EP2

591 44 18
                                    

តាមមនុស្សគ្រប់គ្នាគឺគិតថាថ្ងៃនេះគឺជាថ្ងៃដែរធម្មតាៗរបស់ពួកគេតែសម្រាប់គ្រួសាររបស់លោកស្រីហ្វាងវិញគឺមិនមែនជាថ្ងៃដែរធម្មតាឡើយ គឺជាថ្ងៃដែរពិសេសបំផុតហើយសម្រាប់គាត់ព្រោះវាគឺជាថ្ងៃដែរកូនប្រុសតែម្នាក់គត់របស់គាត់ត្រូវរៀបការជាមួយនិងមនុស្សដែរគាត់ពេញចិត្តខ្លាំងបំផុតហើយ! ក្នុងផ្ទះមានសភាពមមាញឹកយ៉ាងខ្លាំង ខ្លះរៀបនេះខ្លះទៀតក៏រៀបនោះ ទឹកមុខម្នាក់ៗប្រកបដោយស្នាមញញឹមដែរខុសពីកូនកំលោះដែរមានទឹកមុខមិនរីកនិងគេទាល់តែសោះ!!

« កូនជេម..!! នេះជាថ្ងៃមង្គលរបស់កូនណា៌! ញញឹមបន្ដិចបានទេ? អោយម៉ាក់មានកម្លាំងចិត្តបន្ដិចផង! » លោកស្រីហ្វាងបានដើរចេញពីបន្ទប់ដែរគេកំពុងតែរៀបចំតុបតែងអោយកូនក្រមុំ ក៏បានសម្ដៅទៅរកកូនប្រុសបណ្ដូរចិត្តរបស់គាត់ដែរអង្គុយចាំដោយបង្ហាញទឹកមុខទាំងមិនពេញចិត្តចេញមក

« ម៉ាក់..!! ម៉ាក់អោយកូនសប្បាយចិត្តយ៉ាងមិច? បើម៉ាក់រៀបការជាមួយនិងមនុស្សដែរម៉ាក់មិនស្រឡាញ់តើម៉ាក់និងសប្បាយចិត្តដែរទេ? នេះសម័យអីហើយម៉ាក់នៅតែបង្ខំកូនការបែបនេះ? » អោយគេរៀបការយ៉ាងមិចបើកូនក្រមុំរបសើគេមិនមែនជាមនុស្សដែរគេស្រឡាញ់ផងនិង..!!

« ម៉ាក់មិនខ្វល់ឡើយបើពេលឡើងឆាកមុខឯងនៅតែបែបនេះត្រឹមសុីរន្ទះជើងម៉ាក់អោយហើយទៅ! » និយាយរួចលោកស្រីហ្វាងក៏បានដើរចេញទៅដោយទុកអោយជេមនៅឈរទាំងមិនអស់ចិត្ត << គម្រាមកូនខ្លួនឯងមួយមើលអស់ម៉ានលុយ >>

« សូមអញ្ចើញកូនក្រមុំឡើងមកលើវេទីកា!! » លោកអាចារ្យនិយាយចប់គ្រប់គ្នាដែរបានចូលរួមក្នុងកម្មវិធីក៏បានទះដៃឡើងធ្វើក៏បានបើកអោយឃើញនូវកូនក្រមុំដែរបានឡើងមកលើឆាកដោយមានលោកស្រីមីនជាអ្នកដឹងដៃគេមកដោយផ្ទាល់តែម្ដង!!  សម្រស់របស់គេធ្វើអោយអ្នកនៅក្នុងកម្មវិធីភ្លឹកភ្លាំងសឹងតែភ្លេចដកដង្ហើមទៅហើយ ម្នាក់ៗសរសើរអំពីសម្រស់កូនក្រមុំមិនដាច់ឡើយ រួមទាំងកូនកំលោះផងដែរ “ ឯងពិតជាស្រស់ស្អាតដូចជាគេថាពិតមែន! ”
< មីនអត់ដឹងថាគួរសរសេរកូនក្រមុំឬកូនកំលោះទេតែបើសរសេរកូនកំលោះទៅវារញ៉េរញ៉ៃចឹងហើយមីនសូមសរសេរកូនក្រមុំហើយ >

