ្តើមធ្លាក់មកផ្ទៃដីជាច្រើនរួមជាមួយនឹងខ្យល់បក់យ៉ាងខ្លាំងដែលបណ្តាលឱ្យយើងឃើញមាននារីម្នាក់កំពុងតែកាន់ឆត្រ និងធ្វើដំណើរយ៉ាងលឿនទៅកាន់យានយន្តទំនើបមួយ។ ខណះពេលដែលនាងកំពុងរត់ ក៏មានការប៉ះទង្គិចគ្នាមួយទំហឹងជាមួយនឹងនារីម្នាក់មានរាងខ្ពស់ពាក់អាវខ្មៅសមជាកូនអភិជន អ្នកមានទ្រព្យស្តុកស្តម្ភ..
«ផាំង/!»
«អួយ.!!» សំឡេងថ្ងូរបន្លឺឡើងពីនារីដែលកំពុងកាន់ឆត្រ។
«នេះនាងរត់អត់ចេះមើលមនុស្សទេ..!» សំឡេងស្តីបន្ទោសក៏បានបន្លឺឡើងពីនារីអាវខ្មៅ
«ឱ្យខ្ញុំសូមទោសផង! ខ្ញុំមានការប្រញាប់ទើបត្រូវរត់បុកអ្នកនាង» សំឡេងស្រទន់ពីនារីកាន់ឆត្របានបន្លឺឡើងតបទៅកាន់នារីអាវខ្មៅវិញ រួចក៏បន្តដំណើរទៅកាន់យានយន្តខ្លួនវិញ។
«នេះនាង.. ឈប់សិន!» នារីអាវខ្មៅបានស្រែកឃាត់នាងប៉ុន្តែនាងបានរត់ទៅបាត់ទៅហើយតែពេលនោះនាងបានជ្រុះរបស់ម្យ៉ាងពីខ្លួន របស់នោះគឺខ្សែដៃពេជ្យដ៏មានតម្លៃរាប់មុឺនដុល្លារ! ដោយសារមិនដឹងធ្វើអ្វីបន្តនារីអាវខ្មៅក៏សម្រេចចិត្តយកមកទុក។
*** ថ្ងៃថ្មីបានចូលមកដល់***
ខ្យល់បក់មកប៉ះស្លឹកឈើធ្វើឱ្យបក្សាបក្សីហោះហើរពាសពេញផ្ទៃមេឃពណ៌ខៀវ បង្វែរមករកភូមិគ្រឹះដ៏ធំស្កឹមស្កៃមួុយដែលមានបក្សាបក្សីហោះហើរជុំវិញសួនផ្កាដែលស្ថិតក្នុងភូមិគ្រឹះនោះធ្វើឱ្យយើងឃើញថាមាននារីម្នាក់កំពុងអង្គុយស្រូបយកក្លិនផ្ការួមជាមួយអារម្មណ៍ស្រស់ថ្លា។ នារីម្នាក់នោះជាកូនស្រីតែម្នាក់គត់របស់ម្ចាស់ក្រុមហ៊ុនមុខជំនួញដ៏ធំគឺ HK7/MGC ។ នាងមានឈ្មោះថា ពេជ្យវត្តី សារ៉ាវឌ្ឍី ហៅកាត់ Pichy មានអាយុ21ឆ្នាំ សព្វថ្ងៃនាងកំពុងរៀនផ្នែក Business ដើម្បីបន្តដំណែងគ្រប់គ្រងក្រុមហ៊ុនពីម្តាយខ្លួន។ ទោះបីជានាងជាអ្នកមានទ្រព្យស្តុកស្តម្ភក៏ដោយ ប៉ុន្តែនាងជាមនុស្សបែបសាមញ្ញម្នាក់ មានសីលធម៌ គុណធម៌ និងឥរិយាបថល្អសមសួនជានារីខ្មែរ និងជាកូនស្រីរបស់អ្នកនាងសុគន្ធាដែលជាម្ចាស់ក្រុមហ៊ុន។
«ម៉ែដោះ! អ៊ំជួយទៅហៅPichyមកនេះបន្តិចមក ខ្ញុំមានរឿងត្រូវពិភាក្សាជាមួយ» អ្នកនាងសុគន្ធា។
«ចាសលោកស្រី» ម៉ែដោះនិយាយតបទៅកាន់អ្នកនាងសុគន្ធារួចក៏បានបន្តដំណើរទៅកាន់សួនផ្កា។
