EP3

422 53 26
                                    


« បាទម៉ាក់ / កូនមិនព្រមទេម៉ាក់ » ក្រោយពីបញ្ជប់សម្ដីហើយលោកស្រីក៏ត្រូវបានកូនៗនិយាយៗមកវិញយ៉ាងលឿនមិនអោយចាំយូរឡើយ

« យ៉ាងមិចបានជាមិនព្រមអញ្ជឹងកូនហ្វូត?? » លោកស្រីមីនបានសួរទៅកាន់កូនប្រុសរបស់ខ្លួនទាំងសំឡេងស្រាលៗ

« ម៉ាក់ហ្ហា~ កូនមិនចង់គេងបន្ទប់ជាមួយគេទេណាមួយវិញទៀតគឺកូនមិនទម្លាប់ទេណាម៉ាក់ អ្នកម៉ាក់ក្មេកហ្ហា~ អ្នកម៉ាក់ក្មេកអោយកូនគេងបន្ទប់ផ្សេងគ្នាទៅណា ណាអ្នកម៉ាក់ក្មេកណា » និយាយជាមួយអ្នកម៉ាក់របស់គេហើយហ្វូតក៏ក្រោកមកអង្គុយជិតនិងអ្នកម៉ាក់ក្មេករបស់គេដោយនិយាយទាំងសំឡេងស្រទន់ព្រមជាមួយនិងកាយវិការយល់ចិត្តរបស់គេទៅកាន់លោកស្រី

« មិនអីទេណាកូន ប្ដីប្រពន្ធតែនៅជាមួយគ្នាយូរៗទៅគឺគង់តែមានទម្លាប់នោះទេកូនកុំបារម្ភអីណា » អ្នកស្រីហ្វាងក៏និយាយមកវិញទាំងយកដៃរបស់គាត់ទៅអង្អែកសក់របស់ហ្វូត

*ក្ដីរំភើបនិងសេចក្ដីសង្ឃឹមរបស់ខ្ញុំរត់ចោលខ្ញុំអស់ហើយ..* បានតែគិតក្នុងចិត្តមិនហ៊ាននិយាយចេញមកក្រៅបានត្រឹមតែញញឹមទាំងមិនសូវសម

*ហ្ហឹស! អោយសមអញ្ជឹងចុះ* ជេមដែរអង្គុយនៅជិតនោះក្រោយពីឃើញសកម្មភាពមួយនេះហើយគេក៏ញោចសើចចុងមាត់និងថែមទាំងលួចនិយាយថាស្ដីអោយហ្វូតទៀតផងដែរ។

« ទៅៗកូនទៅរៀបចំឥវ៉ាន់ទៅ » អ្នកស្រីមីនបាននិយាយដេញកូនប្រុសរបស់គាត់ដែរកំពុងអង្គុយធ្វើមុខស្អុយអោយទៅរៀបចំឥវ៉ាន់ ឯហ្វូតឃើញបែបនេះមិនមាត់អ្វីក៏ឡើងទៅបាត់ទៅ។

« តែម៉ាក់កូន- »
« ហ្ហា៌!! ប្រពន្ធសម្លាញ់នេះអូនមិនចង់គេបន្ទប់រួមជាមួយនិងប្ដីរបស់អូនទេឬ? » ហុឹស! ស្អីគេនិង??

« ហ្វូតកូនរៀបការហើយៗ! កូនក៏មានជីវិតគូរកុំធ្វើចរិកបែបនេះអីណា ត្រូវរស់នៅជាមួយកូនជេមពេលទៅខាងមុខសេចក្ដីសុខរបស់កូន ជីវិតរបស់កូនក៏ត្រូវពឹងផ្អែកទៅលើស្វាមីរបស់កូនហើយ ចំណែកឯកូនជេមវិញត្រូវមើលថែប្រពន្ធទឹកក្ដៅទឹកត្រជាក់ ពេលប្រពន្ធឈឺស្អាត យប់ព្រលប់មិនត្រូវធ្វើអោយប្រពន្ធខូចចិត្តនោះទេណាកូន ជាប្ដីប្រពន្ធត្រូវចេះយល់ពីគ្នា » អ្នកស្រីហ្វាងគាត់ក៏និយាយណែនាំទៅកាន់ប្ដីប្រពន្ធដែរទើបនិងរៀបការរួចអោយយល់និងអំពីជីវិតគូររបស់មនុស្សពីរនាក់ដែលត្រូវរស់នៅពឹងផ្អែកគ្នាទៅវិញទៅមក យល់ដឹងពីគ្នាវាគឺជារឿងធម្មតាទៅហើយសម្រាប់ប្ដីប្រពន្ធនោះ

You've reached the end of published parts.

⏰ Last updated: Sep 13, 2024 ⏰

Add this story to your Library to get notified about new parts!

ភរិយាក្រៅបេះដូងWhere stories live. Discover now