@Night🌃
ម៉ោង6:20នាទីថេយ៉ុងនឹងជីមីនក៏មកដល់ផ្ទះរបស់ជីស៊ុងដែរប្រាប់ថាជប់លៀងឆ្កែកើតកូនតែតាមពិតទៅគ្មានឆ្កែកើតកូនមកពីណាទេ គឺជីស៊ុងចង់បបួលពួកគេមកផឹកសុីនៅផ្ទះខ្លួនធម្មតាប៉ុន្តែចង់ឲ្យខ្លួនឯងកំប្លែងបន្តិច ហើយពួកគេដឹងថាមិត្តម្នាក់នេះពូកែអាខាងនិយាយរឿងដែរមិនអាចកើតឡើងបានទើបចេះតែបណ្តោយតាមនិងទៅ
"អ៊ុំប្រុស អ៊ុំស្រីមិននៅផ្ទះទេហេស៎" ជីមីន
"ទៅដើរលេងអស់ហើយ ឯងធ្វើដូចមិនដឹងពួកគាត់" ជីស៊ុង
"ចុះមិនហៅសង្សាឯងមកទេរឺ" ថេយ៉ុង
"បន្តិចទៀតមកដល់ហើយ ប្រាប់ថាហៅសិស្សប្អូនមកតាម ប្រហែលជាចាំគេនឹងឯង" ជីស៊ុង
"អេ៎ឈប់ កុំប្រាប់យើងណាថា..." ជីមីន
ជីមីនគ្រាន់តែលឺពាក្យសិស្សប្អូនគេគិតបាត់ទៅហើយថាជាអ្នកណាហើយបើមិនមែនក៏គេមិនដឹងថាអ្នកណាដែរ ព្រោះសង្សារបស់ជីស៊ុងមានមិត្តភកិជិតស្និទ្ធតែម្នាក់ប៉ុណ្ណោះជាសិស្សប្អូន ឃើញដើរជាមួយគ្នារាល់ថ្ងៃបើមិនមែនគេ តើជាអ្នកណា ប៉ុន្តែថេយ៉ុងគេមិនបានដឹងនោះទេថាជាអ្នកណា។ ជីមីនសម្លឹងមើលជីស៊ុងមិនដាក់ភ្នែកជីស៊ុងក៏ដូចគ្នាពួកគេនិយាយឆ្លើយឆ្លងគ្នាតាមកែវភ្នែករួចជីមីនធ្វើជាញាក់ចិញ្ចើមចង់ដឹងថាគេគិតត្រូវរឺអត់ ជីស៊ុងគេក៏ញញឹមចុងមាត់ ទើបជីមីនដឹងថាជាសិស្សប្អូនម្នាក់នោះពិតមែន
"ហើយថីសម្លឹងមុខគ្នាយូរបែបនេះ មានអីលាក់យើងមែនទេ?" ថេយ៉ុង
"គ្មានអីទេ" ជីមីន
"មកអង្គុយចុះ ឯងមកពីស្រុកឈរហេស៎" ជីស៊ុង
ជីមីននិងថេយ៉ុងដាក់ភ្នែកសម្លក់ទៅជីស៊ុងដែរកំពុងស្តីឲ្យខ្លួន ហើយយ៉ាងមិចចង់ឲ្យមកដល់ផ្ទះគេភ្លាមដាក់គូទអង្គុយគ្មានគិតក្បាលម្ចាស់ផ្ទះទេមែន គេក៏មានសុជីវធម៌ក្នុងខ្លួនដែរ តែបើមានម្ចាស់ផ្ទះបែបនេះដូចមិត្តគេចឹងគេសុំដើរបំបុកដើររកកន្លែងអង្គុយហើយ
"និយាយអញ្ចឹងបាត់យ៉ុងប៊ុកទៀតហើយ ឯងអត់ហៅវាមកទេ?" ថេយ៉ុង
ដាក់គូទអង្គុយប៉ុកស្រាប់តែនឹកឃើញដល់មិត្តភកិម្នាក់ទៀត ហេុីយ!!!មួយថ្ងៃហើយមិនទាន់បានជួបមុខម្តងសោះ នេះចាត់ទុកប្រុសសំខាន់ជាងមិត្តភកិហេស៎? ចាំមើលឃើញមុខពេលណាសំពងក្បាលឲ្យបែកតើល្អទេ