រឿងតំណរស្នេហ៍ ភាគ២

14 0 0
                                    

#តំណរស្នេហ៍ ភាគ២ សុំទោសចំពោះការថេកណា😘🙏រឿងនេះមានតួឯក២គូណា😘🥀
_ភូមិគ្រឹះចាង
ឡានសេរីទំនើបចុងក្រោយគេបង្អស់បានបោលចូលភូមិគ្រឹះដ៏ធំស្គឹមស្គៃមួយនេះរួចម្ចាស់ឡានបានចុះពីលើឡានដើរសំដៅចូលទៅក្នុងដោយមានក្មេងប្រុសគួរឲស្រឡាញ់ម្នាក់កាន់ដៃនាយជាប់
"អ្នកមីងបាទ អ្នកមីងយូសុីបាទ ពូប៉មកហើយ អុញមិចបានស្ងាត់ម្លេះ ពូប៉បាទចាំជីៗនៅសាឡុងសិនទៅចាំជីៗលើកទឹកឲពូប៉ពិសារណាបាទ"ក្មេងតូចចាងជីរត់ត្រុយសំដៅទៅបន្ទប់ផ្ទះបាយចេញមកវិញជាមួយទឹកមួយកែវ
"នេះហៅពូមកតែរឿងប៉ុណ្ណឹងតែហេ៎ស ក្មេងកំហូច "អុីប៉
"ទេហៅពូមកគឺចង់ឲពូនិយាយរកអ្នកមីងយូសុីឲបានច្រើនៗ អូហើយមួយទៀត ជីៗបានគូរគ្រោងកាំភ្លើង១ដើម ចាំតិចជីៗទៅយកឲពូមើលចាំម៉ាភ្លេតណា "ចាងជី
"បាទ~"អុីប៉ឆ្លើយសម្លេងយ៉ាងវែង ក្មេងតូចរត់ទងតក់ក្រហល់ មើលចុះបើគួរឲស្រឡាញ់ចឹងអ្នកណាមិនគ្រឺតក្មេងអីគួរឲគ្រឺតម្លេះ
"អាវ អុីប៉ បងមកតាំងពីពេលណានឹង"ចាងយូសុីដែលត្រូវជាគូដណ្តើងរបស់នាយចុះពីលើបន្ទប់រួចដើរសំដៅមករកនាយ
"ក៏មុននេះបន្តិច"រាងក្រាស់ឆ្លើយហីទាំងភ្នែកកំពុងមើលទូរស័ព្ទ
"អឺ នេះចាងជីនៅឯណាទៅបងឃើញគេទេ?"យូសុីចាប់ផ្តើសន្ទនាទៀតព្រោះមើលទៅមុខរបស់នាយក្រាស់បើយើងមិននិយាយរកគឺអត់និយាយរកយើងវិញតែម្តង
"គេថាទៅយកគំនូរ"ទៀតហើយនិយាយបែបខ្សោះកក្រោះដាក់នាងតូចយូសុី
"អៃយ៉ាពូនិងមីងកំពុងធ្វើអីនឹង ជីៗមិនរំខានទេណាហិហិ"ចាងជីចុះពីលើមកឃើញអុីប៉និងយូសុីអង្គុយចិត្តគ្នាក្មេងតូចសម្បាយចិត្តជាខ្លាំង
"អេរ មិនបានទេឯណារូបដែលចង់ឲពូមើលនុះនៅឯណា?"អុីប៉មិនបានខ្វល់នឹងពាក្យមិញនាយបែរជារត់ទៅចាប់ក្មេងខូចរួចមកអង្គុយនៅសាឡុងវិញ
"តែ...គឺនេះបាទពូប៉គិតមិចដែរ"ចាងជីដំបូងថារកហក់ចេញពីភ្លៅរបស់អុីប៉តែយូសុីក្រវីក្បាល់ចង់ឲក្មេងតូចនៅជាមួយពូប៉របស់គេដែរ
"អុឹម ឡូយណាស់ ក្មួយពូពូកែម្លេះហា៎ស ខ្សឺុត~ពូកែបែបនេះធំឡើងចិញ្ចឹមប្រពន្ធរស់ហើយហិហិ"អុីប៉ថើបថ្ពាល់ក្មេងតូចមួយខ្សឺុត
"យកប៉ាពន្ធមែនអូនអត់ទាន់ចង់បានប៉ាពន្ធទេអូននៅតូចៗឡើយនឹង ពូប៉ទេថូវយកប៉ាពន្ធហ៎ហា៎សៗ~"ចាងជី
"យ៎សក្មេងខូចពូគង់តែយកទេនឹងបានកូនយកមកថើបជំនួសឯងហា៎សៗ"ថាហើយពូក្មួយរត់ប្រលែងគ្នាយ៉ាងសប្បាយរីករាយពេញបន្ទប់ទទួលភ្ញៀវ
"[មើលចុះបងនៅខាងក្រៅមើលទៅគួរឲ្យកាចណាស់តែខាងក្នុងបងជាមនុស្សដ៏កក់ក្តៅម្នាក់]"យូសុីនិយាយក្នុងចិត្តរួចនាងតូចទៅផ្ទះបាយចម្អិនម្ហូបបាត់ទៅ
Skip
A 12:15
