The end - Stranger again
ចំណេរកាលមិនយូរប៉ុន្មាន រយៈពេលមួយខែក៏បានកន្លងផុត។ ពេលវេលាដើរទៅមុខឥតឈប់ឈរ ក៏មិនអាចដើរបកក្រោយបាន អ្វីដែលយើងគួរតែធ្វើ ត្រូវធ្វើអោយហើយទាន់មានពេលវេលា ព្រោះពេលវេលាមិនចាំយើងនោះទេ។
@មន្ទីរពេទ្យ CMH
« ដុកទ័រគីម! មានមនុស្សទូរស័ព្ទមកសុំជួប! » គ្រូពេទ្យសាន ស្ទុះមកផ្តល់ជាដំណឹងដល់ដុកទ័រតូច ព្រោះតួនាទីជាជំនួយការរបស់គេ។ ធម្មតានៅពេលដល់ម៉ោងធ្វើការ ទូរស័ព្ទទាំងអស់ត្រូវប្រមូលទុកដោយឡែក មិនអាចអោយក្រុមគ្រូពេទ្យប្រើតាមតែចិត្តចង់នោះទេ លុះត្រាតែមានការសំខាន់ទើបអាចប្រើប្រាស់បាន។
« អូ៎! បាទ អរគុណលោកគ្រូពេទ្យ! » ស៊ូនូ ទទួលទូរស័ព្ទមកកាន់ ដំបូងគិតថាជាលេខរបស់ស៊ុងហ៊ុន ដែល Call មកដូចរាល់ដង តែពេលលើកមកមើលទើបដឹងថាមិនមែនជាលេខរបស់ស៊ុងហ៊ុន គឺជាលេខ....
« ជម្រាបសួរលោកអ៊ំ! » នោះគឺជាលេខរបស់លោកផាក ប៉ារបស់ស៊ុងហ៊ុននោះហើយ! កម្លោះតូចលើកនិយាយទាំងអារម្មណ៍មិនល្អ គេហាក់ទទួលបានអារម្មណ៍មួយដែលមិនអាចនិយាយបាន ក្រោយដឹងថាជាលោកផាក ជាអ្នក Call មក! គេគួរតែសប្បាយចិត្តត្រូវទេ? ព្រោះតាំងពីឈានជើងមក California នេះ គាត់ពុំបានទាក់ទងមក សូម្បីតែសួរសុខទក្ខកូនរបស់គាត់!
< ស៊ូនូ! ក្មួយសុខសប្បាយដែរទេ? >
« បាទ! គឺសុខធម្មតាទេលោកអ៊ំ! ចុះលោកអ៊ំវិញនោះ? សុខភាពយ៉ាងណាដែរ? »
< អ៊ំបានធូរចិត្តច្រើន អ៊ំក៏ទើបតែទាក់ទងស៊ុងហ៊ុនបានដូចគ្នា គេយល់ព្រមជួយអ៊ំធ្វើការហើយ ទាំងអស់នេះព្រោះតែការខំប្រឹងរបស់ក្មួយ! អ៊ំពិតជាអរគុណដល់ក្មួយខ្លាំងណាស់!! >
« មិនអីទេលោកអ៊ំ! យ៉ាងណាវាជាតួនាទីស្រាប់ទៅហើយ.... »
< អ៊ំកំពុងនៅផ្ទះជាមួយស៊ុងហ៊ុន ក្មួយអាចឆ្លៀតមកមួយភ្លែតបានទេ? ព្រោះអ៊ំមានរឿងចង់និយាយជាមួយក្មួយ >
« បាទបាន! ខ្ញុំនឹងចេញទៅឥឡូវនេះ! » តឺតៗ
ស៊ូនូ ក្តាប់ទូរស័ព្ទជាប់ បេះដូងបែរជាលោតផឹបៗស្ទើរចេញមកក្រៅ។ នាយតូច សម្រួលអារម្មណ៍បន្តិច មុននឹងផ្តល់ដំណឹងទៅកាន់គ្រូពេទ្យប្រចាំការ ហើយក៏សុំចាកចេញទៅមុន។ គេមិនបានទៅសុំដុកទ័រឆយ ព្រោះថ្ងៃនេះនាយហាក់មានទឹកមុខមិនល្អតាំងតែពីព្រឹក គិតតែអង្គុយក្នុងការិយាល័យ មិនសូម្បីតែចេញមកមើលការខុសត្រូវនៅខាងក្រៅនោះទេ។
YOU ARE READING
Stranger again 💫 ( Complete ✅ )
Short Storyពួកយើងត្រឹមជាអ្នកដទៃ ដែលប្រែក្លាយជាទៅស្នេហា ហើយចុងក្រោយ ក៏បានត្រឹមជាអ្នកដទៃម្តងទៀត។ « បើទោះបីជាបងបានបំភ្លេចខ្ញុំក៏ដោយ ខ្ញុំនៅតែស្រឡាញ់បង ផាក ស៊ុងហ៊ុន! » ___________________ Main character: Sunsun Sunghoon Top Sunoo Btt Lead character: Yeongyu ...