រឿងតំណរស្នេហ៍ ភាគ៤

7 0 0
                                    

រីករាយក្នុងការអាន

មកនៅផ្ទះជាមួយគេតែមិនប្រាកដថានៅស្រួលៗទេមកនៅឋាន:ជាអ្វីក៏មិនដឹង សុខចិត្តបោះបង់ការសិក្សាចោលទៀត

_______________
"សស្លាក់សស្លើត ធ្វើមើលឃើញខ្មោច"អុីប៉ូស្តីអោយចាន់ញ៉ែតៗព្រោះមុននេះចាន់ធ្វើអោយបែកកែវបន្ទាប់ពីចោលភ្នែកមើលគេ
"ពូនៅអង្គុយទ្រឹងស្ងាត់មិនមាត់មួយម៉ាត់អ្នកណាមិនលួសប្រលឹង"
"ស្មារតីអន់ គ្មានបានការ"
"ពូ..."ចាន់ប្រុងស្រែកអោយគេតែអត់ហ៊ានធ្វើខ្លាំងខ្លាចគេស្តីអោយវិញក៏បានតែខាំមាត់អោនរើសអំបែងកែវដាក់ធុងសំរាម ព្រោះបើចង់ប្រកែកជាមួយគេប្រកែកទល់ភ្លឺមិនឈ្នះផងមនុស្សអត់និយាយស្តីដូចគេបើបានដៀលចុករាប់មុឺនជាតិ។
"ពូមិចមិនពាក់អាវ"រួចដៃហើយចាន់ក៏សួរព្រោះមើលទៅទម្លាប់នាយមិនល្អសោះខ្លួនសាក់គួរអោយខ្លាចសាច់ដុំក៏ធំតែមិនព្រមពាក់អាវ អ្នកណាមិនញញើត
"ខ្ជិលចង់ពាក់"បីម៉ាត់ចប់
"ពូដោះអាវដើរពេញផ្ទះបែបនឹងរាល់ថ្ងៃមែន?"
"អឹម..."គាត់អត់មាយាទតែចឹង ។ភ្លាមនោះរាងកាយរឹងមាំក៏ហើបគូទក្រោកអស់កម្ពស់តម្រង់មកទាញដៃចាន់សម្តៅរមករកតុ
"មកផឹកជាមួយគ្នា"គេក៏ចាប់ក្រសោបខ្លួនតូចអោយអង្គុយលើភ្លៅគេ ស្អិតរមួតលើតុតែមួយ
"ខ្ញុំអត់ចេះផឹកស្រាទេពូ ស្រាវាល្វីង"
"អ្នកណាថា....មកសាកជាមួយគ្នាវាផ្អែមដូចទឹកឃ្មុំបើសិនឯងក្រេបបន្តពីមាត់របស់យើង"ថាហើយគឺធ្វើមិនចាំយូឡើយនាយអកស្រាចូលមាត់ខ្លួនឯងមុននឹងទាញមុខពងក្រពើរអោយខិតមកជិតរួចទម្លាក់បបូមាត់បង្ហូរស្រាពីមាត់នាយចូលមាត់ចាន់សន្សឹមៗរហូតដល់អស់ពីមាត់នាយ
"ហាមខ្ជាក់មិនចឹង ថ្ងូរអោយយើងស្តាប់ទល់ភ្លឺ"
"......"ចាន់ប្រឹងលេបទាំងរលីងរលោងដៃទាំងសងខាងខំប្រឹងខ្ទប់មាត់ខ្លាចក្អួតចេញមកមិនចឹងគេរំលោភ.មិនខាន ចង់ប្រាប់ថាពិបាកលេបខ្លាំងណាស់ល្វីងផងរអើមផងព្រោះផឹកបន្តពីមាត់គេ
"ខ្ញុំទៅបន្ទប់វិញហើយ"
"មិនអោយទៅ"
"ខ្ញុំផឹកអស់ហើយពូចង់យ៉ាងមិចទៀត"
"យប់នេះយើងបង្រៀនឯងអោយចេះផឹកស្ទាត់ជាងនេះ ថ្ងៃក្រោយស្រួលកំដរយើងផឹកជាគ្នា"អនាគត់ពូចង់ផឹកយកពានមែន?
"អត់ទេ ពូញាំម្នាក់ឯងទៅ"
"ស្អែកចង់ធ្វើការទាំងវេទនាឬចង់ធ្វើការធម្មតាដូចគេដូចឯង"មុខគេឡើងឃៅមើលមកចាន់ដូចចង់កាច់ក
"ណាស់ហើយចុះ"អស់ជម្រើសចាន់ទាញស្រាចាក់ដាក់កែវលើកអកញាំខ្លួនឯងក្អឹកៗមិនបាច់អ្នកណាមកចាប់បញ្ច្រក។
បន្តិចក្រោយមកចាន់ស្រវឹងឡើងទន់ខ្លួនល្អោកដេកលើទ្រូងគេ ចំណែកគេអស់ស្រាក៏ទាញបារីមកបង្ហុយធ្វើមិនដឹងទាល់តែជក់អស់មួយដើមទើបបីចាន់ឡើងលើបន្ទប់ គេផឹកស្រាបារាំងដបធំបីដបហើយអត់ស្រវឹងសូម្បីបន្តិច
ភឹប!!!គេដាក់ចាន់ទម្លាក់លើពូកគ្មានថ្នមដៃអីបន្តិចអាងតែចាន់ស្រវឹងមិនដឹងអីទើបមិនស្រែកថាឈឺ
"ផឹកអន់ៗលួសមកខាតតែលុយគ្មានធ្វើស្អីបានក្រៅពីដេកជាមួយយើង ចោម្សៀតណាស់"ថាហើយក៏ដើររ៉ុយសូម្បីភួយក៏មិនទាញដណ្តប់អោយត្រឹមត្រូវដែរប្រុសនេះអត់ចិត្ត។

រឿងតំណរស្នេហ៍Where stories live. Discover now