រឿងតំណរស្នេហ៍ ភាគ១

36 0 0
                                    

សូមនាំមកនូវរឿងថ្មី #តំណរស្នេហ៍ ជារឿងប្រភេទbl
ភាគ១

     ចូលសាច់រឿង ១៧ឆ្នាំមុន
បានបង្ហាញឲឃើញស្រ្តីវ័យប្រហែល២៥-២៦ឆ្នាំម្នាក់បានបីកូនង៉ាតូចទើបហ្នឹងកើតទៅមណ្ឌលកុមារកំព្រា
"អ្នកគ្រូសុំជួយខ្ញុំផង ជួយយកគេចិញ្ចឹមជំនួសខ្ញុំផង សុំជួយខ្ញុំផង"ស្រ្តីម្នាក់នោះនិយាយទាំងញ័រដៃញ័រជើងហាក់ដូចជាកំពុងជួបរឿងអីមកអញ្ចឹង
"ចា៎បានតែអ្នកស្រី ហេតុអីបានជាអ្នកស្រីមើលទៅភិតភ័យម្លេះមានរឿងអីមែនទេ?"គ្រូមណ្ឌលសួរនាំទៅស្រ្តីម្នាក់នោះព្រោះមើលទៅនាងក៏មិនមែនជាកូនអ្នកធម្មតាដែរតែហេតុអីបានជាយកកូនមកមណ្ឌល
"ខ្ញុំត្រូវបានធ្លាក់ដុនដាបគ្រួសារខ្ញុំត្រូវបានគេសម្លាប់អស់ហើយពេលខ្ញុំចេញពីមន្ឌីរពេទ្យភ្លាមក៏មានមនុស្សតាមសម្លាប់ខ្ញុំបាត់ទៅហើយ តែទោះយ៉ាងណាខ្ញុំត្រូវជួយកូនខ្ញុំឲបានអ្នកគ្រូជួយចិញ្ចឹមគេផងបើគេសួរថាម្តាយឪពុកគេនៅឯណាជួយប្រាប់ថាពួកខ្ញុំទៅឆ្ងាយចុះ(ស្លាប់)សុំកុំឲគេជួបខ្ញុំអី តែបើសិនខ្ញុំនៅមានជីវិតខ្ញុំនឹងមកយកគេ ហឹកហឹកអ្នកគ្រូជួយផងណាខ្ញុំសំពះ"គាត់រៀបរាប់ទាំងយំទឹកភ្នែកដាបពេញថ្ពាល់សរបស់គាត់
"ចា៎អ្នកស្រី "
"ខ្ញុំអរគុណណាស់ៗ ជុប ម៉ាក់ទៅហើយកូន xiaozhanហឹកហឹក"មុននឹងទៅគាត់មិនភ្លេចទាញខ្សែកមានឈ្មោះរបស់ក្មេងតូចដែលកំពុងគេងលក់ គាត់ថើបកូនជាលើកចុងក្រោយរួចចេញទៅបាត់
ត្រឡប់មកបច្ចុប្បន្នវិញ
ទ្រឹង~ទ្រឹង~
សម្លេងនាឡិការោទ៍ឡើង ដៃស្រឡូនៗទាញវាយកមកចុចបិទរួចក្រោកឡើងទាំងយកដៃយីភ្នែកសងខាង ទម្លាក់ជើងដ៏សែនស្រឡូនរបស់ខ្លួនចុះក្រោកទៅបន្ទប់ទឹក
"អស់សាប៊ូហើយ ហុឺយ~អាចាន់អើយ~"នាយខឹងជាខ្លាំងគ្រាន់តែសាប៊ូអស់នាយយកដបគុបទៅលើជញ្ជាំងផាំងតែសាប៊ូក៏ចេញមកតិចៗ នាយតូចឃើញហើយញញឹមរួចក៏ងូតទឹកសម្អាតខ្លួននឹងអាលបានទៅសាលារៀន

Xiaozhan អាយុ១៧ឆ្នាំ តាំងពីដឹងក្តីមកគេបានចេញពីមណ្ឌលកុមារកំព្រាមករស់នៅដោយខ្លួនឯងរកលុយរៀននឹងចិញ្ចឹមខ្លួនឯងតាមដែរអាចធ្វើទៅបាន នាយមានមុខមាត់ស្អាតគួរឲស្រឡាច់សម៉ត់រលោងគ្មានមុនសូម្បី១គ្រាប់រាងតូចច្រឡឹងចង្កេះមួយក្តាប់ដៃជើងស្រឡូនបបូរមាត់ក្រហមព្រឺងៗត្រកៀកសាយស្រីៗសុំចាញ់
ភូមិមគ្រឹះwang
"ប៉ាខ្ញុំមិនទាន់គិតគូររឿងនេះទេប៉ាកុំបង្ខំខ្ញុំតើបានទេ"រូបរាងសង្ហាមាឌមាំម្នាក់និយាយតវ៉ាទៅកាន់អ្នកដែលជាឪពុករបស់ខ្លួនទាំងចាប់ផ្តើមខឹងតិចតួច
"Wang yibo ឯងអាយុ២៦ឆ្នាំហើយតើចង់នៅកម្លោះដល់ណាទៅគូដណ្តឹងក៏មានគ្រាន់តែរៀបការក៏ចាំពេលវេលាដែរហេ៎ស"លោកវ៉ាងក៏តបទៅកាន់កូនប្រុសរបស់គាត់វិញដូចគ្នាកូនគាត់រឹងណាស់ថាអត់គឺអត់តែលើកនេះគាត់នឹងខំប្រឹង
"ប៉ាទុកពេលឲកូនសិនទៅបានទេកូនធុញណាស់ "ថាហើយនាយក៏ចេញទៅធ្វើការបាត់ទាំងមិនញាំអាហារពេលព្រឹក

រឿងតំណរស្នេហ៍Where stories live. Discover now