ខ្ញុំគឺ សុីម ជេយ៉ុន ជាកូនទោលរស់នៅជាមួយយាយតាំងតែពីតូចមកម្លេសខ្ញុំមិនដែលទទួលបានភាពកក់ក្តៅពីម្តាយឪពុកបន្តិចឡើយមិនបាច់និយាយទេត្រឹមមុខពួកគាត់ខ្ញុំមិនទាំងដែលឃើញផង។ បើខ្ញុំប្រាប់រឿងមួយទៅអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នានិងជឿខ្ញុំទេ?? ខ្ញុំអាចដកដង្ហើមក្នុងទឹកបាន!! ចម្លែកឬអត់?? ប្រាកដជាចម្លែកហើយមនុស្សអាចដកដង្ហើមក្នុងទឹកបានដូចជាត្រីនិងសត្វក្នុងសមុទ្រផ្សេងទៀត យាយរបស់ខ្ញុំតែងតែឃាត់មិនអោយខ្ញុំហែលទៅទឹកជ្រៅតែខ្ញុំមិនដែលស្តាប់ឡើយគាត់ថាខ្លាចសត្វសមុទ្រកាចសាហាវតែគ្មានទេពួកវាសុទ្ធតែជាមិត្តសម្លាញ់របស់ខ្ញុំតែគួរអោយស្តាយពេលដែលខ្ញុំពេញវ័យមកលោកយាយក៏ប្តូរមកនៅឯទីក្រុងវិញហើយហាមខ្ញុំមិនអោយប៉ះឬទៅក្បែរសមុទ្រទៀតផងដោយគាត់មិនពីប្រាប់មូលហេតុខ្ញុំសោះ។ ខ្ញុំបែងចែកមិនត្រូវឡើយថាខ្លួនឯងជាអ្វីអោយប្រាកដ?? ពេលដែលខ្ញុំមានអាយុដប់ប្រាំបីឆ្នាំខ្ញុំចាប់ផ្តើមយំចេញ " គុជខ្យង " ខ្ញុំស្រាប់តែភ្ញាក់ខ្លួនព្រើតប្រញាប់រើសគុជខ្យងពីរបីគ្រាប់នោះរត់វឹងទៅសួរលោកយាយគាត់បានប្រាប់ខ្ញុំថាមិនអោយនរណាដឹងរឿងនេះជាដាច់ខាតមិនថាស្និតយ៉ាងណាក៏ដោយ។ ពេលដែលទៅមើលកុនរឿងកំសត់ពេកខ្ញុំក៏ធ្លោយខ្លួនយំតែមិនអីទេគ្មាននរណាចាប់អារម្មណ៍ឡើយព្រោះខ្ញុំយំដាក់ថង់នោះអី!!ហា៎ស ហា៎គួរអោយកំប្លែងម្យ៉ាងដែលត្រូវទេ?? ប៉ុន្តែមនុស្សដែលខុសគេដូចខ្ញុំពិបាកបន្តិចត្រង់ថាមិនអាចយំនៅទីសាធារណៈឬអោយនរណាម្នាក់ឃើញបានឡើយហើយរឿងដែលរញ៉េរញៃបំផុតក្នុងជីវិតខ្ញុំនោះគឺអាប្រុសម្នាក់នោះ អាយយ!! គួរអោយស្អប់ គួរអោយខឹងគេចាប់ផ្តើមតាមយីយារជីវិតខ្ញុំមករហូតតាំងតែពីថ្ងៃនោះមកហើយរឿងគឺវាបែបនេះ
« អ្ហឹក...កុំចូលមកណា » ខ្ញុំព្យាយាមរំកិលខ្លួនថយក្រោយរហូតខ្នងរបស់ខ្ញុំបុកនិងក្បាលគ្រែមុននិងប្រុសឡប់នេះប៉ោះខ្ញុំទៅលើពូកមួយទំហឹងមិនថ្នមដៃសោះ គេឡើងមកទ្រោបពីលើខ្ញុំ ខ្ញុំក៏មានអារម្មណ៍ថាអៀនបន្តិចដែលតែមានអារម្មណ៍ខ្លាចច្រើនជាងព្រោះទើបតែពេញកំលោះបានមិនទាន់ប៉ុន្មានផងមានគេមកធ្វើចឹងដាក់