❗ប្រុសលក់ខ្លួន❗( ចប់ )

7.8K 157 0
                                    

[ WARNING 🔞 ]
• សូមអធ្យាស្រ័យ រាល់ពាក្យពេចន៍មិនសមរម្យ

•••

  បន្ទប់លេខ 107

« យើងសង្ឃឹមថាឯងនឹងពេញចិត្តក្មេងម្នាក់នេះ ភ្ញៀវនៅក្នុងក្លឹបច្រើនណាស់ ម្នាក់ណាក៏ចង់បានគេដែល ប៉ុន្តែយើងបដិសេធ សុខចិត្តលះបង់គេឲ្យឯង យើងជឿថាឯងច្បាស់ជាជាប់ចិត្តនឹងគេជាក់ជាមិនខាន យើងទៅហើយ តាមសប្បាយចុះណាមិត្ត!!! » ជីមីននាំថេយ៉ុងមកដល់មាត់បន្ទប់ សឹមរៀបរាប់ប្រាប់ទៅកាន់គេ ធ្វើឲ្យនាយតូចថេយ៉ុងស្ដាប់លឺហើយ កាន់តែចង់ដឹង ចង់ឃើញមុខប្រុសម្នាក់នោះជាខ្លាំង ។ បន្ទាប់ពីជីមីនចេញទៅផុតហើយ ថេយ៉ុងញញឹមចុងមាត់បន្តិច ទើបរហ័សទាញទ្វាបន្ទប់បើកចូលទៅ ដោយមិនភ្លេចចាក់គន្លឹះឲ្យបានជាប់ សឹមងាកមកមើល មនុស្សប្រុស មាឌធំដែលអង្គុយសម្លឹងមើលមកគេដោយទឹកមុខ ពិបាកស្មាន ។

« សង្ហាណាស់ » ថេយ៉ុងនិយាយឡើងក្នុងចិត្ត កែវភ្នែកទាំងគូរ កំពុងព្យាយាមពិនិត្យមើល រូបរាងកាយរបស់គេ តាំងពីចុងសក់ ដល់ចុងជើង ស្នាមញញឹមបែបពេញចិត្តពេញថ្លើម ក៏រំលេចឡើងយ៉ាងស្រស់ នាយតូចមិនដឹងទេថា ស្នាមញញឹមរបស់គេកំពុងតែ ជះឥទ្ធិពលឲ្យកម្លោះរួមបន្ទប់ ចុករន្ថាន់ បេះដូងស្ទើរតែគាំងទៅហើយ ។

« ឈ្មោះរបស់លោកគឺ- » មិនឲ្យថេយ៉ុងហារស្ដីទាន់នាយសង្ហាក៏និយាយកាត់ ។

« ជុងហ្គុក ចន » នាយតបទៅវិញទាំងនៅសម្លឹងមុខថេយ៉ុងនៅឡើយ ។ កម្លោះតូចខាំបបូរមាត់បន្តិច សឹមបោះជំហានទៅរកគេម្ដងមួយៗរហូតដល់ កែវភ្នែកទាំងគូរអាច មើលឃើញច្បាស់ពីទម្រង់មុខដ៏សែនស្រស់សង្ហា ដូចទេវបុត្រដូចដែលគេនិយាយដំណាលតៗគ្នា ។

« សព្វនាមរបស់លោកក៏ពិរោះ ចំណែកឯរាងកាយក៏ហាប់ណែន មុខមាត់របស់លោកក៏សង្ហា បើយប់នេះលោកធ្វើឲ្យខ្ញុំពេញចិត្ត ខ្ញុំស្បត់ថាខ្ញុំនឹងយកលោកធ្វើប្ដីរបស់ខ្ញុំជាក់ជាមិនខាន » បបូរមាត់ទន់ដូចចាហួយ ស្រាប់តែទម្លាក់ថើរៗទៅលើថ្ពាល់គគ្រើម ដែលមានស្នាម ឆូតរបស់អ្នកម្ខាងទៀត នាយតូចថើបផ្ដឹតទៅលើស្នាមនោះថ្នមៗ ថើបម្ដងជាពីរដង មិនអស់ចិត្ត ដៃស្រឡូនទាំងគូរ ក៏រហ័សលើកក្រសោបថ្ពាល់បុរសនៅចំពោះមុខ សឹមទម្លាក់បបូរមាត់ បឺតជញ្ជក់ប្រតិបត្តិទៅលើមាត់របស់ ជុងហ្គុក ដោយកាយវិការខ្នក់ខ្នាញ់ជាទីបំផុត ។

SHORT NOVEL . TK (18+)Where stories live. Discover now