part 6 ម្ដេចមិនញុាំបាយ

510 47 6
                                    

   បន្ទាប់ពីរលាប៉ាម៉ាក់មកក្រុមហ៊ុននាយក៏បានមកដល់ក្រុមហ៊ុនដោយមិនចំណាយពេលយូរទេព្រោះចម្ងាយភូមិគ្រិះនាយទៅក្រុមហ៊ុនគឺចំណាយពេលតែដប់នាទីប៉ុណ្ណោះក៏ដល់បន្ទាបមកនាយក៏ចុះពីរលើឡានដើរចូលក្នុងក្រុមហ៊ុនតាមទម្លាប់ទាំងមានបុគ្គលិកនៅឈរចាំទទួលនាយដូចសព្វមួយដង។
"អរុណសួស្តីលោកប្រធាន"បុគ្គលិក ក៏នាំគ្នាឈរតម្រង់ជួរមកស្វាគមន៍ចំណែកឯនាយក៏គ្រហឹមដើមកមុននឹងដើរចូលក្នុងជណ្ដើរយន្តដើម្បីឡើងទៅOfficeរបស់នាយមិនចំណាយពេលយូរក៏មកដល់ទើបនាយដើរចូលទៅក្នុងOfficeតែក៏ឃើញសង្សារនាយអង្គុយចាំមើលមកនាយទាំងញញឹម
"មកដល់យូរឬនៅ សឺត..."នាយក៏ដើរទៅតុធ្វើការរបស់នាយទាំងមាននាងដើរតាមខាងក្រោយទើបនាយទាញគេអោយមកអង្គុយលើភ្លៅទាំងថើបមួយខ្សឺត
"អូនទើបមកដល់មួយសន្ទុះដែរទេ..."យ៉ាជីន មែនហើយនាងទើបតែមកដល់បានមួយភ្លែតនាយក៏មកដល់ដូចគ្នាបាច់ឆ្ងល់ទេហេតុបានជានាងចូលបានស្រួលយ៉ាងនេះនោះព្រោះរាងក្រាស់បានប្រាប់អោយបុគ្គលិកអោយនាងចូលទោះមិនមានការអនុញ្ញាតពីរនាយក៏ដោយទើបនាងចូលបានតាមចិត្តបែបនេះ
"បងស្មានតែមកយូរហើយ...តែថាអូនញុាំអីហើយឬនៅ"យកដៃអោបចង្កេះនាងយ៉ាងជាប់ចំណែកឯនាងក៏យកដៃទៅអោបកនាយដូចគ្នា
       ________Skip________
  

