ភាគទី០១: គីម ថេយ៉ុង វ៉ិចទ័ររៀហ៍

6.3K 281 6
                                    

នាព្រឹកព្រលឹម មេឃចុះត្រជាក់ខ្លាំង ព្រោះខែនេះ ជាខែរំហើយ ទើបបណ្ដាលឱ្យក្មេងប្រុសម្នាក់ដែលគេងនៅលើគ្រែ រងារជាខ្លាំង ទ្រាំមិនបានក៏រំកិលខ្លួនសន្សឹមៗ ចូលទៅឱបនាយកម្លោះម៉ាហ្វៀ ទាំងភ្នែកនៅបិទដដែល÷

"ហឹស??" ជុងហ្គុក ហ្គាហ្វៀរ៍ បើកភ្នែកសន្សឹមៗ ព្រោះតែមាន អ្នករំខាន់ដំណេក គ្រាន់តែបើកភ្នែកភ្លាមក៏ បបូរមាត់លិចស្នាមញញឹមយ៉ាងផ្អែមល្ហែម ខណៈដែល កែវភ្នែកទាំងគូរចោទភិក្ខុ សម្លឹងមើល អូមេហ្កាជាទីប្រាថ្នា

"សឺតតត!!!" ក្នាញ់ណាស់គឺក្នាញ់ថ្ពាល់ប៉ោងៗ របស់អូមេហ្កា ដោយហាមចិត្តមិនបាន ក៏ឱនទៅថើបថ្ពាល់នោះមួយខ្សឺតយ៉ាងវែង ដើម្បីស្រូបទាញ ក្លិនក្រអូប ឈ្ងុយឈ្ងប់ ចូលទៅក្នុងផ្លូវដង្ហើមរបស់ខ្លួន។ ចំណែកឯអ្នកគេងលង់លក់ឯណោះវិញ ចាប់ផ្តើមនៅមិនសុខ ខ្លួនបម្រះននៀលតិចៗ ដៃស្រឡូនលើកមកញីភ្នែក សក់រួញពណ៌ទឹកប្រាក់ បបូរមាត់ស៊ិចស៊ី រង្វង់ភ្នែកមូលក្រឡង់ ចាប់ផ្តើមបើកតិចៗ ដើម្បីទទួលយកថ្ងៃ

"លោក??"សំឡេងស្រួយស្រេះបន្លឺឡើង ចេញពីក្រអូបមាត់អូមេហ្កា

"ហឹស យ៉ាងម៉េច???" អាល់ហ្វាចោទសួរខណៈដែលឃើញឬកពារឆ្លេឆ្លា ខុសទំនងអូមេហ្កា ប៉ុន្តែក្នុងចិត្តក៏លួចសើចមិនស្ទើរដែល

"អ្ហឹកៗ"អូមេហ្កា មិនតប តែខិតខ្លួនទៅក្រោយ ដើម្បីឃ្លានចេញពីអាល់ហ្វាបន្តិច មាត់ពេប ទឹកភ្នែកហូរយ៉ាងសស្រាក់សស្រាំ ជុងហ្គុកឃើញដូច្នោះ ក៏ប្រញាប់និយាយ

"ហើយថីឯង??ឈប់យំ កុំសម្ញែងឬកពារយ៉ាងដូច្នេះយើងមិនចូលចិត្ត" ជុងហ្គុក ហ្គាហ្វៀរ៍ គំហកបន្តិច ប៉ុន្តែ ក៏ធ្វើឱ្យ អូមេហ្កាតូច យំទាល់តែបាន

"អ្ហឹកៗ លោករំលោភខ្ញុំ?"អូមេហ្កា ចោទសួរទាំង ឈួលច្រមុះ ទឹកភ្នែកហូរប្រដេញគ្នាឥតស្រាកស្រាន្ត បេះដូងតូច ចាប់ផ្តើមខ្ទិចខ្ទី ខណៈដែល អាល់ហ្វាកំណាច បានបំផ្លាញ់ភាពបូរិសុទ្ធខ្លួន ត្រឹមតែ មួយរាត្រី។

"អឺ!!ហើយយ៉ាងម៉េច???"អាល់ហ្វា តបវិញ បែបមិនខ្វល់ ប៉ុន្តែនាយក៏ចេញមុខទទួលកំហុសដូចគ្នា។ នាយ ក្រោកអង្គុយ នៅចុងគ្រែបែរមុខ សម្លឹងមើល រាងតូចឥតព្រិចភ្នែក ណាមួយក៏ចង់ពីប្រតិកម្ម កម្លោះម្នាក់នេះហ្នឹងធ្វើអ្វី និយាយអ្វីបន្តទៀត។

អូមេហ្កាជាទីប្រាថ្នា |ចប់|Where stories live. Discover now