FOURTH
“ នេះឬ GEMINI NORAWIT ស្វាមីរបស់ខ្ញុំនោះ?? មើលមុខគេចុះទឹកមុខដូចជាប្រឹងញញឹមណាស់! តែវាគួរអោយស្រឡាញ់! រាងខ្ពស់បែបនេះ មាឌរាងធំបន្ដិចបែបនេះ ទម្រង់មុខគេបែបនេះ! អួយ! ព្រះអើយមើលទៅពិតជាសង្ហារណាស់! ប្រៀបដូចជាទេវបុត្រយ៉ាងចឹង!  ” ឃើញមុខគេមិនទាន់បានប៉ុន្មានវិនាទីផងធ្វើអោយបេះដូងដ៏សែនតូចរបស់ខ្ញុំនេះវាលោតញ៉ាប់បាត់ទៅហើយ! មើលទៅគេគឺកក់ក្ដៅខ្លាំងណាស់ ខ្ញុំសង្ឃឹមថាគេមិនធ្វើបាបខ្ញុំទៅចុះ << ម៉ាក់ៗក៏សង្ឃឹមថាគេក៏អត់ធ្វើបាបកូនដែរកូន >> ។

« តើលោក Gemini Noravit ព្រមទទួលយកលោក Fourth Nattawat ធ្វើជាភរិយាដែរឬទេ? » នៅពេលដែរលោកអាចារ្យនិយាយចប់ជេមក៏ងៀគទៅមើលម៉ាក់របស់គេក៏ឃើញថាម៉ាក់របស់គេកំពុងតែមើលមុខគេដោយភ្ជាប់ជាមួយនិងទឹកមុខដ៏សែនកាចហើយថែមទាំងធ្វើកាយវិការលើកដៃមេអូសកាត់ក ដែរធ្វើអោយគេត្រូវងាគចេញទៅវិញយ៉ាងលឿន រួចហើយក៏និយាយដោយមិនគិតអីទៀតទេ

« ខ្ញុំព្រម! »
« ចុះចំណែកលោក Fourth Nattawat វិញតើព្រមទទួលយកលោក Gemni Norawit ធ្វើជាស្វាមីដែរឬទេ? »
« ខ្ញុំព្រម! » គេឆ្លើយយ៉ាងស្រទន់ព្រមទាំងភ្ជាប់ជាមួយនិងស្នាមញញឹមមួយថែមទៀតដែរធ្វើអោយជេមនេះមើលឡើងភ្លឹកសឹងតែភ្លេចដកដង្ហើមទៀតហើយ! បន្ទាប់ពីលឺការយល់ព្រមរបស់ប្ដីប្រពន្ធមួយគូនេះហើយទើបគ្រប់គ្នានាំគ្នាទះដៃអបអរសារទរដល់ពួកគេ ហើយពិធីមង្គលការមួយនេះក៏បានប្រព្រឹត្តទៅយ៉ាងរលូន រហូតដល់ពេលចប់កម្មវិធីទើបគ្រប់គ្នាត្រឡប់ទៅផ្ទះវិញរាងៗខ្លួន ឯងកូនក្រមុំកូនកំលោះក៏កំពុងតែនៅអង្គុយជុំគ្នាជាមួយនិងចាស់ទុំ

« ខ្ញុំគិតច្បាស់ហើយថានិងទិញផ្ទះមួយជាចំណងដៃរបស់ពួកគេ តែផ្ទះនោះយកតូចល្មមទេ មាន6បន្ទប់ បន្ទប់មួយជារបស់គេ បន្ទប់មួយទៀតជារបស់អ្នកបម្រើ ហើយមួយទៀតគឺជាបន្ទប់របស់អង្គរក្ស ហើយចំណែកឯពីរទៀតគឺជាបន្ទប់ទឹក! អរត្រូវហើយនៅមានបន្ទប់មួយទៀតជាកន្លែងការងាររបស់គេ!! តើអ្នកបងយល់យ៉ាងណាដែរ?? » អ្នកស្រីហ្វាង

« ខ្ញុំមិនអីទេស្រេចទៅលើអ្នកប្អូនទៅចុះ! » អ្នកស្រីមីននិយាយតបទៅម៉ាក់របស់ជេមវិញទាំងញញឹម

« អូខេ! ចឹងសម្រេចបែបនិងហើយថ្ងៃនេះពួកកូនរៀបចំឥវ៉ាន់អោយហើយទៅ ថ្ងៃស្អែកនិងត្រូវរើចេញទៅនៅផ្ទះថ្មី! » តបទៅអ្នកស្រីមីនរួចហើយអ្នកស្រីហ្វាងក៏បែរមកនិយាយជាមួយនិងកូនប្រុសនិងកូនប្រសាររបស់គាត់

« បាទម៉ាក់! / ខ្ញុំមិនព្រមទេម៉ាក់! »

By : Viya_Nattawat ✨🤍 [ វីយ៉ារី ]
To be continue 🙏✨💖
Thanks for reading 🙏✨🤍
Luv u Reader all 🙆🏻🤍

ភរិយាក្រៅបេះដូងWhere stories live. Discover now