រឿងសង្សារ15ថ្ងៃ🤞🔞

693 12 0
                                    

#short novel

#chaenie gl

#រឿងសង្សារ15ថ្ងៃ🤞

........ម៉ោង12យប់នៅមុខក្លឹបរាត្រី នារីរាងតូចច្រឡឹងដើរកាន់កាបូបដើរចេញពីក្លឹប ដំណើរទ្រេតទៅឆ្វេងផងទៅស្តាំផងមិនត្រង់ផ្លូវមើលទៅស្រវឹងណាស់ហើយ។

«ហ៉ឹកៗ!...អាមនុស្សឆ្កួត យើងស្អាតប៉ុន្នឹងហើយនៅបោកយើងទៀត ចាំមើលហាស៎ យើងឈប់ធ្វើមនុស្សស្មោះទៀតហើយ យើងមិនឲអាចោរចុះក្អួតណាបោកយើងទៀតទេ ចាប់ពីថ្ងៃនេះទៅយើងប្តូរមកស្រលាញ់ស្រីម្ដងវិញមើស តាហ៊ានតែបោកយើង យើងនិងបោកវិញ អឹ....»jennieនាងខូចចិត្តខ្លាំងពេកទើបចូលក្លឹបផឹកស្រាដើម្បីបំបាត់ទុក្ខ ព្រោះតែគូដណ្តឹងមានចិត្តមិនស្មោះបោកប្រាស់នាង យកស្នេហ៍នាងលេងសើចលួចក្បត់នាងក្រោយខ្នងទាក់ទងគ្នាជាមួយប្អូនស្រីចុងរបស់នាងទៀត គិតមើលទៅតើនាងឈឺចិត្តខ្លាំងប៉ុណ្ណាទាំងដែលនាងជិតដល់ថ្ងៃចូលរោងការទៅហើយនោះបែរជាមកឃើញពួកគេដេកឱបគ្នាក្នុងសណ្ឋាគាសើចឡើងក្អាកក្អាយ ស្រលាញ់គ្នារាប់ឆ្នាំចុងក្រោយគ្រាន់តែជាការបោកប្រាស់សោះ។

...........!!

នាងដើរបានបន្តិចក៏មកដល់មុខហាងលក់ស៊ុបចង្កាក់ដែលនៅមិនឆ្ងាយពីក្លឹបនិងប៉ុន្មានទេ កំពុងតែស្រវឹងធ្លាក់ភ្នែកផង ក្រឡេកពីចម្ងាយឃើញនារីសក់ក្រហមឈរកាន់ផ្លាកប្រកាសរកសង្សារ15ថ្ងៃត្រូវម៉ាច់ម៉ងកំពុងត្រូវការអ្នកស្អំបេះដូងផង នាងក៏ដើរតម្រង់ទៅរកស្រីម្នាក់នោះគៀកករបឺតមាត់គេយក៍តែម្ដងធ្វើឲនារីម្នាក់នោះធ្វើភ្នែកស្លឺ សូម្បីតែបុគ្គលិកនៅក្នុងហាងនិងភ្ញៀវនៅទីនោះក៏ភ្ញាក់ផ្អើលដែរ។

«អុប!!....»

«អ្ហឹម.....ជុ!!.....នាងមិនបាច់ឈរកាន់ផ្លាកយូរទៀតទេ ខ្ញុំ......ខ្ញុំយល់ព្រមធ្វើសង្សារនាងហើយ មិនបាច់រកអ្នកផ្សេងទៀតទេ»jennieនិយាយចប់ហើយថើបមាត់roseបន្ត roseទោះបីនាងរៀងភាំងនិងjennieបន្តិចតែលើកនេះroseក៏ថើបតបវិញយ៉ាងផ្អែមល្ហែមវិញដែរ បើនិយាយពី បុគ្គលិកនៅទីនោះវិញឆ្ងល់គ្រប់គ្នាមិនដឹងថាjennieកំពុងនិយាយពីអី ព្រោះក្នុងផ្លាកនោះគេគ្មានសរសេររើសសង្សារអីផង គេដាក់ថាបញ្ចុះតម្លៃ15%សោះហ្នឹងហាស៎។

short novel🔞💦Where stories live. Discover now