~~ថ្ងៃបន្ទាប់~~ជីមីនឈរក្នងផ្ទះបាយចាស់តូចចង្អៀនចម្អិន អាហារអោយស្វាមីមុននឹងចេញទៅធ្វើការ ដូចរាល់ដង,រាងតូចចម្អិនអាហារដោយ ស្នាមញញឹមមានក្តីសុខបើទោះបីជាផ្ទះនេះ តូចបន្តិចក៏ពិតមែនតែគេពេញចិត្តរស់នៅ
" ជីមីនហាំ...! បងទៅធ្វើការហើយណា ថ្ងៃនេះអូនមិនបាច់ទៅទេ នាំតែលំបាកដល់ អូន " ជុងហ្គុកស្លៀកពាក់ឯកសណ្ឋាអ្នក ដឹកជញ្ជូនដែលថៅកែបើកអោយរួចរាល់មុននឹងចូលមកប្រាប់ជីមីនដែលនៅក្នុង ផ្ទះបាយ
" បងគួរតែញ៉ាំអីសិន អូនមិនអោយបងទៅ ដោយបែបនេះទេណាជុង ! នោះញាំអាហារដែលអូនធ្វើផ្ទាល់ដៃបន្តិចទៅ " ជីមីនទាញជុងហ្គុកមកអង្គុយមុននឹងដួសបាយនឹងម្លប ដាក់អោយ
" ជីមីននេះជាអី? អូនបានលុយមកពីណាទិញរបស់នេះ? " ជុងហ្គុកភ្លឺភ្នែកពេល ដែលបានឃើញម្ហូបដែលនៅក្នុងចាននោះ គឺជាស៊ុបបង្កងមួយចានដែលមានក្លិនឈ្ងុយយ...ទោះឃ្លានតែក៏មិនហ៊ានញាំនៅសួររក មូលហេតុសិន
" ជុងហា៎...បងកុំខ្វល់ថាអូនបានលុយមក ពីណាអីឆាប់ញ៉ាំទៅ ញ៉ាំបណ្តើរអូនប្រាប់បងបណ្ដើរ អីឡូវញាំសិនទៅ " ជីមីនអង្គុយជិតជុងហ្គុក
ជុងហ្គុកក៏ដួសស៊ុបបង្កងដែលនៅក្នុង ចាននោះមកញាំបន្តិចដើម្បីសាករស់ជាតិ,ដោយដឹងថាឆ្ងាញ់នាយក៏ញាំយកៗ ព្រោះមិនដែលបានញ៉ាំរបស់បែបនេះនោះទេ ធ្លាប់តែញ៉ាំបាយជាមួយទឹកត្រីឬពងទាចៀន តែប៉ុណ្ណោះ
" ញាំអោយច្រើនៗទៅអូនធ្វើវាដើម្បីបង " ជីមីន
" ឈប់ ! កុំសួរថាអូនបានលុយមកពីណាអីនេះជាលុយដែលជាប់នឹងកាបូបរបស់អូនបងមើលមកអូនអត់ណាស់ចឹងឬយ៉ាងណា អូនក៏មានខ្លះដែល " ជីមីនឃាត់សម្ដីពេល ដែលជុងហ្គុកនឹងហាមាត់សួរ
+ ត្រឡប់ទៅថ្ងៃម្សិលមិញ
" រូបរាងស្អាតបាតហើយឬថាជាកូនអ្នកមាន តែសុខចិត្តមករស់នៅរៀបការជាមួយមនុស្សក្ររហាមដូចអ្នកដឹកជញ្ជូនម្នាក់នោះបើកូនខ្ញុំវិញខ្ញុំមិនអោយរៀបការនោះទេពូជពង្សល្អដែលតែមើលកូនប្រសារចុះ ស្អីក៏គ្មានៗ " អ្នកជិតខាងខ្សឹបខៀវគ្នាពីរឿងរបស់ជុងហ្គក នឹងជីមីនតែរឿងនោះវាមិនបានផុតពីត្រចៀក ជុងហ្គុកនោះទេចៃដន្យអីខ្លួនកំពុងតែរៀបអីវ៉ាន់ដាក់លើម៉ូតូក៏ មានស្ត្រីចំណាស់មួយក្រុមនាំគ្នាខ្សឹបខៀវគ្នា
YOU ARE READING
បេះដូងនឹងចិត្តស្វាមីកំសត់🍃🥀 ចប់
ChickLitទោះស្រឡាញ់ខ្លាំង ក៏គង់តែបែកគ្នា ! បែកគ្នាទាំងចំណង អាពាហ៍ពិពាហ៍នៅមិនទាន់រួចរាល់ដាច់ស្រេច...មនុស្សកំពុងតែស្រឡាញ់គ្នាសុខៗត្រូវមកព្រ័តគ្នាដោយសារ " គ្រួសារ "