      ពេលនេះរាងតូចមិនទាន់ចេញពីរភូមិគ្រិះបានឡើយគឺរាងក្រាស់បានប្រាប់ម៉ាក់នាយថាគេឈឺទើបគាត់មិនអោយរាងតូចចេញទៅបានចំណែកឯរាងតូចវិញមិនអោយទំនេរក៏ទៅអង្គុយដាំផ្កានៅខាងក្រោមភូមិគ្រិះទាំងមានក្មេងប្រុសស្រឡូនម្នាក់អង្គុយដាំផ្កាក្បែរគេហើយក្មេងម្នាក់នេះឈ្មោះជុងវ៉ុនដែលជាក្មេងបមហរើនៅក្នុងភូមិគ្រិះលីនេះហើយចរិករបស់រាងក្រាស់មិចគេដឹងតែទាំងអស់នឹងមិនចន្លោះមួយបន្ទាប់មកពួកគេក៏ចេះតែដាំនឹងនិយាយគ្នាលេងពីនេះពីនោះមិនចប់រឿងដោយរាងតូចជុងវ៉ុននាំនិយាយមិនចប់ប្រហែលជាដប់ប្រាំនាទីរាងតូចក៏បានដាំផ្ការួចរាល់ទើបនាំគ្នាមកអង្គុយទោងលេងខាងមុខនិយាយរួមពីរនាក់នឹងត្រូវដៃត្រូវជើងគ្នាណាស់។
"ជុងវ៉ុនឯងមានម្ចុលនឹងក្រណាត់ទេ..."រាងតូចដោយមិនដឹងថាធ្វើអ្វីក៏ងាកសួររាងតូចដែលអង្គុយក្បែរគេនោះញុាំផ្លែឈើឡើងពេញមាត់អោយងាកមកមើលគេទើបស្រដី
"បងយកធ្វើអី..."ជុងវ៉ុន ក៏សួរទៅគេមើលទៅរាងតូចម្នាក់នេះជំនាញណាស់ហើយបានជាទារធ្វើនេះធ្វើនោះមិនឈប់ទោះបីលោកស្រីគេឃាត់យ៉ាងណាក៏ដោយគឺមិនស្ដាប់តែម្ដង
"គឺបងចង់ចាក់មួកអោយឯងទុកជាអនុស្សាវរីយ៍"ជេគ ក៏និយាយទាំងញញឹមទើបរាងតូចវ៉ុនញញឹមទៅតាម
"បងចាំត្រង់នឹងហើយខ្ញុំយកមកអោយ"ជុងវ៉ុន ថាហើយក៏ដើរទៅយកវាក្នុងភូមិគ្រិះដោយតុកអោយនាយតូចអង្គុយលើទោងយោលតែម្នាក់ឯង
"អ្នកម៉ាក់តើស្មាលនេះញុាំបាយនឹងលេបថ្នាំឬនៅ"នាយតូចអង្គុយសុខៗក៏គិតពីរម្ដាយគេដែលនៅមន្ទីរពេទ្យបាត់គេពីរថ្ងៃហើយតើម្ដាយគេបារម្ភយ៉ាងណាទៅបើមិនឃើញគេទៅមើលគាត់បែបនេះ
"ហុឹម...កូនសុំទោសដែលកុហក់អ្នកម៉ាក់តែខ្ញុំវាទាល់ពេក"ជេគ ក៏ដកដង្ហើមធំមួយឃូសមួយសន្ទុះក្រោយមកជុងវ៉ុនក៏យកកន្រ្តកតូចល្មមដែលមានអំបោះនឹងម្ចុលយកមកអោយរាងតូចដែលអង្គុយចាំ
"នេះបងចាក់ទៅខ្ញុំអង្គុយមើល"ជុងវ៉ុន ក៏ហុចវសទៅអោយរាងតូចចំណែកឯរាងតូចឃើញហើយក៏ទទួលទាំងញញឹម
"អរគុណហើយ..តែថាឯងស្រឡាញ់ពណ៌អី"គេក៏ងាកទៅសួររាងតូចព្រោះក្នុងកន្រ្តកនឹងវាក៏មានពណ៌ច្រើនល្មម
"គឺខ្ញុំស្រឡាញ់ពណ៌ទឹកប៊ិច"ជុងវ៉ុន ក៏ងាកទៅប្រាប់គេចំណែកឯរាងតូចឮហើយក៏ងាក់ក្បាលទើបទាញអំបោះនឹងម្ចុលនោះយកមកចាក់ទាំងជំនាញដែលមានរាងតូចជុងវ៉ុននោះអង្គុយមើលដោយមិនស្ញើចសរសើរមិនបាន(នាងវិធាជេគ☺️)
"បងពូកែណាស់..."ជុងវ៉ុន ក៏សើរសើររាងតូចចំណែកឯអ្នកបានគេសរសើរក៏ញញឹមបន្តិចទើបចាក់វាបន្តដោយមានរាងតូចបន្ទាប់មកពួកគេក៏ចេះតែអង្គុយចាក់រហូតដល់ម៉ោងបាយក៏នៅតែមិនព្រមចាក់ពេលនោះរាងក្រាស់ក៏បានមកដល់ដូចគ្នានាយក៏ចូលទៅខាងក្នុងនៅពេលចូលទៅខាងក្នុងនាយមិនឃើញរាងតូចក៏ដើរទៅរកប៉ាម៉ាក់នាយនៅលើសាឡុងនោះទាំងមុខងាប់ឈឹងទើបស្រដីសួរពួកគាត់
