ទីប្រឹក្សាបេះដូង
¶ព្រឹកថ្មី
មិនខុសពីម្សិលមិញទំនាក់ទំនងរបស់ពួកគេនៅតែសោះកក្រោះ
<យ៉ុនបងមិនទៅធ្វើការទេឬ>ជីមីនដើរមកយកកាបូបទុកព្រោះមិញគេរៀបចេញទៅក្រុមហ៊ុនតែឃើញថាយ៉ុនហ្គីមិនទាន់ងើបរៀបខ្លួនទៀត គេដាក់ខ្លួនអង្គុយលើពូកស្ទាបថ្ងាសយ៉ុនហ្គីបន្តិច គិតមិនខុសយ៉ុនហ្គីពិតជាគ្រុនមែន
<ហុឹម!ក្ដៅណាស់>ជីមីនដកដៃហើយទើបងើបចេញទៅបន្ទប់ទឹករួចក៏ចេញមកវិញជាមួយទឹកមួយចានដែកតូចជាមួយកូនកន្សែងសស្អាតមួយ
ដៃតូចៗចាប់ជ្រលក់កូនកន្សែងជាមួយទឹកនិងពូតឲស្រស់ទើបយកទៅជូតលើផ្ទៃមុខដ៏ស្រស់សង្ហាដែលកំពុងលង់លក់ គ្រាន់តែទឹកប៉ះមុខយ៉ុនហ្គីក៏ជ្រួញចិញ្ចើមភ្លាមហាក់មិនពេញចិត្តនឹងការរំខាននេះ
<គេងទៅអូនជូតខ្លួនឲ>ឃើញគេបើកភ្នែកមើលខ្លួនជីមីនក៏ប្រាប់ឲគេគេងវិញទុកឲខ្លួនមើលថែ យ៉ុនហ្គីក៏បិទភ្នែកគេងវិញព្រោះគេក៏គ្មានកម្លាំងដូចគ្នា
ក្រោយជូតរួចរាល់ជីមីនក៏លើកទឹកចេញទៅក្រៅនិងចូលផ្ទះបាយធ្វើបបរឲយ៉ុនហ្គីនិងអាលឲគេលេបថ្នាំ
<ឆាប់ក្រោកញុាំបបរយ៉ុនអាលលេបថ្នាំ>នេះគេឈរដាស់យូរគួសមហើយតែយ៉ុនហ្គីគ្មានកម្រើកបន្តិចសោះ
<បើមិនក្រោកអូននឹងហៅគ្រូពេទ្យមកចាក់ថ្នាំតែម្ដង>គេធ្លាប់ឮសុីននិយាយថាយ៉ុនហ្គីខ្លាចគ្រូពេទ្យណាស់ចឹងហើយបានជាគេលើកមកគម្រាមតែម្ដង
<មិនបាច់ទេ>យ៉ុនហ្គីមុខខ្មូរសម្លក់ជីមីនអាងដឹងចំណុចខ្សោយគេចូលចិត្តណាស់យកមកគម្រាម
<ឆាប់ញុាំលឿនឬចង់ឲអូនcallទៅគ្រូពេទ្យ>ឃើញគេមិនព្រមបើកមាត់ជីមីនក៏គម្រាមបន្ត យ៉ុនហ្គីកាន់តែសម្លក់ថែមពេលគេឈឺចឹងបានដៃធ្វើបាបគេណាស់ណ៎☹️
<យកទៅ>ជីមីនហុចថ្នាំទៅអ្នកដែលអង្គុយសម្លក់គេពីលើគ្រែលោកអើយចេះងក់ងរដូចក្មេងទៅកើត
<ហឹស!>លេបរួចរាល់គេក៏ប្រាស់គេងដោយមិនមើលមុខជីមីនគឺគេងបែរខ្នងតែម្ដង ជីមីនបានត្រឹមក្រវីក្បាលហួសចិត្តឲតែគ្រុនម្ដងណាចរឹកគឺដូចក្មេងតែម្ដង
YOU ARE READING
ទីប្រឹក្សាបេះដូង💞(ចប់)
Romanceស្នេហាតែងមានឧបសគ្គ ប៉ុន្តែតើស្នេហារវាងបងប្អូនធម៌មួយគូនេះអាចទទួលបានសុភមង្គលដែរទេ ព្រោះថាទំនាក់ទំនងនេះមានម្ខាងមានម្ចាស់បេះដូងរួចហើយ *គេថាព្រះចន្ទគូជាមួយផ្កាយតើជាការពិតទេ? Min Yoongi & Park jimin