ភាគទី29:អារម្មណ៍ដដែលៗ

146 16 0
                                    

ទីប្រឹក្សាបេះដូង

¶ព្រឹក

នៅព្រលានយន្ដហោះមួយកន្លែងមានសភាពមមាញឹកជាខ្លាំងអ្នកដំណើរក៏កោះកុរ រាងតូចច្រលឹងដែលគេស្គាល់ច្បាស់ជាតារាល្បីនៃLកំពុងតែលើកដៃស្រែកហៅគូដណ្ដឹងទាំងញញឹម

<យ៉ុនខាងនេះ>យ៉ុនហ្គីញញឹមកាលបើឃើញគូដណ្ដឹងមកបែបនេះ រឿងយប់មិញគេក៏នឹកគិតដល់ថាជាកំហុសគេដូចគ្នា

<ហត់ខ្លាំងអត់>ចូលមកឡានយ៉ុនហ្គីក៏យកក្រដាសមកជូតញើសឲសំណព្វចិត្តទើបចាប់សួរ

<ឃើញមុខបងបាត់ហត់ហើយ>ស៊ូមីសើចឡើង យ៉ុនហ្គីក៏ឱនមកថើបគេមួយខ្សឺតដោយមិនខ្មាសអ្នកក្នុងឡានឯទៀត រឹតតែមិនអាណិតបេះដូងក្មេងម្នាក់ដែលគេបានដឹងថាស្រឡាញ់

<ក្មេងចម្កួត>គ្រាន់ឮជីមីនក៏សម្លឹងមើលយ៉ុនហ្គីតាមកញ្ចក់ឡានភ្លាម ក្មេងចម្កួត wowគេឮផ្ទាល់ហើយ😃

_______

¶កន្លះខែ

វាមានរយៈពេលកន្លះខែហើយតាំងពីដោះស្រាយរឿងនៅក្រុមហ៊ុនបានរួចរាល់
ជីមីនស្រាប់តែបាត់ខ្លួន គ្មានអ្នកណាទាក់ទងបានទេ

<ថេយ៍ហា៎យើងលែងអីហើយកាលបានចេញបាន>មួយថ្ងៃៗមិនដឹងជាជីមីននិយាយប៉ុន្មានដងទេរឿងនេះ ជំងឺក្រពះមិនអាចជាទេបានគ្រាន់បានប្រសើរជាងមុនប៉ុណ្ណោះ

<អត់ទេគ្រូពេទ្យថាឯងមិនត្រឹមតែឈឺក្រពះទេនៅមានឈាមសស៊ីឈាមក្រហមទៀត>បែបនឹងទើបគេត្រូវបាត់ហើយមកពេទ្យម្ដងទៀតដោយសារតែថេយ៉ុងទៅអូសគេដល់ផ្ទះតែម្ដង
គេក៏មិនអាចប្រាប់យ៉ុនហ្គីព្រោះមិនចង់ឲគេបារម្ភគ្រាន់ប្រាប់ថាមានការសំខាន់

<មិនដឹងអស់មួយកំប្លោកនេះយើងទៅវិញហើយ>ទូរស័ព្ទគេក៏ខូចគេមិនអាចទាក់ទងយ៉ុនហ្គីបានទេ នឹកក៏នឹកចឹងហើយបានចង់ចេញឲឆាប់ នឹងអាលជួបឲបាត់នឹក សង្ឃឹមថាអាចឃើញស្នាមញញឹមនោះម្ដងទៀត

<ចាំមើលគ្រូពេទ្យនិយាយសិន>ជីមីនគេងឱបដៃងាកមុខចេញមើលក៏ដឹងថាកំពុងខឹងហើយ តែថេយ៉ុងមិនខ្វល់ បើមិនទាន់ជាកុំសង្ឃឹមថាបានចេញពីពេទ្យសោះ បើហ៊ានចេញគេទៅចាប់មកវិញមិនខាន

ទីប្រឹក្សាបេះដូង💞(ចប់)Where stories live. Discover now