"ចុះពេលកូនអ្នកស្រីធ្វើដាក់ខ្ញុំនោះយ៉ាងមិច? ស្រីកំពុងមានកូន ក៏យកកូនគេចេញ សម្លាប់ក្មេងដែលជាកូនខ្លួនឯង បង្ខំគេឲ្យដេកជាមួយខ្លួន ដល់ពេលមានកូនគេមករករឿងក៏សម្លាប់គេ សម្លាប់ទាំងគ្រួសារនោះឬដែលហៅថាប្ដីល្អ?" Jimin ដាក់ឲ្យអ្នកស្រីjeonវិញ ផាំងៗ មិនគិតថាគាត់ជាម្ដាយក្មេកឬជាអ្វីទេ
"ល្អ! បើឯងចង់លែងក៏លែងទៅយើងមិនទៅថាស្អី" jungkook បន្ដើរស្រីស្នេហ៍ចុះមកពីលើ
"Jungkook!!!"អ្នកស្រី Jeon
"ឲ្យមក យើងសញ្ញេឲ្យហើយចេញពីផ្ទះយើង" jungkook សញ្ញេហើយ ក៏និយាយដេញនាយក្រាស់ឲ្យចេញ
"មិនបាច់ដេញទេ ខ្ញុំគង់តែចេញតើ ព្រោះប្រពន្ធខ្ញុំត្រូវទៅពិនិត្យផ្ទៃពោះមិនចង់នៅយូរទេ ខ្លាចឆ្លងមេរោគថោកទាប" jimin និយាយហើយ ដើរចេញទាំងមិនខ្វល់ពីអតីតម៉ែក្មេកឬឪក្មេកឡើយ
"ថ្វើយ!! ចេញហើយ កុំមកវិញឲ្យសោះ អាចង្រៃ" jungkook ស្រែកជេនាយពីក្រោយ
"យើងមិនថោកមកវិញទេ ព្រោះយើងមិនចេះនៅផ្ទះជាមួយនិងសត្វតិរច្ឆានទេ" jimin មិនឲ្យចាញ់ក៏ស្រែកមកវិញ
1អាទិត្យក្រោយ
ភូមិគ្រឹះpark
"Taehyung ហា៎ " នាយសង្ហាហៅអ្នកជាភរិយាថ្មីថ្មោង
"បាទ លោកប្ដី" taehyung នៅក្នុងបន្ទប់គេងស្រែកឆ្លើយតបអ្នកជាប្ដីវិញ ពួកគេរៀបការបានជិត1អាទិត្យហើយ
"សុំមួយមកណា tae" jimin ចូលមកធ្វើភ្នែកភ្លឹងៗដូចកូនឆ្កែសុំចំណី
"បងសុំអី?"
"បងចង់បានកូន ចង់បានកូនភ្លោះ ចង់បានភ្លោះ3" jimin
"ស្លាប់អូនហើយ បើបងចង់យកភ្លោះ3មែននោះ មិនស្លាប់អូនហើយទេឬ?" នេះចង់បានភ្លោះ3? ត្រឹមថ្ងៃផ្សំដំណេកនោះ គេចង់ដាច់ខ្យល់ហើយ
"ហា៎...ចង់បានភ្លោះ3" jimin ហក់ទៅអោបនាយតូច
"អ៊ួក!!!" នាយតូចរត់ចុះពីលើគ្រែចូលក្នុងបន្ទប់ទឹក
"អ៊ួកៗ..ខិខិ..អ៊ួកៗ" នាយតូចក្អួតយកៗ
"Taehyung អូនយ៉ាងមិចហើយ ម៉ោះ បងជូនទៅពេទ្យ" jimin ចូលមកជួយនាយតូច