្
*សហរដ្ឋអាមេរិកក្នុងសកលវិទ្យាល័យដ៏ល្បីមួយនៅចំកណ្តាលទីក្រុងញូវយ៉ក មានសិស្សចម្រុះជាតិសាសន៍ដែលមកពីបណ្តាប្រទេសផ្សេងៗ មកបន្តការសិក្សានៅទីនេះ ។ នៅក្នុងសាលានេះភាគច្រើនសុទ្ធតែជាសិស្សដែលមានជីវភាពធូរធារ កូនអភិជន អ្នកជំនួញ ទើបអាចមានសមត្ថភាពអាចឲ្យកូនៗរបស់ពួកគេសិក្សាបាន ។ ម៉ោងថ្មើរនេះ ជាម៉ោងដែលសិស្សទាំងអស់ចេញពីរៀន ដែលយើងឃើញមានសិស្សប្រុសស្រីជាច្រើនបន្តដើរចេញជាហូរហែ ក្នុងនោះក៏មានគូស្នេហ៍ស្រលាញ់ភេទដូចមួយគូរបណ្តើរត្រសងគ្នាយ៉ាងផ្អែមល្ហែមនោះគឺ
ជុងហ្គុក អេវីនស្តុន និង ថេហ្យុង រេមម៉ា ដែលជាជនជាតិកូរ៉េមកបន្តការសិក្សានៅទីនេះ ។ ពួកគេទាំងពីរជាគូស្នេហ៍និងគ្នា ស្រលាញ់គ្នាបាត់មុខមិនបាន ស្រលាញ់ដល់ថ្នាក់ហ៊ានប្រគល់ខ្លួនប្រាណឲ្យគ្នា រស់នៅក្នុងបន្ទប់ជាមួយគ្នារាល់ថ្ងៃ ។ មិនត្រឹមតែប៉ុណ្ណោះ គេទាំងពីរក៏ជាក្មេងឈាមរាវដូចគ្នា ពួកគេតែងតែចូលចិត្តដើរលេង ចូលក្លឹប ផឹកសុី ណាត់គ្នាប្រណាំងម៉ូតូ មានពួកមានម៉ាក ជាច្រើន ដោយមិនគិតខំសិក្សារៀនសូត្រអ្វីឡើយ ។
< ជុងហា៎ > នាយតូចសម្រស់ស្រស់ស្អាតដូចផ្កាក្រពុំ បានស្តីឡើងហៅអ្នកជាសង្សារបណ្តូលចិត្ត
< បាទ អូនមានអីហេស៎ > ជុងហ្គុកបុរសសង្ហាប្រៀបដូចទេវបុត្រក៏បានឆ្លើយជាមួយថេហ្យុងដោយសំឡេងស្រទន់
< អូនមិនសូវស្រួលខ្លួនទេ យប់នេះមិនបាច់ទៅជប់លៀងនៅក្លឹបទេណា៎ >
< គឺ...អឺ ក៏បានបងមិនទៅទេ > ទោះបីជាពួកម៉ាកផឹកសុីសំខាន់យ៉ាងណាក៏មិនសំខាន់ជាងសង្សាររបស់គេដែរ ព្រោះរាល់ថ្ងៃនាយស្រលាញ់
ថេហ្យុងខ្លាំងណាស់*អាផាតមិន
< អាយ!!!! មិនដឹងជាស្អីទេ នេះអូនមានកូនទៀតហើយជុង មិនដឹងវាមកចាប់កំណើតរកងាប់ស្អីពេលនេះទេ អាយ!!!! > រាងកាយតូចស្រែកទន្រាំជើងទាំងខឹងសម្បារ ស្របពេលដែលដៃកំពុងកាន់ប្រដាប់ធ្វើតេស្តទឹកនោម
< មានទៀតហើយហេស៎ >
< មែនហើយ >
< រំលូតចោលទៅ កុំឲ្យទុកដល់ចាស់ខែដូចមុន ពិបាកណាស់ >
YOU ARE READING
បាបកម្មស្នេហ៍ពីរជាតិ⏳
Conto____________ _____________ < អាប៉ា លោកប៉ា កូនមិនបានតាមលងបន្លាចលោកទាំងពីរឡើយ កូនគ្រាន់តែចង់នៅជាមួយឪពុកម្តាយប៉ុណ្ណោះ តែហេតុអ្វីបានជាគេគ្រប់គ្នាមកខ្លាចកូន កូនពិតជាខូចចិត្តណាស់ និង ន