Trailer

731 46 19
                                    

គ្រប់គ្នាតែងតែនិយាយថាមនុស្សដែរបានរៀបការចូលទៅក្នុងគ្រួសារអ្នកមានគឺជាមនុស្សដែរសំណាងបំផុតហើយ ត្រូវហើយវាអាចនិងមានសំណាងដែរប្រសិនបើម្នាក់នោះគេស្រឡាញ់យើង តែវាអាចនិងមិនមែនជាសំណាងទៅវិញប្រសិនបើម្នាក់នោះមិនបានស្រឡាញ់យើងនោះទេ។ ការរៀបការមានន័យថាមនុស្សពីរនាក់ដែរបានស្រឡាញ់គ្នា យល់ចិត្តគ្នា រស់ខ្វះគ្នាពុំបាន ហើយក៏យល់ព្រមក្នុងការដឹកដៃគ្នាសាងគ្រួសារមួយអោយមានសុភមង្គល ចុះបើសិនជាយើងនិងគេមិនបានស្រឡាញ់គ្នា ត្រូវបានឪពុកម្ដាយបង្ខំអោយរៀបការ តែវានិងមានរឿងអ្វីកើតឡើងទៅ?? តើបរុសម្នាក់នោះអាចនិងមើលថែគេមិនធ្វើបាបផ្លូវចិត្ត និងផ្លូវកាយរបស់ Fourth Nattawat ដែរឬទេ??

-----

« Fourthកូនស្ដាប់ម៉ាក់ណា កូនត្រូវតែរៀបការជាមួយគេព្រោះម៉ាក់និងម៉ាក់គេបានជាប់ពាក្យជាប់សម្ដីជាមួយនិងគ្នាហើយ »
« ម៉ាក់គេមិនបានស្រឡាញ់ខ្ញុំនោះទេ ហើយខ្ញុំក៏មិនបានស្រឡាញ់គេដែរ បើរៀបការហើយតើវានិងមានក្ដីសុខទេ?? »

-----

« យើងមិនយល់ទេថាហេតុអីបានជាម៉ាក់របស់យើងអោយយើងទៅរៀបការជាមួយក្មេងប្រុសម្នាក់នោះទេ!! និយាយច្រើន គួរអោយស្អប់ យើងធុញណាស់!! »
« ប្រយ័ត្នតែស្អប់ៗបាត់មុខគេមិនបានទៅហែង »

----

« យើងរៀបការជាមួយឯងដើម្បីតែអ្នកម៉ាក់តែប៉ុណ្ណោះឯងកុំចង់មកបញ្ជាក្បាលយើងណា!! »
« ចុះគិតថាខ្ញុំចង់រៀបការជាមួយលោកមែនទេ?? លោកនេះថោកទាបខ្លាំងណាស់ អ្នកណាដែរបានរៀបការជាមួយលោកគឺជាមនុស្សដែរសំណាងអាក្រក់ហើយដូចជាខ្ញុំយ៉ាងចឹង!! »

------

« យើងប្រមានឯងហាមប៉ះពាល់នាងអោយសោះ!! »
« ហេតុអីខ្ញុំប៉ះមិនបាន?? ប្រពន្ធពេញសិទ្ធិមិនអាចប៉ះស្រីខាងក្រៅរបស់លោកបានទេមែនទេ?? »
« ត្រូវហើយព្រោះនាងគឺជាមនុស្សដែរយើងស្រឡាញ់ហើយឯងត្រឹមតែជាភរិយាក្រៅបេះដូងរបស់យើងតែប៉ុណ្ណោះ Fourth Nattawat »

-------

« ប្រុសម្នាក់នោះគឺជាអ្នកណា?? »
« ជាអ្នកណាក៏បានដឹងត្រឹមថាមិនមែនជាសាហាយរបស់ខ្ញុំទៅបានហើយ!! ព្រោះខ្ញុំមិនចេះមានប្រុស ស្រីខាងក្រៅ2_3នាក់ដូចជាលោកឡើយ!! »
«  យើងប្រាប់ឯងអោយហើយ! យើងមានសិទ្ធមានស្រីមានប្រុសខាងក្រៅបានតែឯងគ្មានសិទ្ធិមានប្រុសក្រៅនោះទេ ចាំសម្ដីយើងទុកនៅក្នុងខួរក្បាលរបស់ឯង »

---

« ឯងចាំមើលណាយើងនិងធ្វើអោយប្ដីរបស់ឯងស្អប់ឯងអស់មួយជីវិត »
« នាង– នាងចង់ធ្វើស្អីយើង »

------

« បើជ្រុលជាលោកមិនដែរស្រឡាញ់ខ្ញុំទៅហើយ!! ខ្ញុំក៏និងចាកចេញពីជីវិតរបស់លោកដូចគ្នា លោកនិងមានសេរីភាពម្ដងទៀត GEMINI NORAWIT »

------

BY : VIYA NATTAWAT ✨🤍 ( វីយ៉ារី )

ភរិយាក្រៅបេះដូងWhere stories live. Discover now