28

223 15 5
                                    

" បានហើយៗឈប់ទៅ ជីមីនបានហើយ អូសនាងចេញសិនទៅហេស៊ូ " ជុងហ្គុកចាប់រាងតូចជាប់ក្នុងដៃស្រែកបញ្ជាកូនចៅខ្លួនអោយចាប់ស៊ុងអ៉ីចេញព្រោះខ្លាំងរាងខ្លួតែម្តង

" លោកប្រធានរើសមនុស្សខុសហើយ គេរករឿងខ្ញុំថែមទាំងធ្វើអោយឯកសាររបស់ខ្ញុំខូចទៀត តើខ្ញុំមានអ្វីមកជូនលោកប្រធានទៅ " ស៊ុងអ៉ីខំប្រឹងស្រែកប្រាប់ជុងហ្គុកហើយរើចេញពីដៃហេស៊ូ

" នាងគ្មានសុជីវធម៌ នាងមិនស្គាល់ខ្ពស់ទាបសោះបុគ្គលិកបែបនេះសមតែដេញចេញបើទុកនាំតែខូចការ ដេញនាងចេញទៅ " ជីមីនងាកមកសម្លឹងមុខជុងហ្គុករួមទាំងដាក់កំហិតថាអោយដេញនាងចេញ

" ស្ងាត់ទៅ !! " ជុងហ្គុកស្រែកមួយទំហឹងបំណងចង់អោយអ្នកទាំងពីរឈប់ហើយក៏បន្តសម្ដីទាំងមុខមិនរីក

" កាមេរ៉ាសុវត្ថិភាពមាន យើងនឹងឆែកមើលចង់ដឹងថាអ្នកណាខុសអ្នកណាត្រូវ ហើយនឹងបានដេញចេញតែម្តង ក្រុមហ៊ុនយើងមិនមែនកន្លែងវាយតប់គ្នាទេ ហើយក៏មិនបានបង្រៀនអោយមានចិត្តច្រណែនគ្នាដែរ " ជុងហ្គុក

" តែនាងរករឿងខ្ញុំ អោយខ្ញុំសង្ងំអោយនាងវាយមែនទេ? " ជីមីនឆ្លើយនឹងជុងហ្គុកហើយចង្អុលមកខ្លួនបែបហួសចិត្ត

" បងអោយស្ងាត់ ! " ជុងហ្គុកសម្លុត

" នាងរករឿងខុសមនុស្សហើយ " ហេស៊ូប្រាប់ស៊ុងអ៉ី

" ចង់ដេញក៏ដេញចុះ ព្រោះខ្ញុំមិនចេះធ្វើការជាមួយមនុស្សមានខ្នង " ស៊ុងអ៉ីសំដៅលើជីមីនដែរមានជុងហ្គុកជាខ្នង

" អ្នកប្រុសជីមីនជាភរិយាលោកគីមណាស៊ុងអ៉ី ឆាប់សូមទោសទៅ ប្រយ័ត្នរឿងធំ " ក្រោយហេស៊ូនិយាយរួចស៊ុងអ៉ីភ្ញាក់ដូចគេចាក់

" ដេញនាងចេញហើយកុំផ្ដល់ប្រាក់អោយនាងអោយសោះ " ជុងហ្គុកនិយាយចប់ទាញយកប្រវត្តិរូបរបស់ស៊ុងអ៉ីមកហែកចោល

" លោកប្រធាន !!? " ស៊ុងអ៉ីបានត្រឹមតែឈរមើលជុងហ្គុកហែកប្រវត្តិរូបនាងទាំងចំហរមាត់

" ចេញ ! អូសនាងចេញ " ជុងហ្គុកបញ្ជាហេស៊ូ

" បាទ  ឆាប់មក " ហេស៊ូក៏ទាញដៃស៊ិងអ៉ីចេញទៅបាត់

បេះដូងនឹងចិត្តស្វាមីកំសត់🍃🥀 ចប់Where stories live. Discover now