« ឯងធ្វើអីនិង?? ម៉េចក៏មិនដេក?? » កាយមាំស្រដីឡើងស្របពេលដែលខ្នងនាយងើបមកផ្អែកនិងជញ្ចាំងព្រោះគេកំពុងតែឆ្ងល់ថាកណ្តាលយប់ស្ងាត់បែបនេះហើយនាយតូចនៅធ្វើអ្វីតែម្នាក់ឯងហ្នឹង
« ដេកមិនលក់ » សមីខ្លួនលឺបែបនេះក៏ប្រញាប់ឆ្លើយទាំងក្រវីក្បាលតិចៗ ហើយក៏អង្គុយរាប់គ្រាប់គុជខ្យងដែលគេសន្សំបានបន្តទៀត ពេលនោះដែលស៊ុងហ៊ុនក៏ប្តូរមកដេកជិតជេយ៉ុនវិញទាំងច្រត់កែងដៃម្ខាងរបស់នាយលើរនាបឈើសម្លឹងមើលកាយវិការនោះអត់ឈប់
ផាច់...
« អ៊ូយយ!! ឈឺ »
« ប្រាប់ថាកុំលូកដៃមកប៉ះគុជខ្យងខ្ញុំ!! »
« ហួងហែងអ្វីក៏សម្បើមម្លេស?? ខ្ញុំឆ្ងល់ឯងណាស់សួរមិនដែលប្រាប់សោះថាបានវាមកពីណា »
« បានមកពីណាក៏បានដែលលោកកុំចេះទៅមើល » ជេយ៉ុនសម្លក់នាយបន្តិចហើយក៏មកធ្វើកិច្ចការគេបន្តទៀត
« គ្រាន់តែខ្ញុំសុំដឹងកន្លែងលក់ផងក៏មិនបានដែល ឯងនេះចំជាចិត្តអាក្រក់ពិតមែនហើយ »
« អត់ប្រយោជន៍!! »
« នែ៎...ឯងចាប់អារម្មណ៍លក់គុជទាំងអស់នេះអត់?? »
« ទេ!! » ជេយ៉ុនឆ្លើយដាច់ខាតយ៉ាងរហ័សគេមិនលក់ឡើយព្រោះបើលោកយាយគេដឹងច្បាស់ថានិងមានរឿងធំកើតឡើងជាមិនខាន គេក៏ធ្លាប់មានគំនិតចង់លក់គុជនេះដែលព្រោះវាច្រើនពេកមិនដឹងថាទុកធ្វើអី
« ខ្ញុំអោយឯងគុណនិងបីរគុណនិងបួនណាចាប់អារម្មណ៍ទេ?? សាកគិតទៅមើលបើឯងលក់គុជនេះប្រាកដជាបានលុយលឿនដើម្បីយកទៅមើលជម្ងឺយាយរបស់ឯងហើយ តិចថាស្តាយក្រោយណាឯងទៅធ្វើការត្រុកៗ ហាលថ្ងៃផងស្អីផងនៅមិនទាន់គ្រាន់ទៀតផងក៏មិនដឹងមានគុជខ្យងច្រើនចឹងលក់ចែកខ្ញុំខ្លះមក » ជេយ៉ុនក៏គិតថានាយក៏និយាយត្រូវម្យ៉ាងដែលតែគេពិតជាមិនអាចលក់ពិតមែន
« ថាអត់គឺអត់ហើយ!! លោកកុំព្យាយាមពេកអី ខ្ញុំលក់វាអោយទៅអ្នកផ្សេងមិនបានទេ »
« ចុះខ្ញុំជាអ្នកផ្សេងឬ?? ក្រែងយើងជាអ្នកស្គាល់គ្នាហី?? សូមអង្វរណា...ជេយ៉ុន »