@University🏫
"ហូយ៎ ងងុយដេកណាស់វេុីយ!!!" ថេយ៉ុង
បន្ទាប់ពីបញ្ចប់ថ្នាក់រៀនបានមួយម៉ោងរួច គេក៏បម្រាស់ខ្លួនយកដៃដាក់លើតុមកកើយធ្វើជាខ្នើយរួចស្រែកថាងងុយដេកទាំងដែររាល់ថ្ងៃចេញពីរៀនទៅផ្ទះមិនគិតដេកយប់ប្រលប់គិតតែពីលេងហ្គេម មកដល់សាលាតាំងមករអ៊ូ
"ភ្នែកខ្មៅអស់ហើយឯង" ជីមីន
ជាមិត្តភក្តិដែរអង្គុយជិតគ្នានោះលឺមិត្តស្រែកប្រាប់ក៏និយាយជាមួយ
"យើងលែងស្អាតហើយមែនទេ" ថេយ៉ុង
គ្រាន់តែលឺជីមីនដែរជាមិត្តជិតស្និទ្ធនិងគ្នាតាំងពីតូចបោះសម្តីប្រាប់គេភ្លាម គេក៏ប្រញាប់ស្ទុះស្ទាងើបទាញកញ្ចក់ពីក្នុងកាតាបមកឆ្លុះមុខរបស់ខ្លួនឯង ឃើញថាភ្នែកគេមានរង្វង់ខ្មៅៗនៅជុំភ្នែករបស់គេពិតមែនស្លក់តែម្តង
"ខំប្រឹងលេងទៀតទៅ ជិតដល់ថ្ងៃប្រឡងហើយ មិនគិតមើលមេរៀន" ជីមីន
"មិនបាច់ខ្វល់ពីយើងទេ ឯងដឹងស្រាប់ហើយថាយើងយ៉ាងមិច" ថេយ៉ុង
"យើងដឹងថាឯងចេះហើយ តែយ៉ាងណាក៏ត្រូវមើលមេរៀនខ្លះដែរ មិនមែនអង្គុយលេងតែហ្គេមអញ្ចឹងទេ" ជីមីន
"ខ្វល់ពីខ្លួនឯងទៅ"ថេយ៉ុង
"យើងត្រូវតែខ្វល់អញ្ចឹងហើយ យើងមិនចង់រៀនសកលវិទ្យាល័យអស់មួយជីវិតទេ យើងធុញ" ជីមីន
តែក៏សរសើរថេយ៉ុងណា គេជាមនុស្សឆ្លាត ឆាប់យល់សាច់ការ ដូចជាការងារដែរគ្រូដាក់ឲ្យគេធ្វើតែ3-4ម៉ោងគឺចប់ ដូចនេះបានជាជីមីនដាក់រហ័សនាមឲ្យថេយ៉ុងថាមនុស្សខ្ចិលតែរៀនពូកែ។
"ធុញដូចតែគ្នាពួកយើងនៅខ្វះតែមួយឆ្នាំទៀតទេ ពួកយើងមានសេរីភាពហើយ" ថេយ៉ុង
"អឺ" ជីមីន
"យើងដូចជាអស់ម៉ោងរៀនហើយមែនអត់"ថេយ៉ុង
"នៅសល់មួយម៉ោងទៀត ឯងឆាប់ងើបមកគេចេញទៅអស់ហើយ" ជីមីន
"យើងខ្ចិលដើរណាស់ ឯងស្ពាយយើងទៅជាមួយផង" ថេយ៉ុង
"ងើបឲ្យលឿនបន្តិចទៅ បើឯងមិនចង់ឲ្យអ្នកគ្រូផាកគាត់ស្តីឲ្យ " ជីមីន