Episode 2 នារីអាវខ្មៅ

154 12 1
                                    

***ថ្ងៃថ្មីបានចូលមកដល់***
***ម៉ោង៩ព្រឹក***

     ទិដ្ឋភាពមនុស្សកំពុងតែមមាញឹកនឹងការងាររៀងៗខ្លួននៅក្នុងក្រុមហ៊ុន HK7/MGC ក៏បានបង្ហាញឳ្យឃើញមាននារីម្នាក់ដែលមានសម្រស់ស្អាតដូចទេពអប្សរធ្វើដំណើររួម ជាមួយម្ចាស់ក្រុមហ៊ុនផ្ទាល់គឺ អ្នកនាងសុគន្ធា។

  សំឡេងអ៊ូអរបានបន្លឺឡើងមកជាហូរហែពីបុគ្គលិកជុំវិញជ្រុងនៃអគារ...

«នារីម្នាក់នោះជានរណា?!»
«ពិតជាស្អាតណាស់!»
«ដូចជាទេពធីតាអញ្ចឹង»
«ជម្រាបសួរបុគ្គលិកទាំងអស់គ្នា» សំឡេងរបស់អ្នកស្រីសុគន្ធាបានបន្លឺឡើងស្របពេលដែលខ្លួននិងកូនស្រីរួមជាមួយបុគ្គលិកជំនិតបានផ្អាកដំណើរ។
«ចាស/បាទ ជម្រាបសួរអ្នកស្រី» បុគ្គលិក។
«ថ្ងៃនេះខ្ញុំមានដំណឹងពិសេសមួយសម្រាប់នាក់ទាំងអស់គឺថា កូនស្រីតែម្នាក់គត់របស់ខ្ញុំនឹងចូលមកបន្តតំណែងជាប្រធានគ្រប់គ្រងខាងផ្នែកMGCពីនាងខ្ញុំនៅពេលខាងមុខនេះណា!»
អ្នកស្រីសុគន្ធា។

*សំឡេងហ៊ោជាច្រើនរួមមកនឹងការទះដៃជាថ្នូរអបអរសាទរ*

«សួស្តីនាក់ទាំងអស់គ្នា! នាងខ្ញុំឈ្មោះពេជ្យវត្តី សារ៉ាវឌ្ឍី ជាកូនស្រីរបស់ម៉ាក់សុគន្ធាតែបងបងអាចហៅខ្ញុំបានថា Pichy ណា! ប្អូនម្នាក់នេះសុំស្គាល់ និងរាប់អានផង» Pichy បានបញ្ចេញសម្លេងយ៉ាងស្រទន់របស់ខ្លួនរួមមកជាមួយទឹកមុខដ៏គួរឳ្យស្រលាញ់ ញញឹមយ៉ាងស្រស់មកកាន់បុគ្គលិកទាំងអស់ធ្វើឳ្យនាក់ខ្លះបាក់ចិត្តទៅលើនាងតូចបាត់ទៅហើយក៏ព្រោះតែភាពគួរឳ្យស្រលាញ់របស់នាងនឹងណា។

«គ្រឹបៗ/!/!» សំឡេងថតរូបជាច្រើនបានបន្លឺឡើង។
«តើអ្នកនាងនឹងមកបន្តតំណែងនៅពេលណា?» អ្នកសារព័ត៌មានជាច្រើនបានប្រកួតប្រជែងគ្នាថត និងសម្ភាសន៍អ្នកស្រីសុគន្ធា និងពេជ្យវត្តី សារ៉ាវឌ្ឍី...។

     ព័ត៌មានទាំងនោះបានផ្ទុះយ៉ាងខ្លាំងពាសពេញបណ្តាញសង្គមក៏ដូចជាក្នុងនិងក្រៅប្រទេសដែលធ្វើឳ្យបានលេចលឺទៅដល់នារីម្នាក់ដែលធ្លាប់ត្រូវបានជួប Pichy នៅពេលដែលមេឃភ្លៀងលើកមុន។