«អ្នកនាងតូច លោកស្រីធំឱ្យខ្ញុំមកហៅអ្នកនាងតូច» ម៉ែដោះ។
«ចាសម៉ែដោះ ចាំខ្ញុំទៅពីក្រោយម៉ែដោះណា» Pichy និយាយដោយបញ្ចេញនូវស្នាមញញឹមដ៏ស្រស់ស្អាតគ្មានអ្នកប្រៀបបាន។
«អ្នកនាងតូចរបស់ខ្ញុំកាន់តែស្អាតទៅៗហើយតើ» ម៉ែដោះសរសើរ Pichy មិនដាច់មាត់ឡើយ។
«អរគុណណា តែខ្ញុំគិតថាមកពីខ្ញុំកាត់តាមម៉ាក់ច្រើនជាង» Pichy តបរួចក៏បានងើបចេញរួចដើរចូលក្នុងផ្ទះដ៏ធំស្កឹមស្កៃរបស់ខ្លួនជាមួយនឹងម៉ែដោះក៏ដូចជានាក់បម្រើប្រាំមួយនាក់ផ្សេងទៀត។
«ម៉ាក់ហៅកូនមកមានការអីដែរ? ម៉ាក់!» Pichy សួរទៅកាន់អ្នកនាងសុគន្ធាស្របពេលដែលដាក់ខ្លួនអង្គុយលើសាឡុង។
«ម៉ាក់គិតថាកូនធំហើយ កូនគួរតែចាប់ផ្តើមចូលមកធ្វើការនៅក្រុមហ៊ុនយើងដើម្បីយកបទពិសោធន៍ត្រៀមខ្លួនបន្តដំណែងម៉ាក់ហើយណា» អ្នកនាងសុគន្ធានិយាយបណ្តើរ យកឯកសារមកឱ្យកូនស្រីខ្លួនអានបណ្តើរ។
«តាមតែចិត្តម៉ាក់ទេណាមួយកូននៅផ្ទះអផ្សុកណាស់ បើចេញទៅដើរលេងវិញគ្មានមិត្តណាទំនេរឡើយម្នាក់ៗជាប់ការងាររាងខ្លួនអត់តែកូន» Pichy និយាយទាំងរអៀសខ្លួនបន្តិចព្រោះមិត្តភក្តិរបស់នាងម្នាក់ៗគឺរវល់ជាមួយនឹងការងារ អត់តែនាងម្នាក់។
«ល្អណាស់កូន អញ្ចឹងស្អែកព្រឹកម៉ោង9ម៉ាក់នឹងនាំកូនទៅក្រុមហ៊ុនដើម្បីណែនាំឱ្យបុគ្គលិកស្គាល់» អ្នកនាងសុគន្ធាសប្បាយចិត្តនៅពេលដែលកូនស្រីខ្លួនចូលមកធ្វើការព្រោះខ្លាចតែនៅផ្ទះខ្ចិលមិនចេះធ្វើការ នាំឱ្យខូចកិត្តិយសគ្រួសារខ្លួន។
«អញ្ចឹងកូនសុំទៅបន្ទប់កូមវិញហើយម៉ាក់!» Pichy និយាយរួចក៏បានឈានទៅអោបម៉ាក់របស់ខ្លួននិងបានឡើងទៅលើបន្ទប់ខ្លួនវិញ។រង់ចាំភាគទី2នៅសប្តាហ៍ក្រោយ
ថ្ងៃអាទិត្យ ម៉ោង11ព្រឹកណា!
YOU ARE READING
វាសនា - Fate / EngPich
Romance«ប្រសិនបើពួកគេនៅជាមួយគ្នារហូតដល់ពេលនេះ» តើនឹងមានអ្វីកើតឡើងរវាងពួកគេទាំងពីរនាក់? ប្រសិនបើមានជនទីបីចូលមកជ្រៀតជ្រែងស្នេហារបស់ពួកគេ? វាសនារបស់ពេជ្យវត្តីនឹងក្លាយទៅជាយ៉ាងណា? គ្មាននរណាដឹងឡើយក្រៅពី Admin! • Written by Seoul • Direct by xavierxperci...