❗ប្រុសលក់ខ្លួន ❗(1)

7.6K 221 13
                                    

•••

   ចំណងប្ដីប្រពន្ធរៀបការហើយច្រើនឆ្នាំ ប៉ុន្តែហេតុអីមិនដែលស្គាល់ពាក្យថា ផ្សំដំណេក ?? តើមានទេ!?ប្រាកដណាស់វាពិតជាមានពិតមែន! រឿងបែបនេះប្រាប់ទៅតើមានអ្នកណាគេជឿទេ? វាគ្មានទេ ប៉ុន្តែនេះជារឿងពិតរបស់គូរស្នេហ៍ដែលត្រូវបានឪពុកម្ដាយ ចាប់ចងខ្សែរអំបោះក្រហមជាប់ ទាំងដែលគ្មានការពេញចិត្តពីសំណាក់ អ្នកម្ខាងទៀតដែលត្រូវមាននាទីជាប្រពន្ធទាល់តែសោះ ។ កុំថាឡើយនិយាយដល់ការផ្សំដំណេក តែប៉ះឬថើបធម្មតា ក៏គ្មាននៅក្នុងស្នេហាពួកគេទាំងពីរដែល រាល់ថ្ងៃនេះនិយាយឲ្យខ្លីទៅ វាប្រៀបបានទៅនឹងអ្នកដ៏ទៃ ដែលមិនធ្លាប់ស្គាល់គ្នាទៅហើយ ។

« ចង់ទៅណាទៀតហើយ! បើអូនមិនបាននៅសង្ងំដេកផ្ទះមួយថ្ងៃទេ តើវាធ្វើឲ្យអូនដាច់ខ្យល់ស្លាប់មែនទេ!?? » ថេយ៉ុងទច់ដំណើរ រេភ្នែកសម្លក់ទៅកាន់ប្ដីក្រៅខោទាំងអារម្មណ៍ធុញទ្រាន់ជាទីបំផុត ។

« វាយ៉ាងមិចលោកឯង ខ្ញុំចង់ទៅណាវាជាសិទ្ធិរបស់ខ្ញុំ លោកឯងជាស្អីមានសិទ្ធិស្អីមកហាមខ្ញុំនឹង!? »

« សិទ្ធិជាប្ដី!! កុំភ្លេចថាអូនជាប្រពន្ធបង អូនគ្មានសិទ្ធដើរហិចហើរខុសរបៀបស្មើនេះទេ!!! » នេះមានមើលម៉ោងទេ? យប់អាធាត្រទៅហើយ នៅតែងខ្លួនផាត់ម្សៅបាញ់ទឹកអប់ទៀត រាល់លើកឲ្យតែនិយាយជាមួយពេលណា មិនដែលថាចេះស្ដាប់សម្ដីខ្ញុំជាប្ដីម្ដងណាទេ!!

« ជាប្ដីឬ? ហ៉ឹស! កុំយកពាក្យថាប្ដីមកបិទសិទ្ធិគៀបសង្កត់ខ្ញុំឲ្យសោះ ខ្ញុំធ្វើស្អីវាជារឿងរបស់ខ្ញុំ លុយមានចាយរៀងខ្លួន នៅរៀងខ្លួនកុំមកពាក់ពន្ធជាមួយខ្ញុំ! » ប្ដីម៉ាកស្អី គ្មានចេះធ្វើស្អីក្រៅពីតាមរករឿងខ្ញុំ មួយថ្ងៃៗបើមិនបានឲ្យខ្ញុំជេរស្ដីថាឲ្យគេទេ បែបបាយមិនឆ្ងាញ់ហើយមើលទៅ ។

« អូនកាន់តែខ្លាំងដាក់បង ពីមួយថ្ងៃទៅមួយថ្ងៃហើយ គីម ថេយ៉ុង!! »

« យ៉ាងមិចខឹងហេស៎!? បើខឹងលេងលះទៅ កុំបាច់នៅគ្រាំចិត្តស្អិតទ្រូងដោយសារតែខ្ញុំទៀត បើទ្រាំនឹងចារឹតខ្ញុំមិនបានទេនោះ!!! » លេងទៅខ្ញុំនឹងអាលបានរកប្ដីថ្មីដែលល្អជាងវាម្នាក់នឹងដែល

SHORT NOVEL . TK (18+)Where stories live. Discover now