Ep1 - Stranger

508 54 2
                                    

Ep1 - Stranger

តុកៗ

« Doctor Kim! មានមនុស្សមកសុំជួបចាស៎ » ដៃស្រឡូនរបស់នារីជាគ្រូពេទ្យលើកឡើង គោះផ្តល់ជាដំណឹងមុននឹងស្រែកប្រាប់ទៅកាន់អ្នកខាងក្នុង។

« អញ្ជើញគាត់ចូលមក! »

ក្រាក~/ក្រឹប! ក្រោយទទួលបានការអនុញ្ញាតិហើយ អ្នកជាភ្ញៀវមិនបង្អង់យូរក៏បើកទ្វាចូលនិងបិទវិញយ៉ាងមានរបៀបរៀបរយ។

« លោកអ៊ំ » កាយតូចងើបមុខឡើង ទើបប្រទះដឹងថាអ្នកដែលមកជួបខ្លួនការពិតជាអ៊ំរបស់ខ្លួនសោះ។

« បែបរវល់ណាស់ហើយក្មួយ...តើអ៊ំមករំខានក្មួយដែរទេ? » វ័យចំណាស់ប្រហែល60ឆ្នាំផ្លាយពោលឡើង ស្របពេលកម្លោះតូចដែលមាននាមជា Doctor ក៏កំពុងក្រោកទាញកៅអីសម្រាប់គាត់។

« អត់រំខានទេលោកអ៊ំ! និយាយអញ្ចឹង លោកអ៊ំមកដល់សេអ៊ូល តាំងពីពេលណា? » នាយតូចសួរ ក៏ព្រោះអ៊ំប្រុសចំណាស់ម្នាក់នេះបានចាកចេញពីសេអ៊ូល ទៅរស់នៅខាលីហ្វ័រញ៉ា ( California ) សហរដ្ឋអាមេរិកជិត10ឆ្នាំទៅហើយជាមួយនឹងគ្រួសារ។

« ទើបមកដល់ម្សិលមិញនេះ ក៏មករកស៊ូនូតែម្តង ព្រោះអ៊ំមានរឿងចង់ពឹងពាក់ក្មួយ.... » គីម ស៊ូនូ រហ័សនាមរបស់គេគឺ ដុកទ័រ គីម នេះហើយ។ នាយតូចមានវ័យ 24 ឆ្នាំ រៀនចប់មហាវិទ្យាល័យនៅអាយុ 17ឆ្នាំ រៀនជំនាញផ្នែកវិជ្ជសាស្រ្ត បន្តអស់រយៈពេល 7ឆ្នាំ ហើយចុងក្រោយក៏បានក្លាយជា Doctor ឆ្នើមប្រចាំមន្ទីរពេទ្យឯកជនល្បីឈ្មោះស្ថិតចំកណ្តាលទីក្រុងដូចការប្រាថ្នា។ ស៊ូនូ ជាក្មេងកំព្រា រស់នៅម្នាក់ឯង ខ្លួនទីពឹងខ្លួន ព្រោះម្តាយឪពុករបស់គេស្លាប់ចោលតាំងពីនៅក្មេង។

« លោកអ៊ំមានរឿងអ្វី សូមមានប្រសាសន៍មកចុះ! » ស៊ូនូ ចាប់ដៃចំណាស់មានស្នាមជ្រីវជ្រួញទៅតាមវ័យ អង្អែលថ្នមៗជាមួយនឹងស្នាមញញឹម។

« តើក្មួយអាចជួយព្យាបាលកូនប្រុសអ៊ំបានទេ? គេមានបញ្ហាសតិអារម្មណ៍ ព្រោះការស្លាប់ម្តាយរបស់គេ ពេលនេះគេមិនមាត់មិនក រកអ្នកណាក្រៅពីសម្ងំតែម្នាក់ឯងឡើយ....ស៊ូនូ! អ៊ំពិតជាគ្មានដំណោះស្រាយទេ អ៊ំរស់កំដរតែថ្ងៃស្លាប់ប៉ុណ្ណោះ.... »

Stranger again 💫 ( Complete ✅ )Where stories live. Discover now