Xiaozhan ដែលទើបមកដល់ផ្ទះជួលរាងតូចច្រឡឹងបើកទ្វាចូលបន្ទប់រួចដាក់លាតបានចុះហើយដើរទៅចម្អិនម្ហូបស្រស់ស្រូបរួចក៏ដល់ម៉ោងសម្រាក
ព្រឹកឡើងថ្ងៃថ្មី
នាយតូចក្នុងឯកសណ្ឋានជាសិស្សចូលទៅសាលារៀនទាំងភ្លឺកៗ
"ហុឺយ~គួរឲខ្លាចយើងមិនចង់ទៅធ្វើការនៅទីនោះទៀតទេ គ្រាន់តែនឹកឃើញហុឺយ~"នាយតូចដើរបណ្តើរគិតបណ្តើររឿងដែរគេបានជួបកាលពីយប់មិញ
"ភឹប~ អួយ"នាយតូចត្រូវដួលអុកគូទព្រោះតែមិញមិនបានមើលផ្លូវដើរទៅបុកនឹងសិស្សម្នាក់ដែរឈរឆ្កឹងដូចដុំថ្ម
"សុំទោសៗ ខ្ញុំមិនបានមើលផ្លូវមិញ សុំទោសៗ"នាយតូចប្រយ៉ាប់ឱនក្បាលសុំទោសទាំងមិនបានមើលមុខមនុស្សម្នាក់នោះ
"បាទ មិនអីទេ" Xu kaiនិយាយរួចមិនគិតច្រើនដើរចេញទៅបាត់
ចុះឡើងៗដល់ម៉ោងបាយថ្ងៃត្រង់
"ជាឯងទៀតហើយ!"xu kaiដើរមករោងអាហារចៃដន្យជួបនឹងរាងតូចទៀតហើយ
"បា..បាទ ខ្ញុំហេស៎លោកនិយាយជាមួយខ្ញុំហេ៎ស?"នាយតូចធ្វើភ្នែកលីងឡង់គេអត់ដឹងមែនព្រោះព្រឹកមិញមិនបានមើលមុខគេ
"ឯងជាអ្នកដើរបុកខ្ញុំព្រឹកមិញនោះអី"នាយដើរមកជិតរាងតូចបន្តិច
"អរ ចឹងហេ៎ស ខ្ញុំសុំទោសម្តងទៀតចេះទៅខ្ញុំប៉ាវកូកាលោកមួយកែវទុកជាការអរគុណ"នាយតូចថាហើយកាន់ដៃរាងក្រាស់ទៅអង្គុយរួចខ្លួនទៅយកអាហារ
"ណែតែខ្ញុំមិន..ទៅបាត់ហុឺយ~"នាយសើចបន្តិចមើលទៅរាងតូចដែរទៅនឹងមកវិញជាមួយអាហារ២ថាស
"នេះរបស់លោកផងដែរ នៅមានកូកាទៀត ខ្ញុំគ្មានលុយប៉ាវអីច្រើនទេដូច្នេះកូកាមួយដបនេះល្អបំផុតហិហិ"នាយតូចហុចកូកាឲទៅស៊ូខៃរួចក៏ញញឹមចេញធ្មេញមុខ២មកយ៉ាងគួរឲគ្រឺតធ្វើឲអ្នកមើលឡើងភ្លឺក
"អេរ លោក លោក~ហៅមិនឆ្លើយមានតែស្រែក"
"អឺ អឺបាន បានតោះញាំទៅ"ថារួចនាំគ្នាញាំរាងក្រាស់មើលរាងតូចមិនដាក់ភ្នែក [ជាមនុស្សប្រុសសោះហេតុអីស្អាតយ៉ាងនេះ]
_យប់ឡើង
តូបតាមផ្លូវខ្លះបានបិទខ្លះបើកទៅតាមអ្វីដែរពួកគេលក់ដូរ នាយតូចអូសកង់មកដល់ជិតផ្ទះជួលហើយតែក៏
"ហុឺយ ទៅធ្វើការវិញទៅអាចាន់អើយ វាគ្មានស្អីទេ"នាយតូចថាហើយជិះកង់របស់ខ្លួនទៅធ្វើការថែមម៉ោងវិញ នៅតាមផ្លូវស្ងាត់តិចតួចធ្វើឲអ្នកដែលកំពុងធ្វើដំណើរម្នាក់ឯងខ្លាចតិចៗផងដែរ
ឡានមួយគ្រឿងបើកភ្លើងហ្វាជះភ្លើងភ្លឺឆ្វាចធ្វើឲនាយតូចដែរជិះស្រមនឹងឡាននោះភ័យដួលកង់ភ្លាម
"អួយអាចង្រៃអាងតែខ្លួនឯងមានលុយជិះសុទ្ធឡានតែមកកៀរមនុស្សទាំងយប់ ហុឺយអាឆ្កួត"រាងតូចដែលដួលលើកកង់មកដាក់ឲនឹងរួចចំតាត់ជេរយកៗ
"ថ្ងៃនេះក៏ស៊យម្លេះវុឺយ~ហួយ~"ថាហើយក៏ធ្វើដំណើរតទៀតដល់កន្លែងធ្វើការរបស់ខ្លួន

🥀🌆

រឿងតំណរស្នេហ៍Where stories live. Discover now