«នេះនាងជាកូនរបស់ម្ចាស់ក្រុមហ៊ុន HK7/MGC?» សំឡេងចេញពីមាត់របស់នារីអាវខ្មៅ។
«ខ្ញុំនឹងប្រើឳ្យគេយកខ្សែដៃទៅជូននាងវិញ» និយាយមិនទាន់ចប់ផងក៏មានសំឡេងរំខានកាត់មក។
«អ្នកនាងៗ លោកប្រុសឳ្យខ្ញុំមកហៅ» អ្នកបម្រើ។
   នារីម្នាក់នោះក៏បានធ្វើដំណើរទៅជួបលោកប្រុស...
«លោកប៉ាមានការអ្វី?»

«ប៉ាចង់ឳ្យកូនទៅមើលក្រុមហ៊ុន MGC ព្រោះឃើញថា ND បានផ្តល់ដំណឹងមកប្រាប់ប៉ាថានឹងប្តូរដាក់កូនស្រីរបស់នាងជា NDថ្មី» លោក Nawat

«ចាស! កូននឹងទៅពិនិត្យមើលណាមួយកូនក៏ចង់ជួបជាមួយនឹងNDថ្មីនោះដែរ» Engfa និយាយរួចក៏ចាប់ផ្តើមចេញដំណើរទៅភ្លាមតែម្តង។
  
   Engfa Waraha ជាកូនស្រីតែម្នាក់គត់របស់លោក Nawat ដែលជាម្ចាស់ក្រុមហ៊ុន MGI ឯប្រពន្ធរបស់លោកត្រូវបានស្លាប់ជាយូរឆ្នាំមកហើយដោយសារតែជំងឺប្រចាំកាយ។ នាងជាស្រីពិតមែនក៏ប៉ុន្តែមានចរិកដូចជាប្រុស បើនិយាយពីស្នេហាវិញនាងគឺជាមនុស្សសាវ៉ាប្រចាំក្រុមហ៊ុន MGI តែម្តង។ ទោះបីជានាងមានចរិកសាវ៉ា លេងច្រើន និងកាចក៏ពិតមែនប៉ុន្តែនាងមានចិត្តល្អ ចេះជួយអ្នកដទៃ។

   កាត់មកមើលទិដ្ឋភាពនៅក្រុមហ៊ុន HK7/MGC វិញ យើងប្រទះឃើញថាមានឡានទំនើបមួយបានជិះតម្រង់មកនឹងក្រុមហ៊ុនរួចក៏ចតក្នុងចំណតឡានរួចក៏លេចខ្លួន Engfa ចេញមករួមជាមួយអង្គរក្សបីនាក់មកជាមួយនាងបន្ថែម។ ពួកគេក៏បានធ្វើដំណើរចូលមកខាងក្នុងក្រុមហ៊ុន ឯបុគ្គលិកនរណាៗក៏ស្គាល់និងគោរពនាងដែរ។ ស្រាប់តែពេលនោះនាងក៏បានជួបនឹង Pichy ដែលកំពុងធ្វើដំណើរឡើងទៅ Office របស់ខ្លួន នាងបានដើរកាត់ចំពីមុខរបស់ Engfa។

«ឈប់សិន!» Engfa បាននិយាយឃាត់ Pichy តែពេលនោះសំឡេងឃាត់របស់នាងបានធ្វើឳ្យ Pichy ភ្ញាក់ងាកខ្លួនមករកសំឡេង និងរអិលកែងជើងផ្ងារក្រោយតែសំណាងល្អត្រូវបាន Engfa ចាប់នាងមកទប់នឹងខ្លួនប្រាណរបស់ខ្លួនឯងទាន់...

រង់ចាំភាគ3នៅសប្តាហ៍ក្រោយ!
វេលាម៉ោង11ព្រឹក<3

You've reached the end of published parts.

⏰ Last updated: Oct 31, 2023 ⏰

Add this story to your Library to get notified about new parts!

វាសនា - Fate / EngPichWhere stories live. Discover now