"ម៉ាក់ក្មេងនោះទៅណា"ហេស៊ុង នាយខ្លាចម៉ាក់នាយអោយយករាងតូចទៅផ្ទះទើបចាប់ផ្ដើមម៉ួម៉ៅដាក់ពួកគាត់
"នៅខាងមុខចុះ...កូនមកមិនឃើញហ៎េស"លោកស្រីលី យ៉ាងមិចក្មេងនេះមកដល់សម្លុរគាត់សឹងតែបាស់សក់ទៅហើយ😭
"នេះម៉ោងបាតហើយមិនមកញុាំគេរវល់ធ្វើអី"ហេស៊ុង ក៏ទម្លាក់កាបូបធ្វើការនាយដាក់លើសាឡុងទើបដើរចេញទៅរករាងតូចទាំងម៉ួម៉ៅក្មេងនឹងរវល់ធ្វើអីម៉ោងបាយហើយនៅមិនមកញុាំទៀតទើបងាកទៅមុខគ្រប់ជ្រុងក៏ឃើញរាងតូចនៅអង្គុម្នាក់ឯងព្រោះអម្បាញ់មិញជុងវ៉ុនសុំគេចូលខាងក្នុងមុនរាងក្រាស់ដោយខ្ចិលគិតច្រើននាយល៏ដើរទៅរករាងតូច
"ធ្វើអីម្ដេចមិនទៅញុាំបាយ"ហេស៊ុង ដើរមកថាអោយគេញ៉ែតៗដោយអ្នកម្ខាងទៀតភ្ញាក់ឡើងក្រញ៉ងទើបធ្វើអោយម្ចុលដែលគេកំពុងតែចាក់នោះហួចមកចាក់ដៃគេរហូតចេញឈាមរាងក្រាស់ឃើញបែបនេះក៏រហ័សទៅមើល
"អួយ......"ជេគ ក៏ត្អូញឡើងមកព្រោះវាផ្សារខ្លាំងណាស់
"មើស៎...ទៅក្នុងលាងរបួសខាងក្នុង"ហេស៊ុង ថាហើយក៏ដឹកដៃរាងតូចតែថាគេមិនទៅទេព្រោះវានៅឈឺផ្នែកខាងក្រោមមិនទាន់បាត់ឈឺនៅឡើយទេទើបវាពិបាកដើរបើសិនជាដើរនឹងញ័រជើងរាងក្រាស់ដោយទើសពេកក៏លើកគេបីទាំងទឹកមុខពិបាកមើល(ធ្វើអោយគេឈឺសោះ🙂)
"នៅមិនទាន់ដើរគាត់ទៀត"ហេស៊ុង និយាយទាំងដើរទៅមុខជារឿយចំណែកឯរាងតូចគឺបានត្រឹមតែស្ងាត់តែគេមិនបានយកដៃទៅអោបកនាយទេ
"អោបកយើងមក"ហេស៊ុង យ៉ាងមិចក្មេងនេះដល់តែប្រាប់បានធ្វើតាមរាងតូចឬហើយក៏ងើយមុខមើលទៅនាយ
"គឺ...លោកអាចដាក់ខ្ញុំចុះបាន"ជេគ គេមិនចង់អោយនាយថាអោយគេទេ
"ចឹងក៏សាកទៅ"ថាហើយនាយក៏ដាក់គេចុះតែជើងរាងតូចក៏ញ័រដូចគ្នា
"អឺ...គឺ.."គេដើរមិនទៅមុខទេព្រោះញ័រជើងណាស់បើនិយាយពីររាងក្រាស់ឃើញហើយអត់ក្នាញ់មិនបានក៏លើកគេបីទីខាងក្នុងដើម្បីញុាំបាយជុំគ្នាព្រោះនេះក៏រាងថ្ងៃដែលនាយមិនញុាំបាយជាមួយសង្សារនាយទេព្រោះនាយចង់ញុាំជាមួយរាងតូច(ទង្វើអ្វីអោយប្រាកដ🤏)
"ម៉ោះ...អឹប"ថាហើយនាយក៏លើកបីរាងតូចដើរទៅកាន់តុបាយទាំងមានប៉ានឹងម៉ាក់នាយមើលមករួមទាំងអ្នកបម្រើផងដែរនាយមិនខ្វល់ក៏ដាក់រាងតូចនៅអង្គុយលើភ្លៅទើបញុាំបាយនាយចំណែកឯរាងតូចក៏អៀនព្រោះនាំគ្នាមើលមកគេទាំងញញឹមមិនឈប់មិនដឹងថាគេអៀនទេហ៎

ថ្ងៃនេះតិចសិនព្រោះមើលមេរៀនប្រលង😽🤍

#Gech_Jaywon

          To be Cousiderted 💕🥺

★Your my heart★Where stories live. Discover now